​បុរស​ម្នាក់​ដែល​បាន​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​អា​ការៈឈឺ​ក្រពះ​របស់ខ្លួន ​នោះ ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា “​ការឈឺចាប់​របស់​គាត់ គឺ​បណ្តាលមកពី​ការ​មក​រដូវ ហើយ​គាត់​ក៏​ជា​មនុស្ស​ស្រី​ម្នាក់​នឹង​គេ​ដែរ​”​។ បុរស​ដែល​បាន​រៀបកា​រួច​ឈ្មោះ Chen អាយុ ៤៤ ឆ្នាំ មកពី​ខេត្ត Zhejiang ប្រទេស​ចិន បាន​ជួប​នូវ​បទពិសោធន៍​យ៉ាង​ពិតប្រាកដ​មួយ​នៃ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ ។

​គ្រូពេទ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដឹងថា អ្នកជំងឺ​ម្នាក់នេះ​មាន​សរីរាង្គ​ប្រដាប់បន្តពូជ​ភេទ​ស្រី​ទាំងស្រុង ព្រមទាំង​មាន​លិង្គ​ទៀត​។ ការ​ដែល​មាន​លិង្គ​បែប​នេះ​បាន​ធ្វើអោយ​គាត់ និង​ប្រពន្ធ​របស់​គាត់​សប្បាយចិត្ត​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ​បន្ទាប់​ពី​រៀបការ​រួច​។

​បើ​យើង​និយាយ​តាម​ន័យ​ វេជ្ជសាស្ត្រ​វិញ​គឺថា មនុស្ស​ម្នាក់​នេះ​មាន​ភេទ​ពីរ ដោយ​គាត់​មាន​ហ្សែ​ន​ជា​ភេទ​ស្រី តែ​រូបរាងកាយ​ជា​ភេទ​ប្រុស​ទៅវិញ​។ អ្នកខ្លះ​ទៀត​មាន​ភេទ​ទាំង​ពីរ​បែបនេះ​អាច​នឹង​ផលិត​ទាំង​មេ​ជីវិត​ឈ្មោល​ផង និង​មេ​ជីវិត​ញី​ផង​ក្នុង​ខ្លួន​តែមួយ​។

​ឆ្លង​តាម​ការពិនិត្យ​ បានអោយដឹងថា បុរស​ម្នាក់​នេះ​មាន​គូ​ក្រូម៉ូសូមភេទ​ស្រី​មួយគូ​។ ដូច្នេះហើយ គាត់​គឺជា​មនុស្ស​ស្រី​យ៉ាង​ពិតប្រាកដ​ណាស់​។​
​គ្រូពេទ្យ​បាន​ប្រាប់ថា វា​យឺត​ពេល​ទៅ​ហើយ​ដើម្បី​ស្វែងរក​ការព្យាបាល​នោះ ពី​ព្រោះ​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​ចំពោះ​មនុស្ស​វ័យក្មេង​ប៉ុណ្ណោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង