​ខ្ទឹមស ត្រូវបាន​គេ​ដឹងថា​ជួយ​ជំរុញ​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ​។​

​ការសិក្សា​ដ៏​ធំ​មួយ បាន​រកឃើញថា​ការបន្ថែម​ខ្ទឹមស​ប្រចាំថ្ងៃ​បាន​កាត់បន្ថយ​ចំនួន​ផ្តាសាយ​បាន ៦៣% បើ​ប្រៀបធៀប​ទៅនឹង​ការប្រើ​ថ្នាំ​។​

​រយៈពេល​មធ្យម​នៃ​រោគសញ្ញា​ផ្តាសាយ ក៏​ត្រូវបាន​កាត់បន្ថយ ៧០% ផងដែរ​ពី ៥ ថ្ងៃ​ក្នុង​ក្រុម​ថ្នាំ​គ្រាប់ មក​ត្រឹមតែ ១,៥ ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ក្រុម​ខ្ទឹមស​។​

​ការសិក្សា​មួយទៀត បាន​រកឃើញថា​កំរិត​ខ្ពស់​នៃ​មនុស្ស​វ័យ​ចំណាស់​ដែល​ការ​ទទួលទាន​ខ្ទឹមស (២,៥៦ ក្រាម​ក្នុង​មួយថ្ងៃ​) បាន​កាត់បន្ថយ​ចំនួន​ថ្ងៃ​ដែលមាន​ជំងឺ​ផ្តាសាយ ឬ​ផ្តាសាយធំ បាន ៦១%​។​

​ទោះយ៉ាងណា ការពិនិត្យ​ឡើងវិញ​មួយ​បាន​សន្និដ្ឋានថា ភស្តុតាង​មិន​គ្រប់គ្រាន់​ទេ ហើយ​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត ។​

​បន្ថែម​លើ​នេះ​ទៀត ខ្ទឹមស​ក៏​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​ផ្សេងទៀត​ផងដែរ​ដូចជា​៖
.​ខ្ទឹម​សមាន​ផ្ទុក​សមាសធាតុ​ផ្សំ​ជាមួយ​ឱសថ​មាន​សក្តានុពល​
.​ខ្ទឹម​សមាន​ជីវជាតិ​ខ្ពស់​ប៉ុន្តែ​មាន​កាឡូរី​តិច​ណាស់​
.​សមាសធាតុ​សកម្ម​នៅក្នុង​ខ្ទឹមស​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​
.​ខ្ទឹមស​ធ្វើអោយ​ប្រសើរឡើង​នូវ​កំរិត​កូ​លេ​ស្តេ​រ៉ុល​ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
.​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាចជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង
.​ខ្ទឹមស​អាចជួយ​ឱ្យ​អ្នករស់នៅ​បានយូរ​
.​ការទទួល​ទាន​ខ្ទឹមស​អាចជួយ​កំចាត់​ជាតិ​ដែក​ក្នុង​រាងកាយ​
.​ខ្ទឹមស​អាចធ្វើអោយ​ប្រសើរឡើង​នូវ​សុខភាព​ឆ្អឹង​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង