អំបិលគឺជាសារធាតុមួយដែលអាក្រក់ចំពោះអាហាររបស់ជនជាតិអាមេរិក។ ជាមធ្យម, មនុស្សពេញវ័យញ៉ាំ៣.៤៦៣មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ។ ៥០%បានញ៉ាំជាតិប្រៃលើសពី២.៣០០មីលីក្រាមក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យដែលមានអាយុតិចជាង៥០ឆ្នាំ និងលើសពីពីរដងដែលញ៉ាំ១.៥០០មីលីក្រាមបានបង្ហាញថា ចំនួននៃអ្នកញ៉ាំនេះមានលើសពីពាក់កណ្តាល(រួមមានអ្នកដែលមានជំងឺទឹកនោមផ្អែម, ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬជំងឺលើសឈាម)។ ប៉ុន្តែឥឡូវនេះវិទ្យាស្ថានវេជ្ជសាស្ត្របានធ្វើសេចក្តីរាយការណ៍ថា ការញ៉ាំជាតិប្រៃតិចជាង១.៥០០មីលីក្រាមក្នុងមួយថ្ងៃអាចមិនសំខាន់នោះទេ។
មិនចាំបាច់ទៅតិចពេកនោះទេ
វាមិនមានការបង្ហាញថា វេជ្ជបណ្ឌិត ប្រេន ស្ត្រម (Brain Strom) បាននិយាយថា ការញ៉ាំសូដ្យូមក្រោម២.៣០០មីលីក្រាមផ្តល់ភាពប្រសើរឡើងដល់សុខភាពនោះទេ។ សេចក្តីរាយការណ៍បានមើលទៅលើការស្រាវជ្រាវ៣៤ដែលបានបង្ហាញពីសុខភាពរបស់មនុស្សដែលញ៉ាំអំបិលច្រើនក្នុងរយៈពេល១៨ឆ្នាំ។
សរុបមក, វាមិនមានការបង្ហាញណាថា មនុស្ស, ទោះជាស្ថិតនៅក្នុងក្រុមដែលមានហានិភ័យ, ដែលញ៉ាំជាតិប្រៃតិចជាង ២.៣០០មីលីក្រាមក្នុងមួយថ្ងៃ មានការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាលតិចជាងអ្នកដែលញ៉ាំប្រៃច្រើននោះទេ។
អាហារដែលមានជាតិប្រៃតិចក៏អាចមានការប៉ះពាល់ផងដែរ
មនុស្សជាច្រើនភ្លេចថា សូដ្យូមគឺជាសារធាតុចិញ្ចឹមមួយសំខាន់សម្រាប់មុខងាររបស់ខ្លួនប្រាយយើង ដែលរួមមាន ជួយគ្រប់គ្រងចង្វាក់បេះដូង និងជួយបញ្ចូនសញ្ញាទៅកាន់ខួរក្បាល។ ហើយជាតិប្រៃតិចពេកអាចជម្រុញអោយមានហានិភ័យនៃសុខភាពទៅវិញនោះទេ។ ការស្រាវជ្រាវមួយនៅក្នុងឆ្នាំ២០១១ដែលបានត្រូវធ្វើលើមនុស្ស២៨.៨០០០នាក់ដែលមានជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម បានរកឃើញថា អ្នកដែលញ៉ាំសូដ្យូមតិចជាង២.០០០មីលីក្រាមក្នុងមួយថ្ងៃហាក់ដូចជាមាន៣៧%បានស្លាប់ដោយសារជំងឺបេះដូង ច្រើនជាងអ្នកដែលញ៉ាំសូដ្យូមពី៤.០០០មីលីក្រាម ទៅ៦.០០០មីលីក្រាមក្នុងមួយថ្ងៃ។
នៅពេលដែលការញ៉ាំជាតិប្រៃមានការធ្លាក់ចុះ, កម្រិតនៃកូឡេស្តេរ៉ុល និងខ្លាញ់នៅក្នុងឈាមអាចកើនឡើង ដែលនេះអាចនាំអោយមានបញ្ហាសរសៃឈាមបេះដូង។
ទាក់ទងទៅនឹងសម្ពាធឈាម
ការស្រាវជ្រាវអស់ជាច្រើនឆ្នាំបានបង្ហាញថា ការញ៉ាំអាហារដែលមានជាតិប្រៃតិចពេកអាចបន្ថយសម្ពាធឈាម ប៉ុន្តែវិទ្យាស្ថានវេជ្ជសាស្ត្របានរកឃើញលើសពីកត្តាហានិភ័យទៅទៀត។ វេជ្ជបណ្ឌិត ម៉ៃឃើល អាល់ដឺរម៉េន (Michael Alderman) ជាសាស្ត្រាចារ្យដែលមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert បាននិយាយថា មិនមាននរណាម្នាក់និយាយថា ការថយចុះការញ៉ាំជាតិប្រៃមានឥទ្ធិពលវិជ្ជមានលើសម្ពាធឈាមនោះទេ។ ប៉ុន្តែអត្ថប្រយោជន៍មួយមិនគិតគូរទៅលើផលវិបាកដែលរួមមាន ការកើនឡើងកូឡេស្តេរ៉ុល និងការស៊ាំនឹងអរម៉ូនអាំងស៊ុយលីនដែលអាចមកជាមួយនឹងការកាត់បន្ថយការញ៉ាំប្រៃពីអាហារនោះទេ។
យើងត្រូវការកម្រិតមធ្យមនៃការញ៉ាំជាតិប្រៃ
ជាការពិត, ជនជាតិអាមេរិកជាច្រើននាក់កំពុងតែញ៉ាំជាតិប្រៃលើសពី២.៣០០មីលីក្រាមក្នុងមួយថ្ងៃ និងផលវិបាកអាចធ្ងន់ធ្ងរៈ អ្នកដែលឈានទៅរកជំងឺលើសឈាមដែលបានញ៉ាំជាតិប្រៃលើសពី៣.៦០០មីលីក្រាមក្នុងមួយថ្ងៃលើសពី១៨ខែ គឺមានឪកាសទ្វេដងក្នុងការមានបញ្ហាគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល ឬការវះកាត់បេះដូង១៥ឆ្នាំក្រោយ បើធៀបទៅនឹងអ្នកដែលបានបន្ថយការញ៉ាំប្រៃមកត្រឹម២.៣០០មីលីក្រាមក្នុងមួយថ្ងៃ, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BMJ។ ដូចនេះ, មនុស្សគ្រប់រូបគួរតែញ៉ាំវាក្នុងកម្រិតមធ្យម។ ស្ត្រមបាននិយាយថា មនុស្សភាគច្រើនគួរតែកាត់បន្ថយ ប៉ុន្តែទៅតាមការណែនាំ, វាអាចជួយយើងអោយទទួលបានប្រយោជន៍ដល់សុខភាពនោះ៕