នៅពេលអ្នកគិតអំពីកូវីដ១៩ អ្នកទំនងជាគិតពីគ្រុនក្តៅក្អក និងដង្ហើមខ្លី។ ទោះយ៉ាងណាក៏ដោយកូវីដ១៩អាចមានរោគសញ្ញាជាច្រើន។ អ្វីដែលជារោគសញ្ញាទាំងនេះ ក៏ដូចជាភាពធ្ងន់ធ្ងររបស់ពួកគេអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ជាការពិត កូវីដ១៩ ក៏អាចបណ្តាលឱ្យមានរោគសញ្ញាប្រព័ន្ធប្រសាទដូចជាឈឺក្បាល និងបាត់បង់ ក្លិន ឬរសជាតិ។ វិលមុខ និងធីងធោង គឺជារោគសញ្ញាប្រព័ន្ធប្រសាទពីរផ្សេងទៀត ដែលអាចកើតឡើងជាមួយកូវីដ១៩ ។
អត្ថបទនេះ នឹងស្វែងយល់ពីអ្វី ដែលត្រូវបានគេដឹងអំពីការវិលមុខ និងធីងធោង ដែលជារោគសញ្ញានៃកូវីដ១៩ ។
តើវិលមុខគឺជារោគសញ្ញានៃកូវីដ១៩ ដែរឬទេ?
មុនពេលដែលយើងពិភាក្សាអំពីភាពវិលមុខ និងធីងធោងទាក់ទងនឹងកូវីដ១៩ សូមរៀបរាប់អំពីរោគសញ្ញាទាំងពីរនេះមានអារម្មណ៍និងលក្ខណៈខុសគ្នា។
.វិលមុខ៖ វិលមុខគឺជាអារម្មណ៍នៃការមិនមានតុល្យភាព ឬមិនមានស្ថេរភាព។ ប្រសិនបើអ្នកមានអារម្មណ៍វិលមុខអ្នកអាចមានបញ្ហាក្នុងការរក្សាលំនឹង ឬអាចវិលវល់នៅពេលដើរ។
.ធីងធោង៖ ខណៈពេលដែលត្រូវបានគេប្រើផ្លាស់ប្តូរគ្នាជាញឹកញាប់ជាមួយវិលមុខ, ធីងធោង សំដៅទៅលើអារម្មណ៍ប្លែកមួយដែលអ្នកមានអារម្មណ៍ដូចជាអ្នក ឬតំបន់ជុំវិញរបស់អ្នកកំពុងធ្វើចលនា។ ជាមួយនឹងធីងធោងជាធម្មតាអ្នកមានអារម្មណ៍វិលវល់។
និយាយជាទូទៅវិលមុខ និងធីងធោង អាចមានមូលហេតុផ្សេងៗគ្នា។ មូលហេតុខ្លះ ទាក់ទងនឹងបញ្ហាត្រចៀកខាងក្នុង។ ត្រចៀកផ្នែកខាងក្នុងរបស់អ្នកមានសារៈសំខាន់សម្រាប់ជួយអ្នករក្សាលំនឹងនិងតុល្យភាពរបស់អ្នក។
វាត្រូវបានគេដឹងថា ប្រភេទនៃការបង្ករោគមួយចំនួនអាចប៉ះពាល់ដល់ត្រចៀកផ្នែកខាងក្នុងដែលនាំឱ្យមានស្ថានភាពដែលបណ្តាលឱ្យវិលមុខឬធីងធោង។ លក្ខខណ្ឌមួយគឺជម្ងឺរលាកសសៃប្រសាទ ថ។
ជំងឺរលាកសរសៃប្រសាទប្រភេទ Vestibular កើតឡើងនៅពេលមានការឆ្លងមេរោគបណ្តាលឱ្យរលាកសរសៃប្រសាទ ដែលភ្ជាប់ត្រចៀកខាងក្នុងទៅខួរក្បាល។
ទោះយ៉ាងណា នេះប្រហែលជាមិនមែនជាមធ្យោបាយតែមួយដែលកូវីដ១៩ បណ្តាលអោយវិលមុខឬធីងធោងនោះទេ។ ទោះបីយ៉ាងនេះក្តី នៅតែមិនទាន់ដឹងអំពីមូលហេតុដែលកូវីដ១៩ ធ្វើឱ្យមានអាការៈរោគទាំងនេះ យន្តការដែលមានសក្តានុពលមួយចំនួនរួមមាន៖
.ផលប៉ះពាល់នៃការរលាកពីការឆ្លង
.ការឆ្លងមេរោគដោយផ្ទាល់នៃជាលិកាសរសៃប្រសាទ
.ខូចខាតដល់ជាលិកាសរសៃប្រសាទពីការថយចុះអុកស៊ីសែន
.ការរងរបួសទាក់ទងនឹងការកើនឡើងកំណកឈាម (hypercoagulopathy)
តើពេលណាអាការៈវិលមុខកើតឡើងជាមួយនឹងកូវីដ១៩?
របាយការណ៍ដែលមានលក្ខណៈវិលមុខអំឡុងពេលកូវីដ១៩ គឺនៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា ក៏ដោយអ្នកខ្លះបង្ហាញថា វិលមុខអាចកើតឡើងជារោគសញ្ញាមុនកូវីដ១៩។
ប្រភពរបាយការណ៍ដែលត្រូវបានលើកឡើងខាងលើនៅខែមេសា ឆ្នាំ២០២០ បានកត់សម្គាល់ថា រោគសញ្ញាខាងសរសៃប្រសាទភាគច្រើនដូចជា វិលមុខ ត្រូវបានបង្ហាញតាំងពីដំបូង។ លើសពីនេះទៀត ប្រភពមួយទៀត បាននិយាយថា វិលមុខគឺជារោគសញ្ញាទូទៅមួយនៅពេលចាប់ផ្តើមមានជំងឺ។
បើតាមការសិក្សាពីរករណី មួយនៅខែមេសា និងមួយនៅខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា វិលមុខជារោគសញ្ញាដំបូងនៃរោគសញ្ញាកូវីដ១៩ ។ បុគ្គលទាំងពីរនាក់ នៅក្នុងការសិក្សាទាំងនេះ ធ្លាប់មានអាការៈវិលមុខ ដោយមិនមានរោគសញ្ញាទូទៅ កូវីដ១៩ ដូចជាក្អក ឬក្តៅខ្លួន៕