ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កា​រការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ប៉ុន្តែ​អ្វី​ដែល​គួរអោយខ្លាច​នោះ​គឺ​វា​អាចរ​ហែក​បាន​។ ខណៈពេល​កំពុង​ប្រើ​ស្រោមអនាម័យ យក​ល្អ​គួរតែ​ពិនិត្យ​វា​ម្តង​ហើយ​ម្តងទៀត​។ បើសិនជា​វា​រហែក​ក្នុងដំណាក់កាល​សំខាន់ អ្នក​គួរតែ​បោះបង់​វា​ចោល ហើយ​ប្តូរ​មក​ប្រើ​ស្រោម​ថ្មី​វិញ​។ ប៉ុន្តែ​បើសិនជា​ស្រោម​រហែក ហើយ​ទឹកកាម​ហៀរ​ចេញ​ក្នុងពេល​រួមភេទ មានន័យ​ថា​អ្នក​កំពុងតែ​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ហើយ​។ នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អ្នក​អាច​ព្យាយាម និង​បង្កា​រការ​មាន​ផ្ទៃពោះ​បាន​បើសិនជា​ស្រោម​រហែក​។​
 
​ជំនះ​ការ​មាន​ទឹកកាម​ច្រើន​
 
​ចូរ​ធ្វើ​ប្រាប់​ខ្លួនឯង​ភ្លាមៗ​បើសិន​ជា​អ្នក​គ្រាន់តែ​សង្ស័យថា​ស្រោមរ​ហែក​ហើយ​។ ការ​អង្គុយ ឬ​ឈរ​អោយ​ត្រង់​ខ្លួន​អាច​ជួយ​អោយ​អ្នក​បង្កា​រការ​មាន​ផ្ទៃពោះ​បាន​។ មិន​ត្រូវ​អោយ​មេ​ជីវិត​ឈ្មោល​ចូលដល់​ទ្វារមាស​ឡើយ ហើយ​ចូរ​ក្រោកឈរ​ភ្លាម ហើយ​ដើម្បី​ប្រើ​ទំនាញផែនដី​ជួយ​អ្នក​។​
 
​មធ្យោបាយ​ផ្សេង​មួយទៀត​ក្នុង​ការចៀសវាង​កុំអោយ​មាន​ផ្ទៃពោះ​ពេល​ស្រោម​រហែក​គឺ​ការសម្អាត​ទឹកកាម​ដែលមាន​ច្រើន​ក្នុង​ទ្វារមាស​។ ចូរ​ចាំ​ថា ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​អាស្រ័យ​ទៅលើ​បរិមាណ​មេ​ជីវិត​ឈ្មោល​ចូល​ក្នុង​ទ្វារមាស​។​
 
​ប្រើ​វិធី​ពន្យា​កំណើត​បន្ទាន់​
​បើសិនជា​ស្រោម​រហែក ការពន្យា​កំណើត​បន្ទាន់​អាច​ផ្តល់​ជា​ឱកាស​ទី​ពីរ​ក្នុងការ​កុំអោយ​មាន​ផ្ទៃពោះ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ពន្យា​កំណើត​បែបនេះ​អាច​ប្រើ​បាន​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ទេ ប៉ុន្តែ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ ជាពិសេស​បើសិនជា​អ្នកមាន​អាយុ​ក្រោម ១៨​ឆ្នាំ​។ ចូរ​ប្រាកដថា អ្នក​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​នេះ​មុន ៧២​ម៉ោង​ក្រោយ​ពី​បាន​រួម​ភេទ​ដោយ​មិន​មាន​ការការពារ​អ្វី​ទាំងអស់​។ បើសិនជា​ប្រើ​ក្រោយ ៧២​ម៉ោង​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​។ អង្គការ​សុខភាព​ស្ត្រី​ភាគច្រើន​ណែនាំ​ថា ស្ត្រី​ត្រូវ​តែ​ទិញ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​អោយ​ហើយ​មុន​ពេល​ត្រូវការ​វា​ដើម្បី​ជា​ការត្រៀមខ្លួន​រួច​ជា​ស្រេច​។​
 
​អ្នកឯកទេស​បា​ណែនាំ​ថា យក​ល្អ​គួរតែ​ប្រើ​វិធី​ពន្យា​កំណើត​ទាំង​ពីរ​ប្រភេទ​នេះ ទោះបីជា​ប្រើ​មួយ​ប៉ា​រ៉ា​ជ័យ វិធី​មួយទៀត​ក៏​អាច​បង្កា​រការ​មាន​ផ្ទៃពោះ​បានដែរ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង