ស្នាមដែលមានវត្តមាននៅលើស្បែកតាំងពីកំណើត ឬទើបតែមានយ៉ាងឆាប់រហ័ស បន្ទាប់ពីពេលណាមួយត្រូវបានគេហៅថាខ្នៅ។ វាគឺជាសភាពធម្មតាហើយកើតជាញឹកញាប់ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។
ភាគច្រើនវាមិនមានការបង្កគ្រោះថ្នាក់ឡើយ ហើយមួយចំនួន នឹងបាត់ទៅវិញតាមដែលកុមារបានលូតលាស់។
ប៉ុន្តែជួនកាលខ្នៅអាចជាសញ្ញានៃបញ្ហា ឬជំងឺផ្សេងទៀត។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត របស់អ្នកប្រសិនបើអ្នកមិនប្រាកដក្នុងចិត្ត ជាពិសេសប្រសិនបើវាមានការផ្លាស់ប្តូររូបរាង មិនដូចជាអ្វីដែលអ្នកបានរំពឹងទុក។
មូលហេតុដែលបណ្តាលឱ្យមានខ្នៅ
គ្មាននរណាម្នាក់បានដឹងពីមូលហេតុអ្វីដែលកុមារមួយចំនួនមានខ្នៅ ហើយផ្សេងទៀតមិនមាន នោះទេ ។ ពួកវាពិតជាមិនមែនបណ្តាលមកពីម្តាយបានមើលឃើញអ្វីដែលចម្លែកៗ ឬមាន សេចក្ដីរន្ធត់ក្នុងអំឡុងពេលមានផ្ទៃពោះឡើយ។
ទំនោរដែលនាំឱ្យមានខ្នៅអាចត្រូវបានទទួលឥទ្ធិពលពីការតពូជ ហើយខ្នៅមួយចំនួនទៀត អាចនឹងមានស្រដៀងគ្នាទៅនឹងខ្នៅដែលមាននៅលើសមាជិកគ្រួសារដទៃទៀត ប៉ុន្តែភាគច្រើន មិនមានដូច្នេះទេ។
មួយចំនួនត្រូវបានបង្កឡើងដោយសារតែសសៃឈាមលូតលាស់ខ្លាំងពេក ហើយខ្លះទៀតកើត ឡើងដោយសារតែកោសិការពណ៌( ដែលគេហៅថា melanocytes ) លូតលាស់ខ្លាំងពេក។
ទាំងនេះគឺជាស្បែកខ្មៅងងឹតមួយដុំដែលមានតាំងតែពីទារកទើបនឹងកើតមកម្លេះ ។ ប្រជ្រុយ ឬអាចម៍រុយតូចៗគឺជារឿងធម្មតា។ ពួកវាត្រូវបានគេឃើញម្តងម្កាលនៅលើទារកប៉ុន្ដែជា ញឹកញាប់មានករវិវឌ្ឍខ្លាំងនៅក្នុង វ័យកុមារ ។
ទារកខ្លះបានកើតមកជាមួយខ្នៅពណ័ត្នោត ពណ៌ខៀវ ឬពណ៌ខ្មៅដែលមានទំហំធំៗ ហើយពេលខ្លះមានការលូតលាស់សក់នៅពីលើនោះទៀតផង។
ជាមួយនឹងប្រភេទទាំងនេះជាធម្មតាអ្នកដែលមិនដែលមានសក់លូតលាស់នៅពីលើពួកវាហាក់ដូចជាមានហានិភ័យតិចតួចនៃជំងឺមហារីក។ នេះនឹងអាចបង្ហាញបានដោយស្បែកនៅលើ ឬ នៅជុំវិញខ្នៅបានផ្លាស់ប្តូរសភាពរបស់វា៕