ការដេកស្រមុកអាចជាភាពតានតឹងដ៏ធំមួយសម្រាប់ទំនាក់ទំនងរបស់អ្នក។ តាមការសិក្សាមយយបានបញ្ជាក់អោយដឹងថា មានគូសង្សារច្រើនជាង ៥០ភាគរយដែលបញ្ជាក់ថា ការដេកស្រមុកនាំអោយមានការឈ្លោះប្រកែកគ្នាយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេ។ ក្នុងនោះដែរពួកគេប្រមាណ ៨០ភាគរយ បាននិយាយថា ពេលខ្លះពួកគេត្រូវតែដេកបន្ទប់ផ្សេងៗគ្នាដើម្បីកុំអោយលឺសម្លេងស្រមុកនេះ។ ការដេកស្រមុកអាចធ្វើអោយទំនាក់ទំនងមានភាពស៊ាំចិត្តទាំងពីរនាក់តែម្តង។ ចាប់តាំងពីរការដេកស្រមុករំខានដល់ការដេកមក វាក៏នាំអោយប៉ះពាល់ដល់ជីវិតប្តីប្រពន្ធដោយផ្ទាល់ដែរ។
ការស្រមុក និងឈប់ដេក
បើយោងទៅតាមប្រភពវិទ្យាស្ថានសម្រាប់ការសិក្សាវិទ្យាសាស្ត្រ Franklin (Franklin Institute Resources for Science Learning) បានអោយដឹងថា ការដេកបានគ្រប់គ្រាន់គឺជាអាហារ, ទឹក និងខ្យល់ដ៏សំខាន់សម្រាប់ខួរក្បា។ ការដេកស្រមុករបស់អ្នកធញវើអោយដៃគូភ្ញាក់បាន ដូច្នេះគួរឬមិនគួរក៏ធ្វើអោយដំណេករបស់គេមិនអាចដូចដើមវិញបានដែរ។ ការបន្តនូវការដេកមិនគ្រប់គ្រាន់បែបនេះនាំអោយពួកគេដេកលែងកើត។ ការដេកមិនកើតបែបនេះនាំអោយមិនអាចមានសមត្ថភាពផ្តោតអារម្មណ៍ទៅលើអ្វីដែលអាប៉ះពាល់ដល់ទំនាក់ទំនងអ្នកដោយផ្ទាល់បានឡើយ។
ទោះបីជាករណីភាគច្រើននៃការដេកស្រមុកមិនមែនជាហេតុផលដោយផ្ទាល់សម្រាប់រំខានដល់គូសង្សារទាំងពីរក៏ដោយ ប៉ុន្តែផលប៉ះពាល់របស់វាទៅលើដៃគូពិតជានាំអោយមានការឈ្លោះគ្នាមែន។ ការដេកមិនគ្រប់គ្រាន់ធ្វើអោយស្រមុក ហើយដៃគូរបស់ពួកគេទំនងជាមិនអាចស៊ូទ្រាំបានផងដែរនោះ ដូច្នេះបញ្ហានឹងកើតមានដល់ទំនាក់ទំនងរបស់គេជាមិនខ្លួន។ អ្វីដែលអាក្រក់បំផុតនោះគឺថា ពួកគេមិនបានដឹងថា ពួកគេមិនអាចដោះស្រាយបញ្ហានេះបានឡើយ។ ឧទាហរណ៍ បញ្ហាដ៏តូចមួយអាចនាំអោយមានហានិភ័យបានក្រោយពីដំណេកមានការរំខាន ហើយឈានទៅរកការលែងលះគ្នាទៀតផង។
ជ្រុះសក់
អាការៈជ្រុះសក់នេះត្រូវបានគេមើលឃើញថាកើតឡើងទៅតាមពេលវេលា ព្រមទាំងជាការផ្លាស់ប្តូរលើរាងកាយរបស់ដៃគូដែលដេកមិនស្រមុក។ នេះដោយសារតែនៅពេលមនុស្សម្នាក់ដេកនៅជិតអ្នកស្រមុករំញោចនៃអារម្មណ៍លឺសម្លេងត្រូវកាត់បន្ថយ។ ឧទាហរណ៍ ប្តីប្រពន្ធមួយគូដែលរស់នៅជាមួយគ្នារយៈពេលជាយូរហើយក៏មិនមានការរំខានអ្វីពីការដេកស្រមុករបស់ដៃគូផងដែរ។ បើយោងទៅតាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន New York Times បានអោយដឹងថា អ្នកដេកជាមួយដៃគូដេកស្រមុកយូរ អាចនាំអោយមានការថ្លង់។
សំណាងដែរ មានមធ្យោបាយជាច្រើនដែលអាចដោះស្រាយជាមួយនឹងបញ្ហាដេកស្រមុកនេះបាន។ បើសិនជាអ្នក និងដៃគូកំពុងតែប្រឈមនឹងបញ្ហានេះ អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ និងដើម្បីកំណត់ថាបង្កឡើងដោយសារមូលហេតុអ្វីខ្លះ។ បើសិនជាអ្នកធាត់លើសទម្ងន់ ការសម្រកទម្ងន់នឹងអាចមានប្រយោជន៍ ហើយបើសិនជាអ្នកដេកស្រមុកលឺៗ វាប្រហែលជាដល់ពេលដែលត្រូវធ្វើតេស្តរកមើលជំងឺដេកបាត់ដង្ហើមហើយ។ ការព្យាបាលប្រហែលជាមានលក្ខណៈមិនទៀងទាត់ព្រោះមានការផ្លាស់ប្តូរក្នុងរបៀបរស់នៅធម្មតា រហូតដល់ការវះកាត់តូចៗមួយ ប៉ុន្តែករណីនេះអ្នកនឹងអាចជួយសង្គ្រោះពីការដេក និងធ្វើអោយទំនាក់ទំនងកាន់តែមានភាពស្រស់បំព្រងថែមទៀតផង៕