មាន​អាហារ​ច្រើនណាស់​ដែល​អាច​ផ្តល់​ភាពងាយស្រួល​ដល់​ការទទួល​ទានរ​បស់​អ្នក​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​។ អាហារ​ទាំងនេះ​មាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​ជាច្រើន​របស់​យើង និង​ប្រតិកម្ម​ប្រកប​ដោយ​ភាព​ត្រេកត្រអាល​។ អ្នក​ខ្លះ​ប្រហែលជា​មិន​យល់​ស្រប​ទៅនឹង​ទស្សនៈ​នៃ​ទំនាក់ទំនង​រវាង​អាហារ​នឹង​ចំណង់​ផ្លូវភេទ​ទេ ប៉ុន្តែ​អាហារ​ពិតជា​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បាន​មែន​។ ខាងក្រោម​នេះ​គឺជា​រាយ​ឈ្មោះ​អាហារ​ដែល​អ្នក​គួរតែ​ញ៉ាំ​អោយបាន​ច្រើន​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​។​
 
​ស៊ុត​
​ស៊ុត​សម្បូរ​វីតាមីន B5 និង B6 ណាស់​ហើយ​វា​មាន​នាទី​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​ជួយ​បង្កើន​ថាមពល​បាន​មួយកម្រិត​ទៀត​ដែរ​។​
 
​ផ្លែឈើ​
​ផ្លែឈើ​សម្បូរ​ទៅ​ដោយ​វីតាមីន​ជាច្រើន​ប្រភេទ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​។ ផ្លែ​ចេក​ផ្ទុក​ទៅដោយ​អង់​ស៊ីម Bromelain ដែល​វា​មាន​នាទី​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​ប្រឆាំង​ការ​ងាប់​លិង្គ​។ ផ្លែស្វាយ​និង​ចេក​ជួយ​អោយ​អ្នក​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​កាន់តែច្រើន​។ មួយវិញទៀត​វា​ក៏​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម និង Riboflavin ដើម្បី​ជួយ​បង្កើន​កម្លាំង​ក្នុង​រាងកាយ​ផងដែរ​។ ផ្លែ​ឪឡឹក​ផ្ទុក​ទៅ​ដោយ​សារធាតុ Phytonutrient Citrulline សម្រាប់​បង្កើន​កម្រិត​សារធាតុ​និទ្រិច​អុក​ស៊ីតក្នុង​ខ្លួន​ដើម្បី​អោយ​សរសៃឈាម​ធូ​រ និង​បង្កើន​របត់​ឈាម​រត់​។ យន្តការ​បែបនេះ​កាត់បន្ថយ​ពេលវេលា​នៃ​ការ​ឆាប់​ទទួល​បាន​ភាព​ស្រើបស្រាល​ក្នុងពេល​រួមភេទ​។​
 
​សណ្តែកសៀង​
​តៅហ៊ូ​ជួយ​ទៅ​តោង​ភ្ជាប់​នឹង​អ័រម៉ូន Estrogen និង​ថែរក្សា​ទ្វារមា​សអោយ​នៅ​មាន​ភាព​រំអិល​។ អាហារ​ដែល​ធ្វើ​ពី​សណ្តែកសៀង​ជួយ​បង្កើន​សុខភាព​ក្រពេញប្រូ​ស្តា​ត​របស់បុរស​។​
 
​សូកូឡា​
​សូកូឡា​ផ្ទុក​ទៅ​ដោយ​សារធាតុ Pheylethylamine ដែល​អាច​ជម្រុញ​អារម្មណ៍​នៃ​សេចក្តីស្នេហា​បាន​។ វា​ក៏​អាច​ប្រើប្រាស់​សម្រាប់​ការ​បរ​បោស​អង្អែល​មុនពេល​រួម​ភេទ​បាន​ដែរ​។ សូកូឡា​ខ្មៅ​ក៏​មាន​សារធាតុ​អង់​ទី​អុកស៊ី​ដង់​ដែរ ដែល​ជួយ​ការពារ​អ្នក​ពី​ការបង្ក​រោគ​ផ្សេងៗ​។​
 
​អយ​ស្ទ័រ​
​អយ​ស្ទ័រស​ម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ស័ង្គសី និង​សារធាតុ Dopamine សម្រាប់​ជួយ​ជំរុញ​អារម្មណ៍​ត្រេកត្រអាល និង​បង្កើន​ចំណង់​ផ្លូវភេទ​។ ចូរ​រៀប​គម្រោង​ញ៉ាំ​អាហារ​ដែល​មាន​អយ​ស្ទ័រ​បើសិន​ជា​អ្នក​ចង់​បង្កើត​បរិយាកាស​ដ៏​រ៉ូ​ម៉ែន​ទិច​នៅពេល​យប់​។ អ្នកឯកទេស​ខាង​សុខភាព​ណែនាំ​អោយ​ចៀសវាង​ការ​ញ៉ាំ​អយ​ស្ទ័រ​ឆៅ​ក្នុងពេល​មាន​ផ្ទៃពោះ​។​
 
​គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​សារធាតុ L-Arginine ល្អ​បំផុត​សម្រាប់​ជម្រុញ​មុខងារ​ផ្លូវភេទ​លើ​បុរស​។ សារធាតុ​មួយ​នេះ​ជួយ​បង្កើនរ​បត់​ឈាម​រត់​ដើម្បី​អោយ​មាន​កម្លាំង និង​ជំនួយ​ដល់​បញ្ហា​ផ្លូវភេទ​ដូចជា ការ​ងាប់​លិង្គ​ជាដើម​។​
 
​ខ្ទឹម​ស​
​ខ្ទឹមស​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​សារី​រាង្គ​ភេទ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ក្នុងការ​ញ៉ាំ​ខ្ទឹមស ចូរ​សាកល្បង​ប្រើ​ថ្នាំ​ដែល​មាន​ជាតិ​ខ្ទឹមស​ជំនួស​វិញ​ទៅ​។​
 
​ផ្លែ​ប័រ​
​ផ្លែ​ប័រ​សម្បូរ​ទៅដោយ​វីតាមីន Folic Acid ណាស់ ហើយ​វា​ជួយ​បំបែក​ប្រូតេអ៊ីន និង​បង្កើន​ថាមពល​ដល់​យើង​ថែមទៀត​ផង​។ ផ្លែ​ប័រមាន​វីតាមីន B6 (​ជួយ​បង្កើន​ការផលិត​អ័រម៉ូន​ភេទ​បុរស​) និង​ប៉ូ​តា​ស្យូម (​សម្រួល​ដ់​ក្រពេញទី​រ៉ូ​អ៊ី​តរបស់​មនុស្ស​ស្រី​) សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​ទាំង​បុរស និ​ស្ត្រី​៕​