មាន មនុស្សមួយចំនួនតែងតែប្រើជីវិតរបស់ខ្លួនឱ្យមានភាពអួរអាប់ និងមិនស្រស់ស្រាយ។ កត្តាអស់ទាំងនេះគឺដោយសារតែខ្លួនយើងជាអ្នកធ្វើតែប៉ុណ្ណោះ ប្រសិនជាយើងចេះរៀបចំ ជីវិត ការរស់នៅរបស់យើងឱ្យបានល្អ នោះជីវិតរបស់យើងមានតែភាពរីករាយ ស្រស់ថ្លាជានិច្ច។
ខាងក្រោមនេះ គឺជាគន្លឹះ៣យ៉ាង ដែលអាចជួយបង្កើតទម្លាប់នៃភាពរីករាយចំពោះអ្នកបាន៖
១. រៀបចំកន្លែងគេងឲ្យមានរបៀបរាបរយ៖ អ្នកត្រូវដឹងថា ដំណេកជាខ្នាតឲ្យសំអាតសំអាងជា ទើបទេវតារក្សាសុខ។ ប្រសិនជាកន្លែងគេងរបស់អ្នកគ្មានរបៀបរបប គ្មានសណ្ដាបធ្នាប់ គ្មានការសម្អាតបានត្រឹមត្រូវទេ នោះអ្នកប្រាកដជាគ្មានអារម្មណ៍ល្អជាមួយ និងកន្លែងគេងរបស់អ្នកទេ ហើយគ្រប់ពេលដែលអ្នកឃើញកន្លែងគេងអ្នកប្រាកដជាមានភាពស្មុកស្មាញ ជាក់ជាមិនខាន។
២. ទម្លាប់ចំណាយពេលពីរបីនាទីរៀបបន្ទប់ជាប្រចាំ៖ បន្ទប់ស្អាតជួយកាត់បន្ថយស្ត្រេស។ ជាការពិតណាស់ ប្រសិនជាអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ស្ត្រេស ប៉ុន្តែអ្នកបានមកឃើញ បន្ទប់របស់អ្នកដែលមានភាពស្រស់ស្អាត ប្រាកដណាស់អ្នកនិងលែងមានអារម្មណ៍ ស្ត្រេស ឬមិនសប្បាយចិត្តទៀតជាក់ជាមិនខាន។
៣. ដាក់តាំងវត្ថុរំលឹកអនុស្សាវរីយ៍ល្អៗជុំវិញខ្លួន៖ នេះក៏ជាវិធីល្អមួយផងដែរ ព្រោះពេលខ្លះវត្ថុ អនុស្សាវរីយ៍អស់ទាំងនោះ អាចធ្វើឱ្យអ្នកបានរសាយទុក្ខកង្វល់ ការដែលមិនសប្បាយចិត្តផងដែរ។ ដូច្នេះអ្នកអាចតាំងវត្ថុណា ឬរបស់ណាដែលអ្នកពេញចិត្ត នៅក្នុងបន្ទប់គេងរបស់អ្នក នោះអ្នកអាចកាត់បន្ថយអាការស្ត្រេស ឬមិនសប្បាយចិត្តបានជាក់ ជាមិនខាន៕