ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកវិធីក្នុងការធ្វើឲ្យអ្នកមិនឃ្លានច្រើនក្នុងដំណាក់កាលស្រកទម្ងន់។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាអ្នកស្ថិតក្នុងដំណាក់កាលស្រកទម្ងន់ ហើយអ្នកតែងឃ្លាន អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះនៅពេលដែលរាងកាយអ្នកបាត់បង់ជាតិទឹក នឹងធ្វើឲ្យអ្នកតែងមានអារម្មណ៍ឃ្លាន ហើយចង់ញ៉ាំនេះញ៉ាំនោះជានិច្ច។
  1. អ្នកក៏អាចពិសារអាហារដែលធ្វើឲ្យអ្នកឆ្អែតបានយូរដូចជា ដំឡូង ល្ពៅ ទឹកសណ្តែក ដំឡូងបារាំង ទឹកដោះគោជូរ ត្រសក់ ផ្លែប៉ោម ពងមាន់ ឬសាច់ទ្រូងមាន់ជាដើម ដើម្បីឲ្យអ្នកឆ្អែតបានយូរ ហើយមិនសូវឃ្លានខ្លាំង។
  1. អ្នកគួរតែចូលគេងពីព្រលឹម ហើយមិនគេងយប់ជ្រៅ ទើបក្រពះអ្នកមិនសូវរករឿងច្រើន ហើយធ្វើឲ្យអ្នកញ៉ាំច្រើន។ ដូចនេះ អ្នកអាចប្រើវិធី៣នេះ ដើម្បីដោះស្រាយបញ្ហាដែលអ្នកតែងមានអារម្មណ៍ឃ្លាន ទើបមិនធ្វើឲ្យអ្នកធាត់លើសដើមក្នុងកំឡុងពេលស្រកទម្ងន់៕