​ប្រសិនបើ​អ្នក​កំពុង​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន និង​សារធាតុ​រ៉ែ ដើម្បី​សង្ឃឹមថានឹង​ជួយ​ដល់​សុខភាព​អ្នក អ្នក​ប្រហែលជា​ឆ្ងល់​ថា “​តើ​ពេលវេលា​ណា​ដែល​ល្អ​បំផុត​ដើម្បី​លេប​វីតាមីន​ដែរឬទេ​?”

​ចម្លើយ គឺ​អាស្រ័យ​លើ​ប្រភេទ​វីតាមីន ឬ​ជាតិ​រ៉ែ ដែល​អ្នក​កំពុង​ប្រើ – និង​ថា​តើ​អ្នក​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ណាមួយ (​ត្រូវ​ប្រាកដថា​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​មុនពេល​ចាប់ផ្តើម​ប្រើ​ថ្នាំ​វីតាមីន ឬ​ថ្នាំ​បំប៉ន​)៖

.​អ្នក​អាច​ប្រើ​វីតាមីន​ចម្រុះ​និង​វីតាមីន​រលាយ​ក្នុង​ទឹក​ដូចជា​ក្រុម B នៅពេល​ណាមួយ​ដោយមាន​ឬ​គ្មាន​អាហារ ដូច្នេះ​ការទទួល​ទាន​វា​នៅពេល​ព្រឹក​គឺ​ល្អ​ហើយ​អាចជួយ​អ្នក​ឱ្យមាន​ទម្លាប់​ទទួលទាន​វា​ជាប្រចាំ​។​
.​ទទួលទាន​វីតាមីន​រលាយ​ជាតិ​ខ្លាញ់​ដូចជា A និង E ជាមួយ​អាហារ​ដូចជា​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច ដើម្បី​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​ស្រូបយក​វីតាមីន និង​ចៀសវាង​ការ​ឃ្លាន​អាហារ ដែល​វីតាមីន​ទាំងនោះ​អាច​បណ្តាលឱ្យមាន​បញ្ហា ពេល​លេប​វា​នៅ​ក្រពះ​ទទេ​។
.​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ស្តា​ទីន ថ្នាំ​ទី​រ៉ូ​អ៊ី​ត ឬ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច សូម​សួរ​គ្រូពេទ្យ ឬ​ឱសថការី​របស់​អ្នក ប្រសិនបើ​អ្នកត្រូវការ​ប្រើ​ថ្នាំ​បំប៉ន​របស់​អ្នក​ពីរ​បី​ម៉ោង​បន្ទាប់ពី​ថ្នាំ​របស់​អ្នក ដើម្បី​ចៀសវាង​អន្តរ​កម្ម​ណាមួយ​។​
.​ប្រសិនបើ​អ្នក​លេបថ្នាំ​វីតាមីន​ចំរុះ និង​ថ្នាំ​គ្រាប់​នីមួយៗ​ដូចជា កាល់ស្យូម​ដាក់​វា​ឱ្យនៅ​ឆ្ងាយ​ពីគ្នា​ពីរ​បី​ម៉ោង ដើម្បីឱ្យ​រាងកាយ​របស់​អ្នក​អាច​ស្រូបយក​វា​បាន​។

​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹងថា​តើ​អ្នក​ពិតជា​ត្រូវ​ការប្រើ​ថ្នាំ​វីតាមីន ឬ​ជាតិ​ខនិជ​ដែរឬទេ​។ មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ណា​ដែល​បង្ហាញថា ផលិតផល​ទាំងនេះ អាច​ពន្យារ​អាយុជីវិត​របស់​មនុស្សពេញវ័យ​ដែល​លេប​វា​។ តាមពិតទៅ​ការ​លេប​វីតាមីន​រលាយ​ជាតិ​ខ្លាញ់​ច្រើនពេក​អាចធ្វើអោយ​អ្នក​ឈឺ​យ៉ាងខ្លាំង​។ មនុស្សពេញវ័យ​ភាគច្រើន​មិនចាំបាច់​ប្រើ​ថ្នាំ​គ្រាប់​ទេ លុះត្រាតែ​ពួកគេ​ខ្វះ​ជីវជាតិ​ពិសេស​ដូចជា កាល់ស្យូម​។ ក្នុងករណី​ទាំងនោះ ជាដំបូង​អ្នក​គួរតែ​ព្យាយាម​ទទួលបាន​ជីវជាតិ​បន្ថែម​ពី​ប្រភព​អាហារ​។ ប៉ុន្តែ​ប្រសិនបើ​វា​ពិបាក​ដូចជា​ករណី​វីតាមីន D អញ្ចឹង​ការប្រើ​ថ្នាំ​បំប៉ន​អាច​សមស្រប​។​

​ប្រសិនបើ​អ្នក និង​វេជ្ជបណ្ឌិត​របស់​អ្នក​យល់ព្រម​ថា អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ថ្នាំ​បំប៉ន​ដោយ​ដឹងថា​តើ​ពេលណា​ក្នុង​មួយថ្ងៃ ដើម្បី​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន និង​សារធាតុ​រ៉ែ​អាចជួយ​អ្នក​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត – និង​ជៀសវាង​អន្តរ​កម្ម​គ្រោះថ្នាក់​ជាមួយ​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង