​ស្រោមអនាម័យ​គឺជា​វិធី​ពន្យា​កំណើត​ដ៏​ពេញនិយម និង​មាន​ប្រសិទ្ធភាព​បំផុត​។ មាន​បញ្ហា​មួយចំនួន​ដែល​អ្នក​ប្រើប្រាស់​បាន​ត្អូញត្អែរ ប៉ុន្តែ​ពួកគេ​អា​ចៀសវាង​វា​បាន​តាមរយៈ​ការប្រុងប្រយ័ត្ន​។​

​អាឡែ​ហ្ស៊ី​
​ការ​អាឡែ​ហ្ស៊ី​នឹងជាតិ​ជ័រ គឺជា​រឿង​កម្រ ប៉ុន្តែ​មនុស្ស​មួយចំនួន​បែរជា​ត្អូញត្អែរ​អំពី​រឿង​នេះ​ទៅ​វិញ​។ ការ​រលាក​, ការ​រមាស់ និង​ក្រហម​ស្បែក​គឺជា​រោគសញ្ញា​ត្អូញត្អែរ​ក្រោយ​ពី​ប្រើប្រាស់​រួច​។ ពួកគេ​អាច​ប្តូរ​មក​ប្រើ​ស្រោមអនាម័យ​ប្រភេទ Polyurethane ដើម្បី​ចៀសផុត​ពី​បញ្ហា​នេះ​បាន​។ មិន​មាន​សេចក្តី​រាយ​កាណ៍​ណាមួយ​នៃ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ទៅលើ​ស្រោមអនាម័យ​ប្រភេទ Polyurethane ទេ​។ ការ​អា​ឡែហ្ស៊ីក៏​ត្រូវ​បាន​កើត​មាន​ទៅលើ​អ្នក​ប្រើ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​ក្នុង​ស្រោមអនាម័យ​ដែរ​។ ធាតុ​ផ្សំ​មួយ​នេះ​គេ​ប្រើ​ជាមួយ​ទឹករំអិល​ក្នុង​ស្រោមអនាម័យ​ហើយក៏​មិន​មាន​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​សម្រាប់​ហេតុផល​នេះដែរ​។ អ្នក​ក៏​អាចមាន​អារម្មណ៍រ​លា​កលិង្គ​ដោយសារតែ​ការ​កកិត​ខ្លាំងពេក​។ ចូរ​ប្រើ​ទឹក​រំ​អី​ល​នៅ​ផ្នែក​ខាង​ចុង​របស់​ស្រោម​ដើម្បី​កុំអោយ​មាន​ការ​រលាក​កើត​មាន​ទៀត​។​

​មិន​ដូច​ធម្មជាតិ​
​បុរស​ដែល​ចាប់ផ្តើម​ប្រើ​ស្រោមអនាម័យ​ច្រើន​តែ​មាន​ការ​ត្អូញត្អែរ​ជា​ញឹកញាប់​អំពី​បញ្ហា​នេះ ហើយ​វា​កើតឡើង​បាន​បើ​សិន​ជាព​យក​គេ​ប្រើ​ស្រោម​ណា​ដែល​មាន​កម្រាស់​ក្រាស់​។ បុរស​ដឹងខ្លួន​ឯថា​មិន​អាច​រួមភេទ​ជាមួយ​ស្រោមអនាម័យ​បាន​ទេ​ព្រោះ​អារម្មណ៍​ដែលមាន​ពេល​ប្រើ​នោះ​មិន​ដូច​ធម្មជាតិ​សោះ​។ ការប្រើ​ស្រោម​ស្តើងៗ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ច្រើន​។ ដើម្បី​អោយ​ការប្រើ​ស្រោម​មាន​អារម្មណ៍ល្អ​វិញ អ្នក​គួរតែ​បន្តក់​ទឹករំអិល​ពីរ​បី​ដំណក​ទៅលើ​ចុង​របស់​ស្រោម​ទៅ​។​

​បញ្ហា​ក្នុង​ការប្រើ​
​បុរស​ជា​ច្រើន​នាក់​អាច​មាន​ការពិបាក​ក្នុងការ​មើល​នូវ​វិធី​ណែនាំ​ប្រើប្រាស់​ស្រោមអនាម័យ​។ ក្រៅពីនេះ វា​តែងតែ​មាន​បញ្ហា​ទៅលើ​ការពាក់​ស្រោមអនាម័យ​តែម្តង ជាពិសេស​នៅពេល​ប្រើ​ជា​លើកដំបូង​។ ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ស៊ីត​នី​បាន​សិក្សា​ដឹង​អំពី​បញ្ហា​ដែល​បុរស​ប្រើ​ស្រោមអនាម័យ​នេះ​។ ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានអោយដឹងថា ការណែនាំ​ដែល​សរសេរ​ក្នុង​ប្រអប់​ស្រោមអនាម័យ​មិនមែនជា​គំនិត​ដែល​ពួកគេ​ត្រូវ​យកចិត្តទុកដាក់​ច្រើន​ពេក​នោះ​ទេ​៕​