ការអាន ឬការស្តាប់គឺជាការសិក្សា និងការវិវត្តមួយដ៏សំខាន់ចំពោះកុមារ ហើយឪពុកម្តាយអាចចំណាយពេលដើម្បីជួយកូនរបស់ពួកគេអោយស្រលាញ់ការអានសៀវភៅ។
American Academy of Pediatrics បានបង្ហាញពីវិធីសាស្ត្រមួយចំនួនដើម្បីជួយកុមារតូចៗអោយទទួលបានអ្វីដែលច្រើនបំផុតពីការអានសៀវភៅ ឬស្តាប់នេះ៖
- គេងអោបកូនរបស់អ្នកដើម្បីផ្តល់នូវភាពកក់ក្តៅ, ហើយអានរឿងជាមួយគ្នា
- ធ្វើការបញ្ចេញសម្លេងនូវពាក្យដែលកូនរបស់អ្នកបញ្ចេញសម្លេងខុស
- អានយឺតៗដើម្បីជួយអោយកូនរបស់អ្នកយល់ពីអត្ថន័យនៅក្នុងសាច់រឿង
- ប្រើប្រាស់ពេលវេលានៃការអានធ្វើជាមធ្យោបាយដើម្បីជួយធ្វើអោយកូនរបស់អ្នកស្ងប់ចិត្តនៅពេលដែលពួកគេមិនសប្បាយចិត្ត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855