​របប​អាហារ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សម្ពាធ​ឈាម​របស់​អ្នក​។ អាហារ​មាន​ជាតិ​ប្រៃ និង​ស្ករ និង​អាហារ​ដែលមាន​ខ្លាញ់​ឆ្អែត​អាច​បង្កើន​សម្ពាធ​ឈាម​។ ចៀសវាង​ប្រភេទ​អាហារ​ទាំងនេះ អាចជួយ​ឱ្យ​អ្នកទទួលបាន និង​រក្សា​សម្ពាធ​ឈាម​ឱ្យមាន​សុខភាព​ល្អ​។

​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម គួរ​ញ៉ាំ​បន្លែ ផ្លែឈើ ប្រូតេអ៊ីន និង​គ្រាប់​ធញ្ញជាតិ​ឱ្យបាន​ច្រើន​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ អ្នក​គួរ​ជៀសវាង​សាច់​ក្រហម អំបិល (​សូ​ដ្យូ​ម​) និង​អាហារ និង​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​បន្ថែម​។ អាហារ​ទាំងនេះ​អាចធ្វើឱ្យ​សម្ពាធ​ឈាម​របស់​អ្នក​កើនឡើង​។​

​សម្ពាធ​ឈាម​ខ្ពស់ ឬ​លើសឈាម អាច​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​គ្រប់ពេលវេលា រួមទាំង​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ដូច្នេះ តើ​អាហារ​អ្វីខ្លះ ដែល​គួរ​ជៀសវាង ឬ​កំណត់​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម​? អាហារ​ទាំងនោះ មានដូចជា​៖
.​អំបិល ឬ​សូ​ដ្យូ​ម​
.​សាច់​ចំអិន​ស្រាប់ ឫ​កែច្នៃ​
.​ភី​ហ្សា​ត្រជាក់​
.​ជ្រក់​
.​ស៊ុប​កំប៉ុង
.​ផលិតផល​ប៉េងប៉ោះ​កំប៉ុង​
.​ស្ករ​
.​អាហារ​កែច្នៃ​ដែលមាន​ជាតិ​ខ្លាញ់​ឆ្លងកាត់ ឬ​ខ្លាញ់​ឆ្អែត​
.​សុរា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង