ការ​មាន​ផ្ទៃពោះ​គឺជា​ពេល​មួយ​ដែល​ប្រសើរ​បំផុត​សំរាប់​ជីវិត​របស់​ស្ត្រី​,​ ទោះជា​យ៉ាង​ ណា​ក៏​ដោយ​,​ អ្នក​មិន​អាច​មាន​អារម្មណ៍​ថា​អស្ចារ្យ​នៅ​ពេល​ដែល​អ្នក​កំពុង​តស៊ូ​នឹង​ជំនះ​នូវ​បញ្ហា​មួយ​ចំនួន​នៃ​ភាព​ជា​ម្តាយ​ដែល​រួម​មាន​ ការ​មាន​សង្វារ​,​ មាន​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ និង​បញ្ហា​ស្បែក​ជាដើម​។​ នេះ​ជា​ការ​ដោះស្រាយ​មួយ​ចំនួន​ទៅ​នឹង​បញ្ហា​ពេល​មាន​ផ្ទៃពោះ​។​
បញ្ហា​ទី​១:​ ការ​មាន​សង្វារ​
ប្រសិនបើ​អ្នកមាន​សង្វារ​,​ វា​មិន​ធ្វើ្វ​បាន​ច្រើន​ទេ​ដើម្បី​បង្ការ​កុំអោយ​មាន​សង្វារ​។​
សង្វារ​កើតឡើង​នៅ​ពេល​ដែល​ស្បែក​វិវត្តន៍​លឿន​ពេក​ហួស​ពី​សមត្ថភាព​ជាតិ​សរសៃ​។​ ជាតិ​សរសៃ​ទ​ទាំងនេះ​អាច​រហែក​,​ បន្សល់​នូវ​ពណ៌​ស្វាយ​។​ ដើម្បី​ជួយ​អោយ​ភាពយឺត​នៃ​ស្បែក​ប្រសើរ​ឡើង​វិញ​,​ អ្នក​មាស្សា​ក្បាលពោះ​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ដោយ​ធ្វើ​ចលនា​ជា​រង្វង់​ដោយ​ប្រើ​ក្រែ​ម​ដែល​មាន​វីតាមីន​E​ឬ​មាន​ប្រេង​អាល់​ម៉ុ​ន​។​នៅ​ពេល​ទារក​បាន​កើត​,​ អ្នក​អាច​ព្យាបាល​សង្វារ​ដោយ​ StriVectin-SD,​។​វា​ប្រហែលជា​ផលិតផល​ដែល​ល្បី​បំផុត​សំរាប់​លាប​បំបាត់​ស្នាម​សង្វារ​។​
បញ្ហា​ទី​២:​ស្នាម​ពណ៌​ត្នោត​
ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គឺ​ងាយ​នឹង​ទទួល​កើត​មាន​ស្នាម​ដែល​មាន​ពណ៌​ត្នោត​។​ ស្នាម​ពណ៌​ត្នោត​ទាំងនេះ​អាច​ត្រូវ​បង្ក​ឡើង​ដោយ​អរ​ម៉ូ​ន​,​ ពន្លឺព្រះអាទិត្យ​ និង​ងាយ​នឹង​ធ្ងន់ធ្ងរ​ដោយ​ពន្លឺព្រះអាទិត្យ​។​

បញ្ហា​ទី​បី​:​សក់​មាន​ជាតិ​ប្រេង​

នៅ​ពេល​ដែល​វា​ច្បាស់លាស់​ថា​មានការ​ផ្លាស់​ប្តូរ​អរ​ម៉ូ​ន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ នឹង​ធ្វើ​អោយ​សក់​មាន​ភាពរឹងមាំ​ និង​រលោង​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​មាន​,​ សក់​ជា​ធម្មតា​មាន​អត្ថប្រយោជន៍​បន្ទាប់​ពី​ត្រីមាស​ទី​១​។​ នៅ​ក្នុង​៣​ខែ​ដំបូង​,​ ជាតិ​ប្រេង​អាច​មាន​ច្រើន​នៅ​ជាប់​សក់​។​ដូច្នេះ​គេ​បាន​ណែនាំ​ថាអោយ​ស្ត្រី​មាន​ផ្ទែ​ពោះ​បី​ខែ​ដំបូង​សូម​កក់សក់​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​សាប៊ូ​ដែល​ធ្វើ​អោយ​សក់​ទន់​។​ ស្ត្រី​មួយ​ចំនួន​ធ្លាប់​មាសក់​ស្ងួត​អំឡុង​ពេល​ដែល​មាន​ផ្ទៃពោះ​។​ ការ​ប្រើប្រាស់​ផលិតផល​សំណើម​ជា​រៀងរាល់ថ្ងៃ​ និង​ការ​ព្យាបាល​មួយ​យូរ​ជា​រៀង​រាល់​ស​ប្តា​ហ៍​អាច​ជួយ​អ្នក​បាន​។​

បញ្ហា​ទី​៤:​ស្បែក​ស្ងួត​ និង​មន្ត​
បញ្ហា​ទាំងនេះ​គឺជា​ឥទ្ធិពល​របស់​អរ​ម៉ូ​ន​ផង​ដែរ​។​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នោះ​គឺ​ផ្ទៃមុខ​មាន​សំណើម​។​ចូរ​ប្រើ​ផលិតផល​ដែល​នាំ​អោយ​មាន​សំណើម​។​សូម​ចាំ​ថា​ នេះ​មិនមែន​ជា​ពេល​ត្រូវ​ប្រើប្រាស់​ដូច​ជា​ Retin-A,​ អាស៊ីត​សាលី​ស៊ី​ឡី​ក​(salicyclic​ acid)​ ឬ​ benzoyl​ peroxide​ ។​
បញ្ហា​ទី​៥:​មាន​ស្នាម​រង្វង់​ខ្មៅ​នៅ​ក្រោម​ភ្នែក​
វា​គ្មាន​នូវ​មធ្យោបាយ​ដែល​ព្យាបាល​រង្វង់​ខ្មៅ​នៅ​ជុំវិញ​ភ្នែក​នោះ​ទេ​,​ ទោះជា​យ៉ាងណា​ក៏​ដោយ​។​
បញ្ហា​ទី​៦:​ ឈឺ​សាច់ដុំ​
ការ​ម៉ាស្សា​មុន​ពេល​ឆ្លងទន្លេ​គឺ​ល្អ​បំផុត​សំរាប់​ស្ត្រី​ជា​ម្តាយ​ ប៉ុន្តែ​សូម​រង់ចាំ​រហូត​ដល់​ត្រីមាស​ទី​១​រួចរាល់​សិន​។​ ការ​ម៉ាស្សា​បន្ធូរ​អារម្មណ៍​ទាំង​ម្តាយ​ និង​ទារក​។​
បញ្ហា​ទី​៧:​ សរសៃ​វ៉ែន​រីក​ធំ​
វិទ្យាស្ថាន​នៃ​ការ​ការពារ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សហរដ្ឋអាមេរិក​បានអោយ​យោបល់​ដូច​តទៅ​នេះ​ដើម្បី​ការពារ​កុំអោយ​មាន​ចេញ​សរសៃ​ខៀវៗ​បែប​នេះ​។​សូម​លើកជើង​អោយ​ខ្ពស់​នៅ​ពេល​សំរាក​ និង​ដើរ​៤៥​នាទី​នៅ​អំឡុង​ពេល​មានការ​ធ្វើ​ដំណើរ​តាម​យ​ន្យ​ហោះ​ឬ​ធ្វើ​ដំណើរ​តាម​រថយន្ត​មាន​រយ​:​ពេល​វែង​។​កុំ​អង្គុយ​គង​ទាក់​ខ្លា​។​
បញ្ហា​ទី​៨:​ ឈឺ​ជើង​ និង​ប្រអប់ជើង​
ដើម្បី​បន្ថយ​នូវ​ភាព​ឈឺ​ជើង​,​ ត្រាំ​ជើង​ក្នុង​ទឹក​ត្រជាក់​ជាមួយនឹង​ទឹកអំបិល​,​ បន្ទាប់​មក​លាប​ក្រែ​ម​លើ​ជើង​ជាមួយនឹង​មង់​តុល​។