អ្នកនឹងចង់ដឹងនូវថ្ងៃដែលទារករបស់អ្នកនឹងចាប់កំណើត។ វាជាធម្មតាមានរយៈពេលពី ២៦៦ថ្ងៃ ឬ ៣៨សប្តាហ៍ចន្លោះរវាងការមានគក៌ និង ការប្រសូត។ វាក៏នឹងមានភាពដូចគ្នាទៅនឹង ៤០សប្តាហ៍ ពីការចាប់ផ្តើមនៃវដ្តចុងក្រោយ ដោយសារការបញ្ចេញអូវុល និងមានការកកើតនៃគក៌ ជាធម្មតា២សប្តាហ៍បន្ទាប់ពី ការចាប់ផ្តើមរដូវរបស់អ្នក។ អ្នកអាចកំនត់រកថ្ងៃត្រឹមត្រូវនៃការមកដល់របស់ទារកអ្នក ដោយការគណនាពីថ្ងៃដំបូងនៃការមានរដូវចុងក្រោយរបស់អ្នក។
ការប៉ាន់ស្មាននូវថ្ងៃសម្រាលរបស់ទារកអ្នក គឺនៅរយៈពេល ២៨០ថ្ងៃ (៤០សប្តាហ័) ពីថ្ងៃដំបូងនៃរដូវចុងក្រោយរបស់អ្នក។ កំរិតនៃការច្បាស់លាស់របស់ថ្ងៃកំនត់នេះ គឺអាស្រ័យទៅលើភាពទៀងទាត់នៃវដ្តរដូវ
២៨ថ្ងៃរបស់អ្នក។ ប្រសិនបើវដ្តរដូវរបស់អ្នក អាចឆាប់ជាង ឬយូរជាងនេះ ការកំនត់ថ្ងៃសម្រាលរបស់អ្នកក៏អាចមានភាពឆាប់ជាង ឬ យូរជាងទៅតាមនេះផងដែរ។
បុគ្គលិកពេទ្យនឹងប្រើប្រាស់ថ្ងៃខែឆ្នាំនៃការសម្រាលកូន នៅពេលធ្វើការតាមដានការរីកលូតលាស់របស់ទារកអ្នក និងពិនិត្យកំរិតនៃការរំពឹងទុកនៃការធំធាត់។ ពេលខ្លះ ការយកចិត្តទុកដាក់ខ្ពស់ត្រូវបានធ្វើនៅពេលនេះ ដែលនាំអោយមានការធ្វើអន្តរាគមន៍មិនចាំបាច់ ហើយវេជ្ជបណ្ឌិតប្រហែលជានឹងរៀបចំអោយអ្នកសម្រាល ប្រសិនបើពូកគេជឿថា ទារករបស់អ្នកលើសថ្ងៃកំនត់។ តែទោះជាយ៉ាងណាក៏ដោយ ការប្រឈមគ្រោះថ្នាក់របស់អ្នក និងទារកមិនកើនឡើងខ្ពស់នោះទេ រហូតដល់សប្តាហ៍ទី ៤២ ហើយវេជ្ជបណ្ឌិតភាគច្រើនបានទុកអោយការមានគក៌នេះបន្ត ដោយពួកគេមិនធ្វើការបង្ខំសម្រាល ប្រសិនបើការពិនិត្យមើលឃើញថា ទារកមិនមានការប្រឈម នឹងគ្រោះថ្នាក់ធី្វនោះទេ។