បញ្ហាសក់ខូច ហើយស្ងួតមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើយ៉ាងណាមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗប្រើប្រាស់ផ្លែល្ហុងទុំព្យាបាលសក់ខូចស្ងួត ៖
១. សម្រាប់សក់ខូចនិងស្ងួត
អ្វីដែលអ្នកត្រូវការ គឺល្ហុងទុំប៉ុន្មានចំណិត ប្រេងអូលីវ ១ ស្លាបព្រាបាយ និងប្រេងដូង ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនក្រឡុកល្ហុងជាមួយប្រេងអូលីវឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមបន្ថែមប្រេងដូងចូលដើម្បីឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់ដូចពេលធម្មតា។
២. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវកន្លះពែងឱ្យក្ដៅឧណ្ហៗ។ ដុសលាបប្រេងលើសក់និងស្បែកក្បាល រួចពាក់មួយផ្លាស្ទិក។ បន្ទាប់មកប្រើប្រាស់កន្សែងរុំជុំវិញក្បាលនិងរងចាំសម្រាប់រយៈពេល ៤៥នាទី។ ដោះកន្សែងនិងមួកផ្លាស្ទិកចេញ រួចកក់សម្អាតសក់ជាមួយសាប៊ូដូចពេលធម្មតា។
៣. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូវឹកស៊ុតមួយគ្រាប់ រួចលាបលើសក់និងស្បែកក្បាល។ ពាក់មួកផ្លាស្ទិកឱ្យជិត និងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតសក់ជាមួយទឹកត្រជាក់និងកក់សក់ដូចពេលធម្មតា។
៤. ទឹកខ្មេះផ្លែប៉ោម
លាយប្រេងអូលីវ ២ស្លាបព្រាបាយជាមួយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាកាហ្វេនិងផ្នែកពណ៌សនៃស៊ុត ៣គ្រាប់។ លាយល្បាយឱ្យសព្វចូលគ្នានិងគ្របសក់ជាមួយមួកផ្លាស្ទិក។ រងចាំសម្រាប់រយៈពេល ៣០នាទីមុនពេលលាងសម្អាតចេញនិងកក់សក់។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកប្រទាលកន្ទុយក្រពើស្រស់លើស្បែកក្បាលនិងសក់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី មុនពេលកក់សក់ជាមួយសាប៊ូនិងលាងសម្អាតចេញជាមួយទឹកធម្មតា៕