​ដោយសារ​វ៉ាក់សាំង​ទាំង​ពីរលើក ហាក់ដូច​ជាមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​រយៈពេល ១៤ ថ្ងៃ ឬ​លើសពីនេះ បន្ទាប់ពី​ការចាក់​លើកដំបូង អ្នក​ប្រហែលជា​ឆ្ងល់​ថា​តើ​វ៉ាក់សាំង​ដូ​ស​ទី ២ ពិតជា​ចាំបាច់ ឬ​អត់​។​

​វា​ជា​ការពិត ដែលមាន​ការជជែក​ពិភាក្សាគ្នា រវាង​មន្ត្រី​សុខភាព​សាធារណៈ និង​អ្នកវិទ្យាសាស្ត្រ អំពី​លទ្ធភាព​នៃ​ការពន្យា​ពេល ឬ​លុបបំបាត់​កម្រិត​ថ្នាំ​វ៉ាក់សាំង​ទាំងនេះ​។​

​ការពន្យា​ពេល ឬ​បំបាត់​កម្រិត​ថ្នាំ​ដូ​ស​ទី ២ អាចជួយ​ឱ្យ​មនុស្ស​កាន់តែច្រើន​ទទួលបាន​ការការពារ​កម្រិត​ខ្លះ​។ វា​ក៏​អាចជួយ​ក្នុង​ការពន្យា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រជាជន​បន្ថែមទៀត​។

​ទោះយ៉ាងណា​ក៏ដោយ មានការ​ព្រួយបារម្ភ​ខ្លះ​អំពី​ការធ្វើ​បែបនេះ​។ វា​អាចទៅរួច ដែលថា​ភាពស៊ាំ​ជាទូទៅ ឬ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​អាច​ត្រូវបាន​ប៉ះពាល់​។ លើសពីនេះ​ទៀត កម្រិត​នៃ​ភាពស៊ាំ​ទាប អាច​ជំរុញឱ្យមាន​ការលេចចេញ​នៃ​វីរុស ដែល​អាច​ឆ្លង​ផុតពី​វ៉ាក់សាំង​បច្ចុប្បន្ន​របស់​យើង​។​

​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​លើ​ការពន្យា​ពេល ឬ​បំបាត់ចោល​នូវ​កម្រិត​ដូ​ស​ទី​ពីរ​។ ហេតុ​ដូច្នេះហើយ ចាំបាច់​ត្រូវតែ​បន្ត​អនុវត្តតាម​កាលវិភាគ​នៃ​ការចាក់​វ៉ាក់សាំង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង