ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ក្នុងមួយអាទិត្យខាងមុខ នឹងមានទេវតាតាមជួយ ដោយធ្វើឲ្យមុខរបររបស់អ្នកចេញផ្លែផ្កាច្រើនណាស់។ ជាពិសេស មិនថាអ្នកនិយាយរឿងរកស៊ីជាមួយនរណាទេ សុទ្ធតែអាចជោគជ័យទាំងអស់។
ឆ្នាំរកា
ឆ្នាំរកា ក្នុងមួយអាទិត្យទៀត នឹងអាចបង្កើតបានទ្រព្យជាច្រើនដែលនឹកស្មានមិនដល់។ ជាហេតុដែលធ្វើឲ្យលុយរបស់អ្នក ចូលច្រើនដល់ថ្នាក់គ្មានកន្លែងសម្រាប់ទុកនោះទេ។
ឆ្នាំវក
ឆ្នាំវក ក្នុងមួយអាទិត្យខាងមុខ នឹងអាចទទួលបានផលដែលនឹកមិនដល់ច្រើន។ ជាហេតុដែលធ្វើឲ្យជីវភាពរស់នៅកាន់តែសប្បាយទៅៗ មិនមានបញ្ហា ឬទុក្ខលំបាកអ្វីចូលមករកអ្នកទៀតទេ៕