ការស្រកទម្ងន់មិនងាយស្រួលដូចគិតឡើយដោយអ្នកចាំបាច់ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ចនេះដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើលំហាត់ប្រាណនិងរបបអាហារ គឺសំខាន់ណាស់ដើម្បីកម្ចាត់កាឡូរីដែលលើស ហើយអាចស្រកទម្ងន់។ បន្លែផ្លែឈើជាធម្មតាត្រូវបានណែនាំឱ្យរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីសម្រកទម្ងន់ដែលលើស ហើយមួយក្នុងចំណោមនោះ គឺផ្លែល្ហុងដែលមានអត្ថប្រយោជន៍ណាស់នៅពេលនិយាយដល់ការស្រកទម្ងន់។ ដូច្នេះថាតើផ្លែល្ហុងពិតជាអាចជួយឱ្យស្រកទម្ងន់បានមែនឬ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃផ្លែល្ហុងចំពោះការសម្រកទម្ងន់ ៖
១. វាមានផ្ទុកសម្បូរទៅដោយជាតិសសៃ
ល្ហុងអាចផ្ដល់ឱ្យរាងកាយនូវជាតិសសៃដល់ទៅ ២ក្រាមក្នុងមួយពែងដែលប្រហែលនឹង ១០ភាគរយនៃតម្រូវការជាតិសសៃប្រចាំថ្ងៃ។ ជាតិសសៃដើរតួនាទីសំខាន់ណាស់ក្នុងការសម្រកទម្ងន់ ខណៈដែលវាជួយកម្ចាត់រាល់ជាតិពុលក្នុងរាងកាយរួមបញ្ចូលទាំងជាតិខ្លាញ់ជាពិសេសនៅពេលអ្នករំលាយជាតិសសៃ។ បន្ថែមពីនេះជាតិសសៃពីផ្លែល្ហុងអាចស្ថិតក្នុងក្រពះយូរដែលមានន័យថាអ្នកអាចមានអារម្មណ៍ឆ្អែតបានយូរ។
២. វាជួយបង្កើនការរំលាយអាហារ
ការរំលាយអាហារមិនល្អអាចបណ្ដាលឱ្យហើមពោះ ប៉ុន្តែការទទួលទានផ្លែល្ហុងអាចជួយដោះស្រាយបញ្ហានេះបានយ៉ាងប្រសើរ។ ការទទួលទានផ្លែល្ហុងអាចបំបាត់ស្ត្រេសពីប្រព័ន្ធរំលាយអាហារទៀតផង ដូច្នេះការរំលាយអាហារនឹងកាន់តែមានលក្ខណៈប្រសើរឡើង ហើយរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន ព្រមទាំងកម្ចាត់ជាតិខ្លាញ់ដែលលើសក្នុងពេលព្រមគ្នាផងដែរ។
៣. វាមានផ្ទុកដង់ស៊ីតេថាមពលទាប
ផ្លែល្ហុងត្រូវបានចាត់ទុកជាអាហារមួយប្រភេទដែលមានផ្ទុកដង់ស៊ីតេថាមពលទាបដែលមានន័យថាអ្នកនឹងឆាប់ឆ្អែតនៅពេលទទួលទានអាហារនេះប្រៀបធៀបនឹងអាហារដែលមានផ្ទុកដង់ស៊ីតេថាមពលខ្ពស់។ ថាតើអ្នកធ្លាប់ដឹងទេថាល្ហុងមានផ្ទុកកាឡូរីត្រឹមតែ ០.៤ កាឡូរីប៉ុណ្ណោះក្នុងមួយក្រាម។
៤. វាមានផ្ទុកអង់ស៊ីម papain
អង់ស៊ីម papain ល្អណាស់សម្រាប់ធ្វើឱ្យចលនាពោះវានិងការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង។ នេះមានន័យថាអាហារត្រូវបានរំលាយនិងកម្ចាត់ចេញពីរាងកាយ ដូច្នេះជាតិខ្លាញ់នឹងមិនអាចតោងជាប់ក្នុងរាងកាយឡើយ។
៥. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ការកើនទម្ងន់ គឺជាកត្តាចម្បងបំផុតមួយដែលបង្កជំងឺទឹកនោមផ្អែម។ ហើយល្ហុងជាជម្រើសនៃអាហារដ៏ប្រសើរមួយសម្រាប់ជំនួសជាតិស្ករ។ បន្ថែមពីនេះល្ហុងក៏ជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍កម្ចាត់រ៉ាឌីកាល់សេរីដែលនាំឱ្យកើនទម្ងន់៕