Join with Health.com.kh on Telegram

​ជំងឺមហារីក​ស្បែក​គឺជា​ប្រភេទ​នៃ​ជំងឺមហារីក​ទូទៅ​បំផុត ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវ​បាន​គេ​រកឃើញ​ទាន់ពេលវេលា​, ជារឿយៗ​វា​អាច​ព្យាបាល​បាន​។ ការពិនិត្យ​មើល​ដោយ​ខ្លួនឯង​អាចជួយ​កំណត់​ភ្លាមៗ​ពី​ភាពមិនធម្មតា​នៃ​ស្បែក​។​
 

Skin Cancer Foundation បាន​និយាយថា អ្នក​គួរតែ​មើល​ពី​សញ្ញា​គម្រាមកំហែង​ខាងក្រោយ​នេះ​អំឡុងពេល​ពិនិត្យៈ​
– ការប្រែប្រួល ឬ​ភាពមិនធម្មតា​នានា​នៅ​នឹង​ស្បែក​ដែល​បាន​រីកលូតលាស់​ធំ​ឡើងៗ​, មាន​ពណ៌​ច្រើន​, ស្រ​អាប់​, ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ​
– ប្រជ្រុយ​នានា​, ដៅ​ពី​កំណើត​ដែល​ប្រែប្រួល​, ក្លាយ​ជា​ក្រាស់​, ធំ​, មាន​គែម​មិន​ច្បាស់លាស់​, លេចឡើង​ក្រោយ​អាយុ​២១​ឆ្នាំ ឬ​ធំ​ជាង​ជ័រលុប​
– កន្លែង​ដទៃទៀត​ដែល​បន្ត​អោយ​មាន​ការ​ហូរឈាម​, ឈឺ​, រឹង ឬ​រហែក​
– មុខរបួស​នានា​ដែល​មិន​ជា​សះស្បើយ​ក្រោយពី​៣​សប្តាហ៍​៕​