ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំនួនថ្ងៃនៃការធ្លាក់ឈាមកង្វក់ក្នុងខ្លួនអ្នកម្តាយក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
ជាធម្មតា មិនថាអ្នកម្តាយសម្រាលដោយធម្មជាតិ ឬដោយវះកាត់ទេ អ្នកម្តាយនឹងចាប់ផ្តើមធ្លាក់ឈាមកង្វក់ចុះមកចាប់ពី២អាទិត្យ ៣អាទិត្យ ឬអាចដល់៤អាទិត្យ។ ប៉ុន្តែប្រសិនជាការធ្លាក់ឈាមនោះហួសពី១ខែ អ្នកម្តាយគួរតែទៅមន្ទីរពេទ្យពិនិត្យ ព្រោះការធ្លាក់ឈាមនេះអាចមានលក្ខណៈមិនប្រក្រតីនោះទេ។ ដូចនេះ អ្នកគួរតែទៅពិនិត្យ និងរករោគសញ្ញា ទើបអាចការពារសុខភាពអ្នកបានល្អ មិនគ្រោះថ្នាក់ខ្ពស់៕