ត្រប់វែង គឺជាបន្លែមួយ​ប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ (អានហើយរំជួលចិត្ត ៖ សម្តីចុងក្រោយរបស់ក្មេងស្រីម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ធ្វើអោយពិភពលោកស្រក់ទឹកភ្នែក) ថាតើផ្លែត្រប់វែងអាចផ្ដល់ផលល្អអ្វីខ្លះទៅចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានត្រប់វែង ចំពោះសុខភាព ៖

១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ

ត្រប់វែង គឺមានផ្ទុកសម្បូរទៅដោយអាស៊ីត Chlorogenic ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ អាស៊ីត Chlorogenic ក៏ដើរតួជាសារធាតុប្រឆាំងវីរុស, សារធាតុប្រឆាំងជំងឺមហារីក និងសារធាតុប្រឆាំងមេរោគអតិសុខុមប្រាណផងដែរ។

២. បង្កើនសុខភាពខួរក្បាល

សំបកនៃផ្លែត្រប់វែង គឺមានផ្ទុកសារធាតុ nasunin និង anthocyanin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារភ្នាសកោសិកាជាតិខ្លាញ់នៅក្នុងកោសិកាខួរក្បាលមិនឲ្យទទួលរងការបំផ្លាញណាមួយនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត  សារធាតុ anthocyanin ក៏មានប្រសិទ្ធិភាពជួយសម្រួលលំហូរឈាមទៅកាន់ខួរក្បាល និងទប់ស្កាត់ការរលាកសសៃប្រសាទផងដែរ។ ជាលទ្ធផលវាជួយក្នុងការទប់ស្កាត់បញ្ហាផ្លូវចិត្តដែលទាក់ទងនឹងអាយុ ហើយបង្កើនការចងចាំ។

៣. ទប់ស្កាត់ជំងឺមហារីក 

ផ្លែត្រប់វែង មានផ្ទុកនូវសារធាតុ polyphenols ដែលប្រឆាំងនឹងជំងឺមហារីក។ ចំណែកសារធាតុanthocyanins និងអាស៊ីត Chlorogenic នៅក្នុងត្រប់វែងដើរតួនាទីជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាការពារកោសិការាងកាយពីការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ហើយជាលទ្ធផល គឺជួយទប់ស្កាត់ការលូតលាស់នៃដុំសាច់ និងការលុកលុយនៃកោសិកាមហារីក។

៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ត្រប់វែង មានផ្ទុកនូវជាតិប៉ូតាស្យូម, ជាតិសសៃ, វីតាមីន B6, វីតាមីន C, សារធាតុ phytonutrients, សារធាតុ flavonoids និងសារធាតុ anthocyanins ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ក៏ដូចជាជំងឺសសៃឈាមបេះដូងផងដែរ។

៦. ជួយសម្រកទម្ងន់

ត្រប់វែង មានផ្ទុក Dietary fibers ដែលសំខាន់ក្នុងការសម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់ ដោយដើរតួនាទីកាត់បន្ថយចំណង់អាហារ និងបង្កើនភាពឆ្អែត ហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង