ទម្លាប់​រស់នៅ​ជា​ប្រចាំ​ថ្ងៃ ដែល​ប្រកបដោយ​ស្រេស នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ចំណែក​ធ្វើអោយ សុខភាព​របស់​អ្នក ធ្លាក់ចុះ​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ទៅដល់ សុខុមាលភាព​រាងកាយ ប៉ុណ្ណោះ​ទេ វា​ថែម ទាំង​អាច រុករាន​ផងដែរ​ស្ថានភាព​លំនឹង​នៃ សុខភាព​ផ្លូវចិត្ត​។ មនុស្ស​ជាច្រើន ចាប់ផ្តើម​ក្លាយជា ឆាប់​ខឹង​ច្រើន ហើយ​ក្នុង​ករណី​ខ្លះ ពួកគេ​អាច​នឹង​បន្ត​មាន​នូវ អត្តចរិត​សាហាវព្រៃផ្សៃ ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ ក្រៅ​ពី​កត្តា​ស្រេ្តស ស្ថានភាព​ផ្សេងទៀត ដូចជា​បម្រែបម្រួល​នៃ​អារម្មណ៍ ក៏​នឹង​រួមចំណែក បង្កអោយមាន បញ្ហា​នេះ​បាន​ផង​ដែរ ។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​ការគ្រប់គ្រង នូវ​ការផ្លាស់ប្តូរ​អារម្មណ៍​ជា​ញឹកញាប់​របស់​អ្នក បាន​ដូចម្តេចខ្លះ ? សូម​ក្រឡេក​មើល​នូវ ដំណោះស្រាយ​ដូចខាងក្រោម​នេះ ៖

​ជាដំបូង អ្នក​ត្រូវ​ធ្វើ​ការកំណត់ អោយបាន​ច្បាស់​ពី បញ្ហា​ដែល​បាន កើតមាន​ចំពោះ​អ្នក​។ ពេលខ្លះ អ្នក មិន​ទាំង​ដឹង​ខ្លួនឯង​ផង ថា​អ្នក​បាន​រងគ្រោះ​ពី​បញ្ហា​នៃ​បម្រែបម្រួល​អារម្មណ៍​នេះ ហើយ​អ្នក គ្រាន់តែ​ធ្វើ ការស្តីបន្ទោស ទៅលើ អាកាសធាតុ ឬ ប្រភព​មជ្ឈដ្ឋាន​ខាងក្រៅ​ទៅវិញ ។​ប្រសិនបើ​អ្នក យល់ឃើញថា ខ្លួន​អ្នក មាន​ភាព​មិន​សប្បាយចិត្ត ឬ មាន​មិត្តភក្តិ ឬ មិត្ត​រួម​ការងារ ប្រាប់ថា មួយ​រយៈ​នេះ អ្នក​ហាក់ដូច ជា​ឆេវឆាវ នោះ​អ្នក​ត្រូវតែ​ប្រញាប់​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​នេះ ។ វា​អាច​នឹង​បណ្តាលមកពី បម្រែ បម្រូល​ដ៏​លឿន​រប​ស់អារម្មណ៍​អ្នក​។ គ្មាន​នរណា​ម្នាក់ ចង់អោយ​គេ​ធ្វើ​ការរិះគន់​ខ្លួន​ជា​សាធារណៈ នោះទេ ហើយ​ប្រសិនបើ​នេះ ជា​មូលហេតុ​ដែល​ធ្វើអោយ អ្នក​បញ្ចេញ​នូវ​កំហឹង ចេញមកក្រៅ នោះ​អ្នក​ត្រូវតែ ធ្វើការ​ព្យាយាម​អត់ធ្មត់ ដោយ​ចេះ គ្រប់​អារម្មណ៍​ខ្លួនឯង និង មិន​ត្រូវ​ផ្តល់អោយ​ឱកាស​អោយ​អ្នក ដទៃ សប្បាយចិត្ត​នឹង​មើលឃើញ​អ្នក ទន់ជ្រាយ​នោះទេ ។​

​ទី​ពីរ អ្នក​ត្រូវ​ចេះ​សម្លឹង​ឃើញ​ពន្លឺ​ជា​វិជ្ជមាន នៅក្នុង​ជីវិត​អ្នក ។ វា​មិន​អាច​ទៅរួច​នោះទេ ដែលថា រាល់​ពេល​ទាំងអស់ អ្វីៗ​នឹង​សុទ្ធតែជា​ភាពអវិជ្ជមាន ឬ សុទ្ធតែ​មាន​ភាព​វិជ្ជមាន​ទាំ​អស់ ចំពោះ​អ្នក​ទេ ។ ប្រសិនបើ​អ្នក កំពុង​តែ​ស្ថិតក្នុង​ស្ថានភាព តឹងតែង​ណាមួយ អ្នក​គ្រាន់តែ ព្យាយាម​ធ្វើ​អារម្មណ៍​អោយ ស្ងប់ និង ដកដង្ហើម​ចេញចូល អោយបាន​វែងៗ ។ អ្នក​ត្រូវ​តែមាន​ទំនុកចិត្ត ចំពោះ​អ្វី​ដែល​អ្នក​បាន​គិត អំពី​ខ្លួន អ្នក ។ ប្រសិនបើ​មាន​នរណា​ម្នាក់ រិះគន់​អ្នក ដោយសារ​តែ​អ្នក​ស្ថិតក្នុង សហគមន៍​ឬ ជាតិ​សាសន៍ ប្លែក​ពី​គេ ណាមួយ នោះ​វា​គឺជា ការប្រកាន់​ពូជ​ន៍​សាសន៍​របស់​ពួកគេ ហើយ​វា​នឹង​មិន​មាន​អ្វី ដែល​ត្រូវ ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក នោះទេ​។ វា​អាច​នឹង​មាន​មនុស្ស ជាច្រើន​ផ្សេង​ទៀត ដែល​នឹង ចូល ចិត្ត និង ស្រលាញ់​នូវ​អ្វី​ដែល​អ្នកមាន ហើយ​វា​នឹង​ពិត​ជា​សំខាន់​ជាង​អ្វី​ផ្សេងទៀត ដែល​មនុស្ស​ដទៃ​ចង់ ផ្លាស់ប្តូរ​អ្នក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង