​ទំនាក់ទំនង របស់​អ្នក​ជាមួយនឹង​សាច់ថ្លៃ​អាច​ល្អ​ឬ​កាន់តែ​ល្អ​អាស្រ័យ​ទៅលើ​ថា​អ្នក ចង់​ឲ្យ​វា​ល្អ​ក្នុង​កម្រិត​ណា​។ វា​អាច​នឹង​មិនមែន​អាស្រ័យ​ទាំងស្រុង​លើ​អ្នក​នោះ​ទេ​ប៉ុន្តែ​ដោយសារ​តែ អត្ថបទ​នេះ​យើង​និយាយ​តែ​ពី​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​ដូច្នេះ​ចូរ ចាប់ផ្តើម​ដូចតទៅ​៖
 

១. និយាយ​តែ​ពី​ចំណុច​វិជ្ជមាន​របស់​ដៃគូ​របស់​អ្នក​នៅ​មុខ​សាច់ថ្លៃ​៖ រាល់​ឪពុកម្តាយ​ទាំងអស់​សុទ្ធតែ​ចង់ដឹងថា​កូន​របស់​គាត់​គឺជា​មនុស្ស អស្ចារ្យ​។ ការនិយាយ​បែបនេះ​នឹង​ធ្វើឲ្យ​ពួកគាត់​សប្បាយចិត្ត​ហើយ​ត្រលប់មកវិញក៏ ធ្វើឲ្យ​គាត់​មានអារ​ម្មណ៍ល្អ​ចំពោះ​អ្នក​ដែរ​។​
 

២. មិន​ត្រូវ​និយាយ​ពី​បញ្ហា​អវិជ្ជមាន​នៅ​មុខ​សាច់ថ្លៃ​របស់​អ្នក​ឡើយ​៖ បើទោះបីជា​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​កំពុងតែ​ជួបប្រទះ​នូវ​ស្ថានភាព លំបាក​កម្រិត​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​និយាយ​ពី​ចំណុច​អាក្រក់​ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត នោះទេ​។ នៅ​ពេល​អ្នក​បាន​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ហើយ​ក៏ ដោយ ក៏​សាច់ថ្លៃ​របស់​អ្នកនឹង​នៅ​ចងចាំ​ពី​ចំណុច​អវិជ្ជមាន​ដែល​អ្នក​បាន​និយាយ ពី​កូន​របស់​គាត់​។​
 

៣. គោរព​និង​គួរសម​ចំពោះ​សាច់ថ្លៃ​របស់​អ្នក​៖ វា​រួម​មាន​ការពិចារណា​ពី​តម្រូវការ​របស់​ពួកគាត់​។ អ្នក​មិន​ត្រូវ​ទុក​កូនៗ​របស់​អ្នក​ចោល​នៅ​ផ្ទះ​គាត់​ដោយ​ឲ្យ​គាត់​មើល​ថែ យូរ​ពេក​នោះ​ទេ​។ ពិតណាស់​ថា​ពួកគាត់​ស្រលាញ់​ចៅ​របស់​គាត់ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើឲ្យ​វា​ក្លាយទៅជា​ការរំខានដ​ល់​ពួកគាត់​នោះទេ​។
 

៤. ចំណាយ​ពេល​នៅ​ជាមួយ​សាច់ថ្លៃ​របស់​អ្នក​ហើយ​ជួយ​ពួកគេ​៖ ចាប់ផ្តើម​ជួយ​ដោយ​មើលថា​អ្វី​ដែល​ចាំបាច់​ត្រូវធ្វើ​។ អ្នក​អាច​បោសសម្អាត​ផ្ទះ​រៀបចំ​ឥ​វ៉ាន់ ឬ​ជួសជុល​របស់​ដែល​អ្នក​អាច​ជួសជុល​បាន​។ ការធ្វើ​បែប​នេះ​នឹង​បន្សល់ទុក​នូវ​ភាព​វិជ្ជមាន​របស់​អ្នក​ដល់​ពួកគាត់​។​
 

៥. បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នានា​ហើយ​បង្ហាញ​ការគោរព​ចំពោះ​ដៃគូ​របស់​អ្នក ៖ ការធ្វើ​បែប​នេះ​នឹង​បង្ហាញ​សាច់ថ្លៃ​របស់​អ្នក​ថា​អ្នក​យកចិត្តទុកដាក់​និង រីករាយ​ក្នុង​ការចូលរួម​ជាមួយ​ដៃគូ​របស់​អ្នក​និង​ក្រុមគ្រួសារ​របស់​គាត់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង