ការងា​រហាត់​ការ គឺជា​មធ្យោបាយ​មួយ​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុង​ឧស្សាហកម្ម​ការងារ​។ ទោះបីជា​យ៉ាងណា​ក៍ដោយ មុនពេល​ដែល​អ្នក​ចាប់ផ្តើម​ការងា​រហាត់​ការ អ្នក​ចាំបាច់​ត្រូវ​យល់​ដឹង​ចំនុច​មួយចំនួន​សំខាន់ៗ​ទាំងនេះ​។​
១. ចំណាប់អារម្មណ៍​លើកដំបូង គឺ​ធ្វើអោយ​អ្នកឈ្នះ​
 ចូល​ប្រុងប្រយ័ត្ន និង​កុំ​ខ្មាស់អៀន​ក្នុងការ​ញញឹម និង​និយាយ​សួស្តី​ទៅកាន់​បុក្គលិ​កផ្សេងៗ​។ អ្នក​ចាំបាច់​ត្រួវ​តែ​ទុក​ចាំ​ណាប់​អារម្មណ៍​មួយ ដើម្បី​អោយ​អ្នក​ក្លាយ​ជា​បុក្គលិក​ដែល​រស់រាយ​ម្នាក់​។​
 
២. ទី​កន្លែង​ធ្វើការ​មិនមែន​ជា​ក្លឹប​រាត្រី​
 បើសិន​ជា​អ្នក​មិន​ចង់​ក្លាយទៅជា​មនុស្ស​ម្នាក់​ក្នុង​ចំនោម​អ្នក​ហាត់​ការ​ជាច្រើន​នាក់​ទៀត ដែល​ត្រូវ​បញ្ចូន​ប្រលប់​ទៅផ្ទះ​វិញ ដោយ​ការ​ស្លៀកពាក់​សំលៀកបំពាក់​មិន​សមរម្យ​នៅ​កន្លែង​ធ្វើការ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី របៀប​ស្លៀកពាក់​អោយបាន​សមរម្យ​ដើម្បី​បញ្ជាក់ថា​អ្នក​ជា​បុក្គលិ​កមួយ​មាន​វិជ្ជាជីវ​:​ត្រឹមត្រូវ​។​
 
៣. មាន​ការចូលរួម​
 ជា​បុក្គលិ​កហាត់​ការម្នាក់ អ្នក​ចាំបាច់​រំពឹងទុក​ថា អ្នក​ជា​ផ្នែក​មួយ​នៃ​ប្រពន្ធ័​ការងារ​។ ទោះបីជា​អ្នកទទួលបាន​ការងារ​មួយ ដែល​អ្នក​មិន​ពេញចិត្ត​ក៍ដោយ អ្នក​ត្រូវ​ចងចាំ​ថា​ការងារ​មួយ​អាច​សំរេច​ទៅ​បាន​ដោយ​មាន​វត្តមាន រឺ​ក៏​គ្មាន​របស់​អ្នក​។ លើសពីនេះទៅទៀត ការបដិសេធ​ទទួល​ការងារ​ដែល​ផ្តល់អោយ​អ្នក វា​អាច​ប៉ះពាល់​ដល់​ការងា​រហាត់​ការ​របស់​អ្នក​។​
 
៤. ខិតខំ​ប្រឹងប្រែង​ធ្វើការ​
 អ្នក​ត្រូវ​ធ្វើអោយ​ច្បាល់លាស់​ថា ពេលវេលា​ដែល​អ្នកចំណាយ​នៅ​កន្លែង​ការងារ​នឹង​ធ្វើអោយ​អ្នក​រួម​ការងារ​របស់​អ្នក​អាច​សំរាល​ការងារ​របស់​ពួកគេ​បាន​ខ្លះៗ​ដែរ​។ តាមរយះ​មធ្យោបាយ​នេះ វា​អាច​ធ្វើអោយ​អ្នក​ក្លាយ​ជា​សមាជិក​ដែល​មិន​អាច​ខ្វះ​បាន​នៅក្នុង​ក្រុមការងារ​របស់​អ្នក​។ បើសិន​ជា​អ្នក​ទុកចិត្ត​ថា អ្នក​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​នួវ​ស្ថានភាព​ការងារ​នៅ​កន្លែង​ធ្វើការ​របស់​អ្នក​បាន ដោយ​ធ្វើ​ការងារ​ដែល អ្នក​រួម​ការងារ​របស់អ្នក មិន​ចូល​ចិត្ត​ធ្វើ​ការងារ​ទាំងនោះ​។ មនុស្ស​គ្រប់គ្នា​នឹង​ចូល​ចិត្ត​បុក្គលិ​ក​ហាត់ការ ដែល​ស្ម​គ្រ័ជួយ​សំរាល​ការងា​ររបស់​ពួកគេ​នៅ​ថ្ងៃ​ដែល​រវល់​។​
 
៥. ភាព​រហ័សរ​ហួស​
​តែងតែ​រហ័សរ​ហួស និង​ប្រុងប្រយ័ត្ន​នៅ​កន្លែងធ្វើការ​។ លើសពីនេះទៅទៀត ត្រូវ​មើល​នៅ​ជុំវិញ​ខ្លួន និង​ទ​ទូល​ធ្វើ​ការងារ​ដែល​ផ្តល់អោយ​ពី​ចៅហ្វាយនាយ​របស់​អ្នក​ជានិច្ច​។​
 
៦. និយាយ​សុំទោស​បើសិន​ជា​អ្នក​មិនដឹង​
 អ្នក​មិន​ចាំ​មាន​អារម្មណ៍​ថា​អាម៉ាស់​ដើម្បី​និយាយ​ថា​សូមទោស​ខ្ញុំ​អត់​ដឹង ក្នុងខណ​:​ដែល​អ្នក​ជា​បុក្គលិ​កហាត់​ការ​នោះ​ទេ​។ គ្មាន​អ្នកណា​ម្នាក់​រំពឹងថា​អ្នក​ដឹង​រឿង​គ្រប់យ៉ាង​នោះទេ​។ តាមពិត ការសារភាព​អំពី​ភាព​មិន​ដឹង​របស់​អ្នក គឺ​វា​ប្រសើរ​បំផុត ជាជាង​ធ្វើ​ពុត​ជា​ដឹង​នួវ​អ្វី​ដែល​អ្នក​ការពិត​មិន​បានដឹង​។​
 
៧. មើល​អោយ​ច្បាស់​ចាំ​ញាក់​ច​ញ្ចើម​
 អ្នក​គួរតែ​គួរ​គិត​អោយបាន ២​ដង​មុនពេល​ដែល​អ្នក​បង្ហោះ រឺ​ចែករំលែក​អ្វី​មួយ​នៅ​លើ​ប្រពន្ធ័​ទំនាក់ទំនង​សង្គម​។ គួរ​រំលឹក​ផងដែរ​ថា អ្វី​ដែល​អ្នក​បង្ហោះ​តាម​ប្រពន្ធ័​អ៊ីនធឺណែ​ត នឹង​ត្រូវ​បាន​ឃើញ​ដោយ​អ្នកគ្រប់គ្រង ព្រមទាំង​អ្នក​រួម​ការងារ និង​ចៅហ្វាយនាយ​របស់​អ្នក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ត្រូវ​មើល​អ្វី​ដែល​អ្នក​និយាយ​និង​ប៉ះពាល់​ដល់​នរណា​ខ្លះ​។ ការ​សាយភាយ​នូវ ពាក្យ​ចរចា​មរាម និង​ការយល់ឃើញ​ខុស​នួវ​ការទទួល​បាន​ពត័មាន​នៅ​មជ្ឈដ្ឋាន​ជុំវិញ គឺជា​រឿង​ងាយស្រួល​បំផុត​៕
 
 
៨. កុំ​បង្ហាញ​ពី​អត្ថ​លេខ​របស់​អ្នក​
 ជាធម្មតា​អ្នក​មិន​ត្រូវ​ផ្សព្វផ្សាយ​ពី​កន្លែង​ធ្វើការ​ពិតប្រាកដ​របស់​អ្នក​គ្រប់ពេលវេលា​នោះទេ​។ ត្រូវ​ចង​ចាំ​ថា អ្នក​អាច​បង្ហាញ​អត្ថ​លេខ​របស់​អ្នក​នូវ​កន្លែង​ធ្វើការ រឺ​ក្នុង​កន្លែង​ផ្សេងៗ​ក្នុង​ករណី​ចាំបាច់​តែប៉ុណ្ណោះ​។ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ឃើញ​អ្នក​ដទៃ​អួត​សំ​ញ៉ែង​នោះទេ​។​
 
៩. បង្កើត​បណ្តាញ​
 បណ្តាញ​ដ៍​ច្រើន ដែល​នឹង​ប្រាកដ​ថា​អាច​ជួយ​អោយ​អ្នក​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​។​
​អ្នក​គួរតែ​ព្យាយាម​ចងចាំ​ឈ្មោះ​មនុស្ស​ដែល​អ្នក​បាន​ស្គាល់​អោយបាន​ច្រើន​ដែល​វា​គឺជា​គន្លឹះ​សំរាប់​អាជីព រឺ​មុខជំនួញ​របស់​នៅ​ថ្ងៃ​ខាង​មុខ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង