ការសម្រកទម្ងន់ដែលលើស គឺចាំបាច់ណាស់ ប៉ុន្តែការស្រកទម្ងន់ច្រើនលឿនអាចបណ្ដាលឱ្យបាត់បង់ម៉ាសនៃសាច់ដុំជាហេតុបង្កបញ្ហាស្បែកយារធ្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែស្បែកមិនអាចសម្របខ្លួនទាន់ទៅនឹងភាពប្រែប្រួលយ៉ាងឆាប់រហ័សនៃរាងកាយ។ វ័យក៏ដើរតួនាទីយ៉ាងសំខាន់លើភាពយឺតបត់បែននៃស្បែកផងដែរ ហើយនេះជាមូលហេតុដែលអ្នកចាំបាច់គួរផ្ដោតការយកចិត្តទុកដាក់លើស្បែកខណៈពេលចាប់ផ្ដើមស្រកទម្ងន់។ ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយដោះស្រាយ ក៏ដូចជាទប់ស្កាត់ស្បែកយារធ្លាក់ក្រោយស្រកទម្ងន់ ៖

១. កុំបង្ខំសម្រកលឿន

ប្រសិនបើអ្នកចង់ទប់ស្កាត់ស្បែកយារធ្លាក់ខណៈពេលកំពុងសម្រកទម្ងន់ អ្នកគួរអនុវត្តដោយយឺតៗមិនបង្ខំឱ្យស្រកលឿនខ្លាំង។ នៅពេលអ្នកបង្កើនល្បឿននៃការសម្រកទម្ងន់ អ្នកអាចបាត់បង់មិនត្រឹមតែខ្លាញ់នៃសាច់ដុំប៉ុណ្ណោះទេ។ សូមចាំថាជាលិកាដែលជួយរក្សាស្បែកក៏អាចទទួលរងផលប៉ះពាល់ផងដែរនៅពេលអ្នកស្រកទម្ងន់លឿន។ ដើម្បីជាការប្រសើរអ្នកគួរសម្រកក្រោម ១គីឡូក្រាមបានហើយក្នុងមួយសប្តាហ៍ដូច្នេះទើបស្បែកអាចសម្របខ្លួនបាន។

២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ។ បន្ថែមពីនេះការទទួលទានទឹកក៏ជួយឱ្យអ្នកស្រកទម្ងន់បានតាមរយៈការជួយឱ្យឆ្អែតបានយូរនិងឆាប់ឆ្អែត។ ជាលទ្ធផលអ្នកនឹងមិនទទួលទានច្រើនជាងការចាំបាច់ឡើយ។

៣. កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមជារៀងរាល់ថ្ងៃ

ពិសេសប្រសិនបើស្បែករបស់អ្នកងាយនឹងស្ងួត។ កុំកំណាញ់នឹងប្រើប្រាស់ផលិតផលផ្ដល់សំណើមលើស្បែកជាប្រចាំដើម្បីប្រាកដថាស្បែកទទួលទានសំណើមគ្រប់គ្រាន់ជួយរក្សាភាពតឹងណែនទន់រលោង។

៤. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ

ប្រសិនបើអ្នកចង់បន្តឹងក្បាលពោះដែលយារធ្លាក់ឡើងវិញឆាប់រហ័ស ចូរចាប់ផ្ដើមធ្វើលំហាត់ប្រាណ។ អ្នកមិនចាំបាច់បង្ខំខ្លួនឯងធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយទេពេលចាប់ផ្ដើមដំបូងគ្រាន់តែហាត់យូហ្កា ឬដើរក៏បាន។

៥. ស្ក្រាប់អំបិលសមុទ្រ

ការខាត់ស្បែកក្បាលពោះខណៈពេលងូតទឹកនឹងជួយអោយស្បែកតឹងណែនឡើងវិញឆាប់រហ័ស។ មូលហេតុនោះ គឺការខាត់ជម្រុញចរន្តឈាមហូរក្នុងរាងកាយដែលធ្វើអោយស្ថានភាពនៃស្បែកមានលក្ខណៈប្រសើរឡើង។ លើសពីនេះទៅទៀតការខាត់ស្បែកក៏ជួយកម្ចាត់កោសិកាស្បែកងាប់ៗចេញផងដែរ។ អ្នកអាចប្រើប្រាស់អំបិលសមុទ្រដើម្បីខាត់ស្បែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង