Join with Health.com.kh on Telegram

ជំងឺ​ពុក​ឆ្អឹង​គឺជា​ជំងឺ​មួយ ដែល​តែង​កើតមាន​ច្រើន​ចំពោះ​ស្ត្រី ជាពិសេស​គឺ​បន្ទាប់ពី​ពេលដែល​ពួកគេ ចាប់​ចូល​ដល់​វ័យ​អស់​ឈាមរដូវ ។ ជា​ការល្អ ដើម្បី​បង្ការ​បញ្ហា​នេះ អ្នក​គួរ​ចាត់វិធានកា​រណ៍ ការពារ​វា អោយទាន់​ពេលវេលា ។​

​ខាងក្រោម​នេះ​គឺជា គម្រូ​នៃ​របប​អាហារ​ដែល​អាច​ជួយ​អ្នក អោយ​ចៀសផុត​បាន​ពី​ជំងឺ​ពុក​ឆ្អឹង​៖

  • ទទួលទាន​ភេ​ស​ជ្ជះ​ធ្វើ​ពី​ជាតិ​ទឹកដោះគោ ដែល​មាន​ជាតិ​ខ្លាញ់​តិច មានដូចជា ប្រភេទ​ទឹកដោះគោ ដែល​យកជាតិ​ក្រែ​មចេញ​, ទឹក​យ៉ា​អួ​ដែល​គ្មាន​ជាតិ​ខ្លាញ់ និង ហ្វ្រូ​ម៉ាស​ដែល​មាន​កាត់បន្ថយ​ខ្លាញ់ ។ ពួក​វា​គឺ​សុទ្ធតែ​ជា​ប្រភព ដ៏​ប្រសើរ​នៃ​សារជាតិ​កាល់ស្យូម ដែល​នឹង​អាច​ជួយ​រក្សា​ឆ្អឹង អោយមាន​សុខភាព​ល្អ និង រឹងមាំ​។​
  • បរិភោគ​ត្រី ហើយ​ឆ្អឹង​របស់​ពួកវា គឺ​អាច​ផ្តល់អោយ​យើង​រាល់គ្នា នូវ​កម្រិត​កាល់ស្យូម​ដ៏​ល្អ​មួយ​។ ត្រី​ស្បៃ​កា ( Mackerel) និង ប្រភេទ​ត្រី​ដែល​មាន​ខ្លាញ់​ដទៃទៀត ក៏​មាន​ផ្ទុក​ផងដែរ​នូវ កម្រិត​វីតាមីន D ដ៏​ខ្ពស់ ដែល​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​ឆ្អឹង​ដែរ​។​
  • បន្លែ​ដែលមាន​ស្លឹក ក៏​ជា​ប្រភព​ដ៏​ល្អ នៃ​ពពួក​កាល់ស្យូម​ផងដែរ​។​
  • ចៀសវាង​នូវ​ការ​ទទួលទាន​នូវ ប្រូតេអ៊ីន​ក្នុង​បរិមាណ​ច្រើន​ជ្រុល ពីព្រោះ​វា​អាច​បង្កើន​នូវ ការបញ្ចេញ​នូវ​ជាតិ​កាល់ស្យូម របស់​រាងកាយ​។​
  • ធ្វើ​ការកំណត់ ការ​ទទួលទាន​នូវ សារជាតិ​កាហ្វេ​អ៊ី​ន អោយបាន​ត្រឹម​តែ ៣​កែវ ក្នុង​មួយ​ថ្ងៃ​៕