Join with Health.com.kh on Telegram

អ្នកជំងឺ​ម្នាក់​ទៀត​ហើយជាជនជាតិចិន អាយុ​៤២​ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានី​ភ្នំពេញ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល​។

អ្នកជំងឺ​ស្លាប់​បាត់បង់​ជីវិត ស្នាក់នៅ Appartment PRINCE TOWER ​សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ហើយបានមរណភាពនៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២១ ​នៅ​វេលា​ម៉ោង​២២៖០០​នាទី​។

ប្រភពដដែលបានបន្តបញ្ជាក់ថា ជនរងគ្រោះត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ១៩ នឹងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ ដោយអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យថ្ងៃដំបូងមកម៉្លេះ៕