ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង ដើម្បីការពារខ្លួនអ្នកពីជំងឺផ្តាសាយ ឬជំងឺឱកាសនិយមផ្សេងៗ អ្នកគួរតែចាប់ផ្តើមជាមួយនឹងអាហារសម្បូរវីតាមីន C ។ ខាងក្រោមនេះគឺជាអាហារសម្បូរវីតាមីន C ដែលណែនាំឲ្យអ្នកជំនាញខាងអាហារូបត្ថម្ភ៖

  • វីតាមីន C ជួយរាងកាយក្នុងការជួសជុល និងលូតលាស់ជាលិកា
  • វីតាមីន C ជួយរាងកាយក្នុងការបឺតស្រូបជាតិដែក
  • ក្រៅពីផ្លែឈើជូរៗដូចជា ក្រូច ស្រ្តបឺរី និងផ្លែគីវីក៏ជាប្រភពដ៏ល្អរបស់វីតាមីន C ដែរ
  • បន្លែដូចជា ម្ទេសប្លោកពណ៌បៃតង និងពណ៌ក្រហម ប្រូខូលី និងប៉េងប៉ោះសុទ្ធតែផ្ទុកទៅដោយវីតាមីន C ទាំងអស់
  • ដើម្បីទទួលបានប្រយោជន៍អស្ចារ្យបំផុត ចូរញ៉ាំទាំងបន្លែ និងផ្លែឈើនៅឆៅ និងចៀសវាងការចម្អិនយូរៗពេក៕