ការដែលមានសុខភាពប្រព័ន្ធរំលាយអាហារល្អគឺជារឿងសំខាន់ ដោយសារតែវាមាននាទីក្នុងការបង្កើតជាជីវជាតិចេញពីចំណីអាហារដើម្បីរាងកាយអាចប្រើប្រាស់បាន។ ការប្រាកដថា អ្នកមានប្រព័ន្ធរំលាយអាហារមានសុខភាពល្អបាន ទាល់តែអ្នកជ្រើសរើសញ៉ាំអាហារបានត្រឹមត្រូវដែរ ជាពិសេសអាហារដែលអាចផ្តល់ជីវជាតិគ្រប់គ្រាន់ដល់ប្រព័ន្ធមួយនេះដូចជា៖
ដំឡូងជ្វា
ដំឡូងជ្វាមានជាតិសរសៃច្រើន ហើយអាចជួយជំរុញដល់ការបន្ទោបង់កាន់តែទៀងទាត់ ដូច្នេះ វានឹងមិនងាយប្រមូលផ្តុំជាតិពុលច្រើនក្នុងពោះវៀនឡើយ។ ចូរប្រាកដថា អ្នកបានញ៉ាំដំឡូងជ្វានេះទាំងសម្បកផង ដោយសារតែវាមានប្រយោជន៍បន្ថែមទៀត។
យ៉ាអួ
មានបាក់តេរីមានជីវិតច្រើនណាស់ដែលមានក្នុងយ៉ាអួរ ដែលវាអាចជួយស្តារតុល្យភាពបាក់តេរីល្អៗនេះក្នុងផ្លូវក្រពះពោះវៀនបាន។ ការដែលមានតុល្យភាពបាក់តេរីល្អៗនេះក្នុងពោះវៀនហើយ គឺជារឿងសំខាន់ណាស់ដើម្បីប្រព័ន្ធរំលាយអាហារមានសុខភាពល្អនៅថ្ងៃក្រោយ។
ខ្ញី
គ្រប់ពេលដែលអ្នកឈឺពោះ ចូរព្យាយាមញ៉ាំតែខ្ញីក្តៅមួយពែងទៅ។ ខ្ញីផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ហើយវាក៏អាចជួយបំបាត់ការឈឺក្រពះ និងការរលាកនៅភ្នាស់ក្រពះពោះវៀនដែរ។
ផ្លែបឺរ
អ្វីដែលធ្វើឲ្យផ្លែបឺរល្អសម្រាប់សុខភាពពោះវៀននោះគឺដោយសារតែជាតិសរសៃដ៏ច្រើនក្នុងផ្លែឈើមួយនេះ។ វាក៏ផ្ទុកទៅដោយជាតិខ្លាញ់ Monounsaturated Fats ដែលអាចធ្វើឲ្យការបឺតស្រូបជីវជាតិក្នុងអាហារចូលចរន្តឈាមកាន់តែមានប្រសិទ្ធភាព។
ផ្លែប៉ោម
អ្នកដែលឧស្សាហ៍ទល់លាមកច្រើន ត្រូវបានគេណែនាំឲ្យញ៉ាំផ្លែប៉ោម។ យកល្អគួរតែញ៉ាំផ្លែប៉ោមទាំងសំបកព្រោះថា សំបករបស់វាមានជាតិសរសៃច្រើន។
ជីអង្កាម
សូមអរគុណចំពោះសារធាតុរប្រឆាំងការរលាក និងការផ្តល់ភាពត្រជាក់របស់ជីអង្កាម ដែលវានឹងជួយសម្រួលដល់ភាពមិនស្រួលក្នុងប្រព័ន្ធរំលាយអាហារ។ ការបន្តក់ប្រេងជីអង្កាមមួយឬពីរដំណក់ក្នុងកែវទឹកមួយកែវអាចជួយធ្វើឲ្យក្រពះអ្នកស្រួលបួលវិញបាននៅពេលអ្នកផឹកវាចូលក្នុងពោះ។
ផ្លែចេក
ជាតិសរសៃក្នុងផ្លែចេកនឹងជួួយជំរុញដល់ការបន្ទោបង់ ហើយក៏អាចជួយសម្អាតពោះវៀនបានដែរ។ ការញ៉ាំផ្លែចេកត្រូវបានគេណែនាំឲ្យធ្វើលើករណីដែលអ្នកមានបញ្ហារាករូស៕