ជាទូទៅ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម​មាន​រោគសញ្ញា​តិចតួច​ទេ ហើយ​ពេលវេលា​របស់​វា​ក៏​មិន​ច្បាស់លាស់​ដែរ​។ វា​ក៏​អាច​មាន​រោគសញ្ញា​ច្រើន​ទៀត​ដែរ​នៅ​តាម​ផ្លូវ​រំលាយ​អាហារ តម្រង​នោម សាច់ដុំ បេះដូង និង​សរសៃប្រសាទ​។​
 

– ខ្សោយ អស់កម្លាំង ឬ​ឈឺ​សាច់​ដុំដៃ ឬ​ជើង ហើយ​ពេល​ខ្លះ​ក៏​មិន​អាច​កម្រើក​ដៃ ឬ​ជើង​បានដែរ​។​
– ឈឺ​ឈៀបៗ ឬ​ស្ពឹកៗ​
– ក្អួត ឬ​ចង្អោ​
– ឈឺ ឬ​ហើមពោះ​
– ទល​លាមក​
– ញ័រ​ដើមទ្រូង​
– នោម​ច្រើន ឬ​មាន​អារម្មណ៍​ថា​ស្រេកទឹក​គ្រប់ពេល​
– សន្លប់​
– មាន​បញ្ហា​ផ្លូវចិត្ត​៖ បាក់​ទឹកចិត្ត រវើរវាយ វង្វេងវង្វាន់ ឬលឺ​អ្វីដែល​គេ​មិន​អាច​លឺ​។​
 

​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ
​ប្រសិនបើ​អ្នក​កំពុងតែ​មាន​រោគសញ្ញា​នៃ​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ឈាមចូរ​ទំនាក់ទំ​នង​ទៅ​គ្រូពេទ្យ​ទៅ​។ ប្រសិនបើ​អ្នក​មាន​ការឈឺ​រមួល​សាច់ដុំ ខ្សោយ ញ័រ​ដើមទ្រូង ឬ​ចង់​សន្លប់ និង​កំពុងតែ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម ចូរ​ទំនាក់ទំនង​ទៅ​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​អោយបាន​ទាន់​ពេលវេលា​។​
​បើ​គ្មាន​រោគសញ្ញា​អ្វី​ទេ អ្នក​ក៏​នឹង​មិន​ដឹង​ខ្លួន​ថា​មានការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ឈាមដែរ លុះត្រាតែ​ពិនិត្យ​ឈាម ឬ​ថត Electrocardiogram (ECG, EKG)៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង