​ចម្លើយ​យ៉ាងខ្លី គឺ បាន​។ អ្នក​អាច​ប្រើ​ថ្នាំ Viagra ឬ​ទម្រង់​ទូទៅ​របស់​វា​គឺ sildenafil ជា​រៀងរាល់ថ្ងៃ​។​

​ទោះជា​យ៉ាងនេះ​ក្តី ដោយសារ​មនុស្ស​ម្នាក់ៗ​ខុសគ្នា​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​អំពី​អ្វីដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​ពួកគេ​អាច​ពិភាក្សា​អំពី​កម្រិត​ថ្នាំ និង​ភាព​ញឹកញាប់​។ ពួកគេ​នឹង​ពិចារណា​សុខភាព​ទូទៅ​របស់​អ្នក និង​ស្ថានភាព​សុខភាព​ផ្សេងទៀត ដែល​អ្នក​កំពុង​ទទួល​ការព្យាបាល​។​

​ឧទាហរណ៍​ថ្នាំ Viagra ប្រហែលជា​មិនមាន​សុវត្ថិភាព​សម្រាប់​អ្នក​ទេ ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម​, បញ្ហា​តំរងនោម ឬ​ជំងឺ​បេះដូង​។ វា​ក៏​អាចមាន​អន្តរ​កម្ម​ជា​អវិជ្ជមាន​ជាមួយនឹង​ថ្នាំ​មួយចំនួនទៀត​។​

​តើ​ថ្នាំ Viagra ដំណើរការ​យ៉ាងដូចម្តេច​?
​ថ្នាំ Viagra និង Cialis (tadalafil) គឺជា​សារធាតុ Phosphodiesterase ប្រភេទ​ទី ៥ (PDE5) ។​

​ថ្នាំ​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព ដើម្បី​បន្ធូរ​សាច់ដុំ​រលោង​នៅក្នុង​សរសៃឈាម​របស់​លិង្គ ដែល​បង្កើន​លំហូរ​ឈាម និង​ជួយ​ឱ្យ​អ្នកមាន និង​រក្សា​ការឡើង​រឹង​របស់​លិង្គ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង