វាមិនពិតនោះទេ។ ការប៉ះ ឬការស្ទាបសុដន់មិនធ្វើអោយវារីកធំនោះទេ។
មានព័ត៌មានខុសជាច្រើនអំពីការវិវត្តរបស់សុដន់។ រឿងមួយចំនួនដែលអ្នកអាចលឺគឺមកពីថ្នាំលាបពិសេស ឬថ្នាំគ្រាប់ដែលធ្វើអោយវារីកធំជាងមុន។ (វាមិនមានប្រសិទ្ធភាពនោះទេ)។ រឿងដទៃទៀតអាចមាន ក្មេងស្រីមួយចំនួនដែលចង់បានសុដន់តូចជាងមុនគិតថា ការគេងដែលពាក់អាវទ្រនាប់ ឬពាក់អាវទ្រនាប់ដែលតូចចង្អៀតអាចសុដន់មិនរីកលូតលាស់ធំ, ប៉ុន្តែរឿងនេះមិនមែនជារឿងពិតនោះទេ។
តាមពិតទៅ, ហ្សែន និងអរម៉ូនកំណត់ពីការលូតលាស់របស់សុដន់។ ក្មេងស្រីមួយចំនួនមានការរីកលូតលាស់ឆាប់, ក្មេងស្រីដទៃទៀតក្រនឹងមានការលូតលាស់ ហើយសុដន់របស់ក្មេងស្រីអាចនូវរក្សារីកធំ និងមានការប្រែប្រួលនៅថ្ងៃក្រោយ។
គ្រប់ស្ត្រីទាំងអស់ចង់ទទួលបានមោទនភាពពីខ្លួនរបស់គាត់។ មានរឿងជាច្រើនដែលអ្នកអាចធ្វើដូចជា ញ៉ាំអាហារដែលផ្តល់នូវសុខភាព និងធ្វើលំហាត់ប្រាណ និងគេងអោយបានគ្រប់គ្រាន់ នោះ ដើម្បីជួយអោយរាងកាយវិវត្តក្នុងមធ្យោបាយមួយដែលផ្តល់នូវសុខភាព។
សូមកុំខ្មាសអៀនអំពីការនិយាយទៅកាន់គ្រូពេទ្យប្រសិនបើអ្នកមានសំណួរទាក់ទងទៅនឹងខ្លួនរបស់អ្នក និងវាមានការលូតលាស់យ៉ាងណានោះ។ គ្រូពេទ្យបានធ្លាប់ឆ្លើយសំណូររបស់អ្នករួចហើយ។ គាត់នឹងអាចផ្តល់ជាអនុសាសន៍អំពីការលូតលាស់ និងការវិវត្តរបស់អ្នក៕