តើ​អ្នក​ធ្លាប់​នៅក្នុង​អាង​ហែល​ទឹក​ក្នុង​រយៈពេល​យូរ​ដែល​ម្រាមដៃ​របស់​អ្នក​ប្រែជា​ជ្រួញ​ដែរឬទេ​? នេះ​ជា​រឿង​ធម្មតា​នោះទេ ហើយ​វា​ក៏​អាច​ប៉ះពាល់​លើ​ម្រាមជើង​របស់​អ្នក​ផងដែរ​។ ហេតុអ្វី​បានជា​វា​កើត​ឡើង​?


​ទោះបីជា​អ្នក​មិន​អាច​ឃើញ​វា​, ប៉ុន្តែ​ស្បែក​របស់​អ្នក​ត្រូវបាន​គ្របដណ្តប់​ដោយ​ប្រេង​ពិសេស​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ហៅថា សេ​ប៊ូ​ម​។ សេ​ប៊ូ​ម​ត្រូវបាន​គេ​រកឃើញ​នៅលើ​ស្រទាប់​ក្រៅ​គេ​បង្អស់​នៃ​ស្រទាប់​ស្បែក​។ សេ​ប៊ូ​ម​ធ្វើអោយ​សើ​ម ឬ​ធ្វើអោយ​មាន​រំអិល និង​ការពារ​ស្បែក​របស់​អ្នក​។ វា​ក៏​អាចធ្វើអោយ​ស្បែក​របស់​អ្នក​មិន​ជ្រាប​ទឹក​ផងដែរ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ទឹក​មិន​ជ្រាប​ចូលទៅក្នុង​ស្បែក​នៅពេល​ដែល​អ្នក​លាង​ដៃ​។​

ប៉ុន្តែ​ការ​នៅ​រយៈពេល​យូរ​នៅក្នុង​ទឹក​ធ្វើអោយ​លាង​ជំ​រះ​សេ​ប៊ូ​ម​នេះ​។ បន្ទាប់មក​, ទឹក​អាច​ចូលទៅ​ក្នុង​ស្រទាប់​ខាងលើ​នៃ​ស្បែក​។ នេះ​បណ្តាលអោយ​ស្បែក​របស់​អ្នក​ប្រែក្លាយ​ជា​ពោរពេញ​ទៅ​ដោយ​ទឹក​។ ដូចនេះ​តើ​វា​នាំ​អោយ​កើត​មាន​ការ​ជ្រួញ​យ៉ាងដូចម្តេច​? មិន​មាន​នរណា​ម្នាក់​ដឹង​នោះទេ​។​

មនុស្ស​មួយចំនួន​គិតថា វា​ដោយសារតែ​ស្បែក​រីក​ដើម្បី​អនុញ្ញាត​អោយ​មាន​ទឹក​នៅ​ខាងក្នុង​។ ស្បែក​រីក​ត្រូវបាន​បញ្ចប់​នោះ​នាំ​អោយ​ឃើញ​ថា​មាន​ស្បែក​ជ្រួញ​។​

ដូចនេះ អ្នកនឹង​គួរ​ធ្វើ​ដូចម្តេច​នៅពេល​ដែល​វា​កើតមានឡើង​? មិនបាច់​ធ្វើ​អ្វី​ទាំងអស់​, វា​នឹង​បាត់​ទៅ​វិញ​ភ្លាមៗ​, អ្នក​នឹង​មាន​សេ​ប៊ូ​ម​មកវិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង