ប្រសិនបើកូនរបស់អ្នកខ្លាចទីងងឹត, អ្នកអាចប្រើប្រាស់ដំបូន្មានខាងក្រោមដើម្បីបន្ថយការខ្លាច និងជួយអោយកូនជាទីស្រលាញ់របស់អ្នកមានអារម្មណ៍បានស្ងប់ចិត្ត។
Clevland Clinic បានបង្ហាញពីរបៀបមួយចំនួនដើម្បីជួយអោយកូនរបស់អ្នកមានអារម្មណ៍ធូរស្រាលដែលមានដូចជាៈ
– និយាយទៅកាន់កូនរបស់អ្នកអំពីការខ្លាចទាំងនោះ ហើយសួរអ្វីដែលធ្វើអោយគាត់ខ្លាច។ សូមធានាប្រាប់គាត់ថា គាត់មានសុវត្ថិភាព
– ពន្យល់កូនរបស់អ្នកនូវអ្វីដែលមិនមែនជាការពិត
– ផ្តល់ភាពកក់ក្តៅដល់កូនដោយគេងនៅលើគ្រែរបស់គាត់ ជាជាងយកគាត់ទៅគេងលើគ្រែរបស់អ្នក
– សូមប្រាកដថា ទម្លាប់មុនចូលគេងប្រចាំថ្ងៃគឺមានភាពសប្បាយ និងមានពន្លឺច្បាស់, ដោយមិនមានការមើលសៀវភៅ ឬរឿងដែលធ្វើអោយខ្លាច
– ផ្តល់នូវឧបករណ៍សុវត្ថិភាព និងពន្លឺពេលយប់សម្រាប់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់កូនរបស់អ្នក៕