ស្របពេលដែលអ្នកកំពុងព្រួយបារម្ភអំពីជំងឺកូវីដ១៩ ដែលនៅតែបន្តកើតមាននោះ សុខភាពផ្លូវដង្ហើម និងវិធីការពារប្រព័ន្ធដង្ហើមរបស់អ្នកគួរតែជាអាទិភាព ចាប់ពីជំងឺរលាកសួត រហូតដល់ មហារីកសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ មានជំងឺផ្សេងៗគ្នាលើសពីជម្ងឺក្រិនសរសៃឈាម ដែលអាចជះឥទ្ធិពលដល់សុខភាពអ្នក។
ខាងក្រោមនេះ ជាជំហានដែលអ្នកអាចអនុវត្តដើម្បីការពារជំងឺទាំងនោះ។
១.ចៀសវាងការប៉ះពាល់នឹងផ្សែងបារី៖ មិនថាអ្នកជាអ្នកជក់បារី ឬ ប៉ះពាល់នឹងផ្សែង គឺសុទ្ធតែរួមចំណែកដល់បញ្ហាផ្លូវដង្ហើមជាច្រើនប្រភេទ។
២.ទទួលថ្នាំបង្ការ៖ ការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ គឺជាវិធីមួយដើម្បីធ្វើឱ្យសួតរបស់អ្នកមានសុខភាពល្អ។ មួយទៀត គឺត្រូវពិគ្រោះជាមួយគ្រូពេទ្យអំពីវ៉ាក់សាំងជំងឺរលាកសួត។
៣.ការធ្វើលំហាត់ប្រាណ៖ សកម្មភាពកាយសម្បទា ក៏ដើរតួនាទីក្នុងការថែរក្សាសុខភាពផ្លូវដង្ហើមដែរ។ ការដើរ ហែលទឹក និងសកម្មភាពកាយវិការដទៃទៀត អាចបង្កើតសមត្ថភាពសួត។ នេះជួយធ្វើចលនាអុកស៊ីសែនឆ្លងកាត់រាងកាយរបស់អ្នកកាន់តែមានប្រសិទ្ធភាព។
៤.ឃ្លាំមើលការបំពុល៖ មិនថាវាស្ថិតនៅក្នុងផ្ទះ ឬខាងក្រៅក៏ដោយត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងដកដង្ហើម។ ការបំពុល សារធាតុគីមីម៉ូ សម្ភារៈសំអាត និងវិទ្យុសកម្ម ជាកត្តាមួយចំនួនដែលបណ្តាលឱ្យមានខ្យល់អាកាសមិនល្អ៕