បញ្ហាថ្នក់ខ្មៅក្រោមភ្នែកជាបញ្ហាសម្រស់ទូទៅបំផុតមួយដែលនារីភាគច្រើនតែងជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្នាមដក់ខ្មៅក្រោមភ្នែកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលទាំង ការគេងមិនគ្រប់ ភាពហត់នឿយ ការទទួលទានកាហ្វេអ៊ីន ភាពតានតឹងក្នុងអារម្មណ៍ឬស្ត្រេស និងបញ្ហាផ្លូវដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័ស ៖
១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ទឹកក្រូចឆ្មារស្រស់ដាក់ចូលក្នុងចានគោមមួយ។ បន្ទាប់មកដាក់ត្រាំដុំសំឡី ២ចំនួន ២ក្នុងចានគោមនោះ រួចយកមកដាក់ស្អំលើភ្នែកដែលកំពុងបិតនិងរងចាំសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតមុខចេញតាមក្រោយជាមួយទឹកធម្មតាជាការស្រេច។ អ្នកអាចអនុវត្តរូបមន្តនេះម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ២សប្តាហ៍ដើម្បីជួយធ្វើឱ្យស្នាមខ្មៅក្រោមភ្នែកកាន់តែឆាប់បាត់។
២. ផ្លែល្ហុង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ទះល្ហុងទុំស្ដើងមួយបន្ទះលើភ្នែកនៅពេលសម្រាក។ អ្នកក៏អាចកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋដោយប្រើសមនិងលាបសាច់ល្ហុងនេះក្រោមភ្នែក។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមសម្អាតចេញ។
៣. ផ្លែចេក
ក៏ដូចនឹងល្ហុងដែរ អ្នកអាចកិនផ្លែចេកទុំមួយដុំតូចឱ្យម៉ដ្ឋដោយប្រើសម រួចលាបក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមសម្អាតចេញ។ អ្នកក៏អាចប្រើប្រាស់សំបកចេកបំបាត់ស្នាមរង្វង់ខ្មៅជុំវិញភ្នែកនិងបន្ថយភាពហើមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់សំបកចេកឱ្យចេញជារាងបួនជ្រុង រួចដាក់បិតលើត្របកភ្នែកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីជាការស្រេច។ អ្នកអាចយកសំបកចេកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់ជាមុនសិនក៏ល្អ។
៤. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនសាច់បឺរទុំមួយដុំតូចឱ្យម៉ដ្ឋ រួចលាបក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. ប៉េងប៉ោះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ជាមួយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នា។ បន្ទាប់មកលាបទឹកល្បាយក្រោមភ្នែកនិងរងចាំសម្រាប់រយៈពេល ១០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាតាមក្រោយ។ អ្នកអាចអនុវត្តរូបមន្តនេះ ២ដងក្នុងមួយថ្ងៃ។
៦. ប្រេងអាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងអាល់ម៉ុនជាមួយប្រេងវីតាមីន E ក្នុងបរិមាណស្មើគ្នា។ បន្ទាប់មកលាបម៉ាស្សាក្រោមភ្នែកក្នុងចលនាបែបរង្វង់។ ទុកចោលសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតមុខចេញនៅថ្ងៃបន្ទាប់ជាមួយទឹកត្រជាក់។
៧. កញ្ចប់តែដែលត្រជាក់
ការដាក់កញ្ចប់តែតូចៗស្អំលើភ្នែកក៏មានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីបំបាត់ស្នាមដក់ខ្មៅក្រោមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កញ្ចប់តែតូចៗដែលឆុងហើយដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះ។ បន្ទាប់មកយកកញ្ចប់តែមកស្អំលើភ្នែកសម្រាប់រយៈពេល ២០ នាទី សឹមយកចេញហើយលាងសម្អាតមុខរបស់អ្នកជាការស្រេច។
៨. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកម្នាស់ស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ រួចលាបល្បាយក្រោមភ្នែកនិងរងចាំសម្រាប់រយៈពេល ១០នាទី។ ជូតចេញតាមក្រោយជាមួយក្រណាត់ស្អាត៕