ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃពុទ្ធ្រាក្រហម ដែលអ្នកអាចទទួលបានក្រោយពេលដែលពិសាររួច។ តើមានអ្វីខ្លះទៅ?

1. នៅក្នុងពុទ្ធ្រាក្រហមមានផ្ទុកសារធាតុជាច្រើន ដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក។ ដូចនេះ អ្នកនឹងមិនសូវឈឺទេ ក្រោយពេលដែលអ្នកបរិភោគច្រើន ព្រោះប្រព័ន្ធការពាររាងកាយអ្នករឹងមាំខ្លាំង ដោយគ្មានមេរោគអ្វីអាចចូលមកបានទេ។

2. ក្រោយពេលដែលអ្នកបរិភោគពុទ្ធ្រាក្រហមនេះរួច វានឹងជួយការពារថ្លើមអ្នកឲ្យមានសុខភាពល្អ ថែមទាំងអាចជួយជួសជុលកោសិកាថ្លើមដែលខូចទាំងឡាយឲ្យត្រឡប់មកសភាពដើមវិញ។

3. ពុទ្ធ្រាក្រហមមានសារធាតុដែលអាចជួយផ្តល់កម្លាំងរឹងមាំដល់រាងកាយអ្នក ដោយធ្វើឲ្យអ្នកមិនងាយមានអារម្មណ៍ថាហត់ឡើយ។ ជាពិសេស វានឹងជួយអ្នកឲ្យឡើងទម្ងន់ទៀតផង ប្រសិនជាអ្នកមានរាងស្គមពេក។

4. ពុទ្ធ្រាក្រហម នឹងជួយការពារអ្នកមិនឲ្យមានអាការៈប្រតិកម្មយ៉ាងងាយនោះទេ។ ដូចនេះ បើអ្នកតែងតែកើតមានអាការៈប្រតិកម្ម អ្នកគួរតែញ៉ាំពុទ្ធ្រាក្រហមឲ្យបានច្រើន។

5. ក្រោយពេលដែលអ្នកពិសារពុទ្ធ្រាក្រហមរួច វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់។ ដូចនេះ អ្នកនឹងអាចគេងលក់ស្រួលជាមិនខានឡើយ។

 បញ្ជាក់ ៖ ចំពោះអ្នកដែលតែងតែកើតមានអាការៈក្តៅក្នុង មិនស័ក្តិសមក្នុងការពិសារច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអាការៈនេះកើតឡើងកាន់តែធ្ងន់ធ្ងរ។ ចំពោះអ្នកដែលកើតជំងឺផ្តាសាយដំបូង ក៏មិនគួរបរិភោគច្រើនដែរ បើអ្នកមិនចង់ឲ្យផ្តាសាយអ្នកកាន់តែធ្ងន់។ ចុងក្រោយ អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏មិនគួរញ៉ាំដែរ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកកាន់តែខ្ពស់បាន៕