មានពេលជាច្រើននៅកន្លែងធ្វើការដែលយើងតែងតែជួបប្រទះ ជាមួយនឹងមនុស្សលំបាកធ្វើការជាមួយ។ ក្នុងនោះអ្នករួមការងារដែលមានចរិតច្រនែនឈ្នានីស គឺជាប្រភេទមួយនៃការលំបាកទាំងនោះ។ មិនថាអ្នកប្រឹងប្រែងប៉ុនណាទេ អ្នករួមការងារបែបនេះនិងនៅតែមើលឃើញពីចំនុចខ្វះខាតរបស់អ្នក និងបង្កើតបញ្ហាអោយអ្នក មិនត្រឹមតែប៉ុណ្ណោះប្រហែលជាអាចធ្វើអោយប៉ះពាល់ដល់ការងាររបស់អ្នកថែមទៀតផង។ ដើម្បីដោះស្រាយជាមួយនឹងរឿងបែបនេះ ជាមួយនឹងអ្នករួមការងារបស់អ្នកនៅកន្លែងធ្វើការ ចាំបាច់ត្រូវតែមានការអត់ធ្មត់ខ្ពស់ព្រមទាំងគិតអោយបានវែងឆ្ងាយ។ ទាំងនេះគឺជាតំរុយខ្លះៗដើម្បីគ្រប់គ្រងវាអោយមានប្រសិទ្ធភាពខ្ពស់នៅកន្លែងធ្វើការរបស់អ្នក។
១. ត្រូវគិតថាអ្នកជាមនុស្សមួយសំខាន់
ក្រឡេកមើលជ្រុងម្ខាងទៀតដែលមានពន្លឺដើម្បីដោះស្រាយជាមួយនឹងភាពច្រណែននេះ។ វាមានន័យថាអ្នកពិតជាក្លាយទៅជាអ្វីមួយយ៉ាងប្រាកដ។ ជោគជ័យរបស់អ្នកកំពុងត្រូវបានក្តាប់យ៉ាងណែន និងប្រុងប្រយត្ន័បំផុត ក្នុងពេលដែលអ្នករូមការងាររបស់អ្នកកំពុងតែចង់ក្លាយជាអ្វីមួយក្នុងស្បែកជើងរបស់អ្នក។ ការគិតបែបនេះ វានឹងធ្វើអោយអ្នកកាន់តែងាយស្រួលក្នុងការដោះស្រាយជាមួយនឹងវា។
២. កសាងទំនាក់ទំនង
នៅគ្រាដែលបានដឹងថាអ្នកនៅកន្លែងការងាររបស់អ្នកច្រណែនជាមួយនឹងអ្នក អ្នកអាចចូលទៅកាន់ពួកគេអោយកាន់តែជិតដើម្បីស្គាល់ពូកគេអោយកាន់តែច្បាស់ ដូចជាព្យាយាមអញ្ជើញពួកគេទៅញាំកាហ្វេជាដើម ដើម្បីបើកឪកាសអោយពួកគេស្គាល់អំពីអ្នកអោយបានច្រើន។ ប្រហែលជានៅពេលដែលអ្នកធ្វើអោយពួកគេក្លាយទៅជាមិត្តរបស់អ្នក ការច្រណែននឹងរលាយបាត់។ ការជួបជជែកគ្នាដោយផ្ទាល់ គឺពេលខ្លះអាចជាដំណោះស្រាយមួយដ៍ល្អប៉ផុត។ ផ្តល់ឪកាសអោយមនុស្សនោះក្នុងម៉ោងបំពេញការងារអោយស្គាល់អ្នកអោយបានច្រើន ដើម្បីអោយឃើញអ្នកកាន់តែច្បាស់ថាអ្នក ជាមនុស្សមនុស្សគួរអោយរាប់អានម្នាក់។
៣. ធ្វើចំណាត់ការ
ភាគច្រើនការច្រណែនមិចអាចប៉ះពាល់ច្រើនទេដល់ការងាររបស់អ្នក។ ក្រុមទាំងនេះអាចគ្រាន់តែចំអក និងសំឡឹងមើលទៅអ្នកដោយការមិនពេញចិត្តតែប៉ុណ្ណោះ ហើយអ្នកមិនចាំបាច់ខ្វល់អំពីវាទេ។ ប៉ុន្តែបើពួកគេប៉ុនប៉ងធ្វើការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំទៅលើការងាររបស់អ្នក អ្នកត្រូវតែមានចំណាត់ការខ្លះៗជាមួយនឹងពួកគេ។ អាចធ្វើរឿងនេះទៅដល់អ្នកគ្រប់គ្រង រឺក៍ធ្វើការជជែកគ្នាតទល់គ្នាដើម្បីអោយវាជ្រះស្រឡះ។
៤. ផ្តល់ព័ត៌មានទៅដល់ប្រធាន រឺចៅហ្វាយនាយរបស់អ្នក
កុំគ្រាន់តែនិយាយថាមានបុក្គលិកខ្លះច្រណែនជាមួយនឹងអ្នក ប៉ុន្តែផ្ទុយទៅវិញ អ្នកត្រូវតែបង្ហាញសាច់រឿងទាំងមួលទៅចៅហ្វាយនាយរបស់អ្នកអោយបានលឺ និងដឹងថា អ្នករួមការងាររបស់នរណាម្នាក់របស់អ្នក ពិតជាចង់បង្កើតបញ្ហាជាមួយអ្នកយ៉ាងប្រាកដមែន។ វាដើម្បីធានាថានៅពេលអនាគត បើសិនជារឿងនេះកាន់តែស្មុកស្មាញបន្ថែមទៀត ប្រធានរបស់អ្នកអាចនៅខាងអ្នកគ្រប់ពេលវេលាដែលអ្នកត្រូវការ។ ជាការពិតអ្នកត្រូវតែរៀបចំជំហ៊ានរបស់អ្នកអោយបានម៉ត់ចត់ ដើម្បីទទួលបានពត័មានពិតនៅក្នុងដៃ ព្រមទាំងទទួលបានការគំទ្រពីប្រធានរបស់អ្នក៕
គួរដោះស្រាយនឹងការច្រណែននៅកន្លែងធ្វើការដូចម្តេច?
6 April, 2021