ការ​ពន្យារកំណើត​បន្ទា​ន់​គឺជា​ការ​ប្រើប្រាស់​ថ្នាំ ឬ​ឧបករណ៍​ដើម្បី​បង្ការ​កុំអោយ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​។ វិធី​នេះ​នៃ​ការប្រើប្រាស់​នេះ​ធ្វើ​យ៉ាងណា​ត្រូវ​ប្រើ​មុន ៧២​ម៉ោង​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​។​

​ប្រវត្តិ​នៃ​ការ​ពន្យារកំណើត​បន្ទាន់​
​ការ​ពន្យារកំណើត​បន្ទា​ន់​ត្រូវបាន​គេ​ធ្វើឡើង​អស់​រយៈពេល​ច្រើន​ទសវត្ស​ន៍​មកហើយ ប៉ុន្តែ​កំណើត​ត្រា​ដំបូង​ដែល​គេ​ប្រើ​វា​នោះ​គឺ​ក្នុង​ឆ្នាំ ១៩៦០​។ វា​ត្រូវ​បាន​គ្រូពេទ្យ​ប្រើប្រាស់​ដំបូង​គេ​បង្អោះ​ទៅលើ​ស្ត្រី​ដែល​ត្រូវបាន​គេ​រំលោភ​។ ការប្រើប្រាស់​របស់​វា​ជា​សូលុយស្យុង​សម្រាប់​ពន្យារកំណើត​គឺ​មាន​ការជជែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ដល់​ឆ្នាំ ១៩៩០ ហើយ​ការប្រើប្រាស់​នេះ​គឺ​គ្រាន់តែ​ធ្វើ​លើ​ស្ត្រី​ដែល​ត្រូវបាន​គេ​ចាប់រំលោភ​ប៉ុណ្ណោះ​។ ក្រោយ​ពី​ឆ្នាំ ១៩៩៧​មក FDA ក៏​បាន​យល់ព្រម​អនុ​ម​ត​អោយ​ប្រើប្រាស់​ជា​ថ្នាំ​ពន្យារកំណើត​បន្ទាន់​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩៨​មក វិធី​ពន្យារកំណើត​បន្ទា​ន់​ត្រូវបាន​ប្រជាជន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ហើយក៏​អាច​ប្រើ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ និង​មន្ទីរពេទ្យ​តាម​សាសនា​មួយ​ចំនួនៅ​តែ​បដិសេធន៍​ទៅ​លើ​របៀប​ប្រើប្រាស់​របស់​វា​នៅ​ឡើយ​។​

​ប្រភេទ​នៃ​ការពន្យា​កំណើត​បន្ទាន់​

  • ថ្នាំ​គ្រាប់​ពន្យារកំណើត​បន្ទាន់ (Emergency Contraceptive Pills, ECPs)៖ ថ្នាំ​នេះ​ច្រើន​តែ​គេ​សំណៅ​ទៅលើ​ការប្រើ​ថ្នាំ​ពន្យារកំណើត​ពេលព្រឹក​ក្រោយ​ពី​រួមភេទ​ពេល​យប់​ដោយ​មិន​បាន​ការពារ​។ ថ្នាំ​ទាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការទប់ស្កាត់​ការបង្ក​កំណើត ហើយក៏​មិន​អាច​អោយ​មាន​ផ្ទៃពោះ​បានដែរ​។​
  • ឧបករណ៍​ដាក់​ក្នុង​ស្បូន (Intrauterine Devices, IUDs)៖ ភាគច្រើន​ឧបករណ៍​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​វិធី​ពន្យារកំណើត​បន្ទាន់​ដំបូង​គេ​។ វា​អាច​ប្រើប្រាស់​បាន​លុះត្រាតែ​ពេល​មនុស្ស​ស្រី​មិន​ចង់​មាន​ផ្ទៃពោះ​រយៈពេល​ច្រើន​ឆ្នាំ​។ ឧបករណ៍​នេះ​មិន​អនុញ្ញាតិ​អោយ​ពង​មេ​ជីវិត​ញី​និង​ឈ្មោល​ដែល​រលាយ​ចូលគ្នា​រួច​នោះ​ចូល​ក្នុង​ស្បូន​បានឡើយ​។ ជាមួយនឹង​ឧបករណ៍​នេះ​អាច​បង្ការ​មិន​អាច​មាន​ផ្ទៃពោះ​រហូតដល់ ១០​ឆ្នាំ​។​

​ពេលណា​ដែល​ត្រូវ​ប្រើ​វិធី​ពន្យារកំណើត​បន្ទាន់​
​អ្នក​ត្រូវ​តែ​ប្រើ​វិធី​ពន្យា​កំណើត​បន្ទាន់​ដើម្បី​កុំអោយ​មាន​ផ្ទៃពោះ​នៅពេល​៖

  • ភ្លេច​ប្រើ​វិធី​ពន្យារកំណើត​
  • ស្រោមអនាម័យ​រហែក​
  • ត្រូវបាន​គេ​បង្ខំ​អោយ​រួមភេទ​
  • ភ្លេច​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រចាំ​ថ្ងៃ​ចំនួន​ពីរ​ទី​បី​ជួរ​បណ្តោយ​
  • សង្ស័យថា​វិធី​ពន្យារកំណើត​របស់​អ្នក​ប៉ា​រ៉ា​ជ័យ​

​បើ​យោង​ទៅតាម​ប្រភេទ​នេះ​ថ្នាំ​ពន្យារកំណើត វា​អាច​មាន​ប្រសិទ្ធភាព​រហូតដល់ ៥​ថ្ងៃ​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​រួច​។ ថ្នាំ​ភាគច្រើន​មាន​ប្រសិទ្ធភាព​រហូតដល់ ៧២​ម៉ោង​ក្រោយ​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​រួច ខណៈពេល​ដែល​អ្នកខ្លះ​ទៀត​រហូតដល់ ១២០​ម៉ោង​ឯណោះ​។ ថ្នាំ​ពន្យារកំណើត​មួយចំនួន​គួរប្រើ​រហូតដល់ ២​ដង ដូច​ជា​មួយ​គ្រាប់​ដំបូង​ប្រើ​អាច​រហូតដល់ ១២០​ម៉ោង ហើយ​គ្រាប់​ទី​ពីរ​ប្រើ​នៅ​ក្រោយ ១២​ម៉ោង​។ ចំពោះ IUDs ក៏​អាច​ប្រើ​រហូតដល់ ៥​ថ្ងៃ​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​។ ស្ថិត​ក្នុង​ករណី​ប្រើប្រាស់​ទាំងពីរ​នេះ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនពេល​ប្រើ​វិធី​ពន្យារកំណើត​បន្ទាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង