ខណៈពេលដែលទទួលបានសុខភាពល្អមិនមែនជារឿងងាយ តែវាក៏មិនមែនជារឿងដែលពិបាកអ្វីច្រើនដែរ បើសិនជាអ្នកដឹងអំពីរបៀបអនុវត្តវា។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន និងមិនសូវបានដឹងច្រើនឡើយ៖

  • ចៀសវាងការជក់បារី
  • មិនត្រូវញ៉ាំគ្រឿងស្រវឹងច្រើនជាងម្តងក្នុងមួយថ្ងៃបើសិនជាអ្នកជាមនុស្សស្រី និងមនុស្សប្រុសមិនឲ្យច្រើនជាងពីរដងក្នុងមួយថ្ងៃ
  • ចូរធ្វើទៅតាមគម្រោងញ៉ាំអាហារផ្តល់សុខភាពដើម្បីការពារសុខភាពបេះដូង និងទម្ងន់
  • សម្រកទម្ងន់ខ្លះតាមរយៈរបបអាហារ និងការហាត់ប្រាណទៀងទាត់។ ចូរហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយដង និង ៤ ទៅ ៦ថ្ងៃក្នុងមួយសប្តាហ៍
  • ចូរចៀសវាងការគេងអាំងថ្ងៃ តែបើត្រូវហាលថ្ងៃគួរតែលាបឡេការពារកម្តៅថ្ងៃ
  • ចូរចាក់វ៉ាក់សាំងទាំងអស់ដែលគ្រូពេទ្យបានណែនាំ ពិនិត្យសុខភាព (រួមទាំងការថតសុដន់ និងការពិនិត្យមាត់ស្បូន)។ ចូរធ្វើការពិនិត្យរាងកាយជារៀងរាល់ឆ្នាំ៕