ចាត់ទុកជាគ្រាប់ធញ្ញជាតិ អង្ករសំរូបត្រូវបានកែច្នៃតិចជាងអង្ករស ដែលអង្កាម កន្ទក់ និងចុងអង្ករត្រូវបានយកចេញ។ ចំណែកអង្ករសំរូប មានតែសំបកប៉ុណ្ណោះ (សំបកការពាររឹង) ត្រូវបានយកចេញ ដោយបន្សល់ទុកនូវកន្ទក់ដែលមានសារធាតុចិញ្ចឹម។
ជាលទ្ធផលអង្ករសំរូបរក្សាទុកនូវសារធាតុចិញ្ចឹម ដែលអង្ករពណ៌សខ្វះ ដូចជាវីតាមីន ជាតិខនិជ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើនជៀសវាងអង្ករសំរូបដោយសារតែការកើនឡើងនៃប្រជាប្រិយភាពនៃរបបអាហារកាបូអ៊ីដ្រាតទាប។
អត្ថបទនេះ នឹងពិភាក្សាអំពីអត្ថប្រយោជន៍សុខភាពរបស់អង្ករសំរូប ដើម្បីជួយអ្នកក្នុងការសម្រេចថា តើវាជាអាហារដែលមានសុខភាពល្អ ក្នុងការបន្ថែមរបបអាហាររបស់អ្នកដែរឬទេ។
.អង្ករសំរូបមានជីវជាតិគួរឱ្យភ្ញាក់ផ្អើល
អង្ករសំរូបមានសារធាតុចិញ្ចឹមខ្ពស់ ផ្តល់ឱ្យរាងកាយនូវវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។
.តើអង្ករសំរូបល្អសម្រាប់ការសម្រកទម្ងន់មែនទេ?
អង្ករសំរូបមានផ្ទុកជាតិសរសៃច្រើនជាងធញ្ញជាតិចម្រាញ់ ដូចជាអង្ករ ស។ ការជ្រើសរើសគ្រាប់ធញ្ញជាតិ ដែលមានជាតិសរសៃ ដូចជាអង្ករសំរូប អាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ និងជួយឱ្យអ្នកស្រកទម្ងន់។
.វាអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង
អង្ករសំរូបមានផ្ទុកទៅដោយជាតិសរសៃ lignans និងម៉ាញ៉េស្យូម ដែលទាំងអស់នេះមានឥទ្ធិពលល្អទៅលើសុខភាពបេះដូង និងហានិភ័យនៃជំងឺបេះដូង។
.វាជាជម្រើសល្អប្រសើរសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម
ការជ្រើសរើសអង្ករសំរូប គ្រាប់ចម្រាញ់ អាចជួយអ្នកដែលមានជំងឺទឹកនោមផ្អែមគ្រប់គ្រងជាតិស្ករក្នុងឈាម និងកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម។
.អង្ករសំរូបគឺគ្មានជាតិស្អិតធម្មជាតិទេ
អង្ករសំរូបមិនមានផ្ទុកជាតិស្អិតធម្មជាតិទេ ហើយជាជម្រើសដែលមានសុវត្ថិភាព និងសុខភាពល្អសម្រាប់របបអាហារដែលមិនមានជាតិស្អិតធម្មជាតិ៕