ប្រសិនបើការព្យាបាលជាបន្ទាន់មិន មានសភាពចាំបាច់នោះទេ ការហូរឈាមជាធម្មតាត្រូវបានបញ្ឈប់បានដោយការដាក់វត្ថុនឹងថ្កល់ សង្កត់ដោយផ្ទាល់ និង ដាក់របួសនោះអោយខ្ពស់ឡើងលើ។ វិធីខាងក្រោមទាំងនេះនឹងអាចជួយ ការពាររបួសសើរស្បែក និងការពារអ្នកពីការប៉ះពាល់ផ្ទាល់ទៅនឹងឈាមរបស់អ្នកដទៃ។
មុនពេលអ្នកព្យាយាម បញ្ឈប់ការហូរឈាម
– លាងដៃរបស់អ្នកអោយបានស្អាត ជាមួយនឹងសាប៊ូ និង ទឹកស្អាត ប្រសិនបើមាន។
– ពាក់ស្រោមដៃពេទ្យ ប្រសិនបើមាន មុនពេលអ្នកដាក់សម្ពាធដោយផ្ទាល់ទៅលើរបួស។ ប្រសិនបើអ្នកគ្មានស្រោមដៃ ប្រើស្រទាប់ជាច្រើននៃក្រណាត់, ថង់ប្លាស្ទីកស្អាត ឬ សំភារះដែលស្អាតបំផុតនឹងមានអាចប្រើប្រាស់បាន ដោយដាក់វាអោយនៅចន្លោះពីដៃរបស់អ្នក និង របួស។
– អោយជនរងគ្រោះ សង្កត់ដោយផ្ទាល់ទៅលើមុខរបួស ប្រសិនបើអាចធ្វើបាន និងដាក់តំបន់ដែលមានរបួសអោយខ្ពស់ឡើងលើ។
– ប្រើបាតដៃទទេរបស់អ្នក សង្កត់ទៅលើមុខរបួស សំរាប់តែការពឹងផ្អែកចុងក្រោយ។
បញ្ឈប់ការហូរឈាម
– ដាក់ជនរងគ្រោះអោយដេក និង ដាក់ផ្នែកដែលមានការហូរឈាមអោយខ្ពស់ឡើងលើ។
– យកចេញនូវវត្ថុដែលអាចមើលឃើញ ពីមុខរបួសដែលមានភាពងាយស្រួលនឹងយកចេញបាន។ ធ្វើការគ្រប់គ្រងការហូរឈាម មុនពេលព្យាយាមសំអាតមុខរបួស ។
– យកចេញ ឬ កាត់ក្រណាត់ដែលនៅជុំវិញមុខរបួស។ ដោះចេញនូវគ្រឿងអលង្ការពី តំបន់ទូទៅនៃរបួសប្រសិនបើតំបន់នោះមានភាពហើមប៉ោង គ្រឿងអលង្ការទាំងនោះ នឹងមិនមានឥទ្ធិពលទៅលើចរន្តឈាមហូរនោះទេ ។
– ដាក់សម្ពាធដោយផ្ទាល់សង្កត់ទៅលើ មុខរបួស និងដាក់តំបន់នោះអោយខ្ពស់ ក្នុងរយៈពេល១៥នាទី ពេញការប្រើនាឡិកាកំណត់ពេល១៥នាទី អាចហាក់ដូចជា មានរយៈពេលយូរ។ ទប់នូវចំណង់លួចមើលបន្ទាប់ពីរយៈពេលពីរបីនាទី ក្នុងការចង់ដឹងថា តើការហូរឈាមនោះបញ្ឈប់ហើយឬនៅ? ប្រសិនបើឈាមជ្រាប
សើមដល់ក្រណាត់ ដាក់ក្រណាត់ផ្សេងមួយទៀតទៅលើវា ដោយមិនចាំបាច់ដកក្រណាត់ទីមួយចេញ។ ហើយប្រសិនបើមានវត្ថុអ្វីមួយ នៅក្នុងមុខរបួស ដាក់សម្ពាធសង្កត់នៅជុំវិញវត្ថុនោះ ដោយមិនត្រូវដាក់អ្វីសង្កត់អោយចំពីលើវានោះទេ។
– ប្រសិនបើការហូរឈាម មានសភាពពីកំរិតមធ្យមទៅ រកសភាពធ្ងន់ធ្ងរ មិនមានភាពអន់ថយ ឬ បញ្ឈប់សូមបន្តដាក់សម្ពាធសង្កត់ដោយផ្ទាល់ ខណៈពេលដែលស្វែងរកជំនួយ។ ចូរកុំប្រើប្រដាប់កៀបសសៃឈាមក្នុងការបញ្ឈប់ ការហូរឈាមអោយសោះ ។ សូមធ្វើអ្វីទាំងអស់ ដែលអ្នកអាចធ្វើបាន ក្នុងការរក្សាអោយមុខរបួសស្អាត និង ជៀសវាងការបង្ករបួសថែមទៀតទៅលើ តំបន់នោះ។
– ការហូរឈាមក្នុងកំរិតស្រាល ជាអាចធម្មតា អាចនឹងបញ្ឈប់ដោយខ្លួនវា ឬ រសាយបាត់យឺត ឬ ហូរស្រក់តិចៗ បន្ទាប់ពីរយៈពេល១៥នាទីនៃការដាក់សម្ពាធ។ វាក៏អាចនឹងបាត់ ឬ បន្តស្រក់តិចៗ រហូតដល់រយៈពេល ៤៥នាទីផងដែរ ។
យូរៗម្តង របួសដែលចាក់ទំលុះមានប្រហោង អាចបណ្តាលអោយមានការហូរឈាមនៅក្រោមស្បែក ប៉ុន្តែគឺមានឈាមចំនួនតិចតួចប៉ុណ្ណោះ នឹងហូរចេញពីមុខរបួស ។ នៅពេលដែលរឿងនេះកើតមាន តំបន់ដែលនៅជុំវិញមុខរបួសដែលមានការចាក់ទំលុះ នឹងមានភាពហើមប៉ោង និង ជាំ។ ប្រសិនបើការហូរឈាមធ្វើអោយឈាមប្រមូលផ្តុំនៅតំបន់ដែលរងរបួស នោះការប្រឈមនឹងគ្រោះថា្នក់ក្នុង ការចំលងរោគនឹងមានការកើនឡើង។
ខណៈពេលដែលធ្វើតាមវិធី ក្នុងការបញ្ឈប់ការហូរឈាម សូមស្វែងរកសញ្ញានៃស្ហុក នៅក្នុងខ្លួនរបស់ជនរងគ្រោះរួមមានដូចជា ៖
– បាត់បង់ស្មារតី។
– មានអារម្មណ៍ថាវិលមុខ ឬ មមើលមមាយជាខ្លាំង ហាក់ដូចជាមនុស្សបាត់បង់ស្មារី។
– មានអារម្មណ៍ថាអស់កំលាំងជាខ្លាំង ឬ មានភាពពិបាកនឹងក្រោកឈរ។
– មិនសូវមានភាពដឹងខ្លួន។ ជនរងគ្រោះអាចនឹង មិនអាចឆ្លើយនឹងសំនួរបានភ្លាមៗ ឬ គាត់អាចនឹងមានភាពភ័ន្តច្រឡំ, អន្ទះអន្ទែង ឬ ពោរពេញដោយភាពភ័យខ្លាច៕