ប្រសិនបើ​អ្នក​សង្ស័យថា ជនរងគ្រោះ​មាន​រងរបួស​នៅ​ខួរ​ឆ្នឹង​ខ្នង ត្រង់​ផ្នែក​ក ឬ ខ្នង នោះ​អ្នក​មិនត្រូវ ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​របស់​ជនរងគ្រោះ​ទេ​។ ការ​ពិការ​ជា​អចិន្ត្រៃ និង ផល​លំបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ដទៃទៀត អាច​នឹង​កើតមានឡើង​។ ត្រូវ​សន្មត់​ថា ជនរងគ្រោះ​បាន​រងរបួស​នៅ​ត្រង់​ខួរ​ឆ្នឹង​ខ្នង​ប្រសិនបើ ៖

  • មាន​ភស្តុតាង​នៃ ការរង​របួស​ត្រង់​ក្បាល ជាមួយនឹង​ការ​បន្ត​នូវ​ការផ្លាស់ប្តូរ នូវ​កម្រិត​ស្មារតី​នៃ​ការ ដឹង​ខ្លួន​របស់​ជនរ​ង​គ្រោះ ។​
  • ជនរងគ្រោះ​មាន​ការ​ត្អូញត្អែរ នូវ​ការឈឺចាប់​ជាខ្លាំង នៅត្រង់​ក ឬ នៅ​ខ្នង​របស់​ពួកគេ​។​
  • ជនរងគ្រោះ នឹង​មិន​ធ្វើ​ចលនា នៅ​ត្រង់​កញ្ចឹងក​។​
  • ការរង​របួស​នេះ បានដាក់​សម្ពាធ​ជាខ្លាំង ទៅ​លើ​ខ្នង ឬ ក្បាល​របស់​ជនរងគ្រោះ​។​
  • ជនរងគ្រោះ​បាន​រៀបរាប់​ពី​ភាព​ចុះខ្សោយ​,​ស្ពឹក ឬ ពិការ ឬ មិនសូវ​អាច​ធ្វើ​ការគ្រប់គ្រង​បាន នូវ​ការធ្វើ​ចលនា​នៃ​អ​វយ​វះ​ចុង​ដៃជើង​, ប្លោកនោម ឬ ពោះវៀន​។​
  • ផ្នែក​នៃ​កញ្ចឹងក ឬ ខ្នង ត្រូវបាន​រមួល ឬ មាន​ទីតាំង​ខុសពី​ធម្មតា​។​

​ប្រសិនបើ​អ្នក​សង្ស័យថា ជន​ណា​ម្នាក់​មាន ការរង​របួស​នៅ​ត្រង់​ខួរ​ឆ្នឹង​ខ្នង នោះ​អ្នក​ត្រូវ​៖

  • ហៅ​រក​ក្រុម​សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ​។​
  • រក្សា​ស្ថានភាព​របស់​ជនរងគ្រោះ អោយ​មាន​លំនឹង​។ ដាក់​កន្សែង​ក្រាស់​កល់ ផ្នែក​សងខាង នៃ កញ្ចឹងក ឬ ទប់​លំនឹង​ក្បាល​របស់​ជនរងគ្រោះ ដើម្បី​បង្ការ ការ​មាន​ចលនា​។​
  • ឆាប់​ផ្តល់​កិច្ចសង្គ្រោះ​បឋម ដល់​ជនរងគ្រោះ​អោយបាន​ឆាប់រហ័ស ដោយ​មិន​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ ទីតាំង​ក្បាល ឬ កញ្ចឹកក របស់​ពួកគេ​។ ប្រសិន​បើ​ជន​រងគ្រោះ បង្ហាញ​នូវ​សញ្ញា​គ្រោះថ្នាក់ ( ឈប់​ដកដង្ហើម​, មិន​មាន​ចលនា​) នោះ​អ្នក​ត្រូវ​ចាប់ផ្តើម ចលនា​សង្គ្រោះ​ដង្ហើម ជាបន្ទាន់ ប៉ុន្តែ អ្នក​មិន​ត្រូវ ភ្ញើយ​ក្បាល​របស់​ជនរងគ្រោះ​ទៅក្រោយ ដើម្បី​បើកផ្លូវ​ខ្យល់​នោះ​ទេ​។ ប្រើ​ម្រាមដៃ របស់​អ្នក​កាន់​ចង្កា​របស់​ជនរងគ្រោះ និង ចាប់​បង្ហើប​វា​ឡើង​ថ្នមៗ ។​ប្រសិន​បើ​ជន​រងគ្រោះ មិន​មាន​ចង្វាក់ជីពចរ នោះ​ចាប់ផ្តើម​ធ្វើការ​សង្កត់​បេះដូង ។​
  • ប្រសិន​បើ​ជន​រងគ្រោះ កំពុង​ពាក់មួក​សុវត្ថិភាព នោះ​អ្នក​មិន​ត្រូវ​ដោះ​វា​ចេញ​ទេ​។​
  • ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ ធ្វើការ​ផ្អៀង​ជនរងគ្រោះ ដោយសារ​តែ​គេ មានការ​ក្អួត​,​ឈ្លក់ ដោយសារ ឈាម ឬ ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៃ​ការរង​របួស​បន្ថែមទៀត នោះ​អ្នកត្រូវការ​មនុស្ស​យ៉ាង ហោច​ណាស់ ម្នាក់​ទៀត​ដើម្បី​ជួយ​អ្នក​។ ដោយ​ម្នាក់​ត្រូវ​ស្ថិត​នៅ​ចំណុច​ក្បាល​របស់​ជនរងគ្រោះ និង ម្នាក់ទៀត ស្ថិត​នៅ​អម​ចំហៀង​ដងខ្លួន ដើម្បី​ធ្វើការ​ជួយ​គ្នា ក្នុង​ការជួយ​រក្សា​លំនឹង​ក្បាល​, កញ្ចឹងក និង ខ្នង​របស់​ជនរងគ្រោះ​ខណៈពេល​អ្នកធ្វើការ​រំកិល ជនរងគ្រោះ​អោយ​ស្ថិតក្នុង ដំណេក​ផ្អៀង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង