ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​នៅ​លើ​ទីផ្សារ​ដែល​ មនុស្ស​គ្រប់​រូប​តែង​ តែ​ទិញ​ ដោយ​ គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ ជា​វិធីសាស្ត្រ​ដែល​ល្អ​ មួយ​សំរាប់​ជួយ​ កុមារ​អោយ​ មាន​ ភាព​ ប្រសើរ​ឡើង​ពី​ផ្តាសាយ​ និង​ក្អក​មែន​ទេ​?​ ចូរ​អ្នក​គិត​វា​សារ​ជា​ថ្មី​!​ ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​២​ឆ្នាំ​នោះ​ឡើយ​,​ ហើយ​តុលាការ​ក៏​មិន​បាន​អើពើ​ថា​តើ​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​នេះ​ សាក​សម​ទៅ​នឹង​ កុមារ​ដែល​មាន​អាយុ​លើស​ពី​២​ឆ្នាំ​ឬ​យ៉ាងណា​?​  ដូចនេះ​,​ តើ​ធ្វើ​ដូច​ ម្តេច​ដើម្បី​ ព្យាបាល​ ជំងឺ​ផ្តាសាយ​ដែល​កើត​លើ​កុមារ​?
ទាំង​ខាងក្រោម​នេះ​ជា​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឯកទេស​ជំងឺ​កុមារ​។​
 

តើ​អ្វី​ជា​ការ​ព្រួយបារម្ភ​លើ​កុមារ​នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​?

ការ​ប្រើប្រាស់​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ គឺ​មិន​អាច​ព្យាបាល​ប្រភព​ជំងឺ​ផ្តាសាយ​ និង​ក្អក​បាន​នោះ​ទេ​,​ ហើយ​វា​ក៏​មិន​អាច​ព្យាបាល​កុមារ​អោយ​បានជា​សះស្បើយ​ និង​មិន​អាច​អោយ​កុមារ​ជា​បាន​រហ័ស​ផង​ដែរ​។​ ផ្ទុយ​មក​វិញ​ ថ្នាំ​ទាំងនេះ​ អាច​មាន​ផល​អាក្រក់​មួយ​ចំនួន​ក្រោយ​ពី​បាន​ប្រើប្រាស់​វា​ដូច​ជាៈ​ បេះដូង​ដើរ​ញាប់​ និង​ប្រកាច់​ជាដើម​។​ រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ​(FDA)​ អា​មេ​រិ​កបាន​ណែនាំ​ថា​ អ្នក​ដែល​ជា​មាតាបិតា​ទាំងអស់​ គួរ​ចៀសវាង​ប្រើ​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​ទៅ​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ​។​

តើ​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​ មាន​បង្កើត​ជា​បញ្ហា​ទេ​ ពេល​ណា​ដែល​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​លើ​កុមារ​ដែល​មាន​អាយុ​លើស​ពី​២​ឆ្នាំ​?

រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ​(FDA)​ អា​មេ​រិ​ក​(FDA)​ កំពុង​តែ​សិក្សា​លើ​សុវត្ថិភាព​របស់​កុមារ​លើស​ពី​២​ឆ្នាំ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​។​ ចូរ​អ្នក​ចាំ​ថា​ ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​មិន​អាច​អោយ​ជំងឺ​ផ្តាសាយ​ជា​សះស្បើយ​ភ្លាមៗ​នោះ​ទេ​ ហើយ​ផល​អាក្រក់​របស់​ថ្នាំ​ក៏​នៅ​តែ​អាច​កើត​មាន​ឡើង​ផង​ដែរ​។​ ប្រសិនបើ​អ្នក​អោយ​ថ្នាំ​ក្អក​ និង​ថ្នាំ​ផ្តាសាយ​ទៅ​កុមារ​ដែល​មាន​អាយុ​ច្រើន​,​ ចូរ​អ្នក​ធ្វើ​តាម​សេចក្តីណែនាំ​ដោយ​ប្រុង​ប្រ​យ​ត្ន័​។​ សូមកុំ​អោយ​កូន​របស់​អ្នក​លេបថ្នាំ​២​មុខ​ដែល​មាន​សមាសធាតុ​សកម្ម​ដូច​គ្នា​ដូច​ជា​ ថ្នាំ​ប្រឆាំង​នឹង​អ៊ី​ស​ស្តា​មីន​(antihistamine),​ ថ្នាំ​សម្រួល​ដល់​ការ​ដកដង្ហើម​ និង​ថ្នាំ​បំបាត់​ឈឺ​។​ ភាព​ច្រើន​ពេក​នៃ​សមាសធាតុ​តែ​មួយ​អាច​នាំ​អោយ​ក្មេង​មាន​គ្រោះថ្នាក់​ដោយសារ​តែ​កម្រិត​របស់​វា​ច្រើន​ពេក​។​

ចុះ​ចំណែកឯ​ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​វិញ​វា​យ៉ាងម៉េច​ដែរ​?

អង់​ទី​ប៊ី​យោ​ទិច​ អាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បាក់តេរី​ ប៉ុន្តែ​វា​គ្មាន​ឥទ្ធិពល​ទៅ​លើ​មេរោគ​ពពួក​វីរុស​ដែល​ជា​មេរោគ​បណ្តាល​អោយ​កើត​មាន​ជំងឺ​ផ្តាសាយ​។​ អង់​ទី​ប៊ី​យោ​ទិច​ មិន​អាច​ជួយ​កូន​របស់​អ្នក​ទេ​បើ​គេ​មាន​ជំងឺ​ផ្តាសាយ​។​ សូម​ចង​ចាំ​ថា​ ប្រសិនបើ​អ្នក​អោយ​កូន​របស់​អ្នក​លេប​អង់​ទី​ប៊ី​យោ​ទិច​កាន់តែ​ច្រើន​,​ កូន​របស់​អ្នក​នឹង​កើត​ជំងឺ​នៅ​អនាគត​ដោយសារ​មេរោគ​ដែល​ស៊ាំ​នឹង​អង់​ទី​ប៊ី​យោ​ទិច​។​

តើ​មាន​ថ្នាំ​ដើម្បី​ព្យាបាល​ជម្ងឺ​ផ្តាសាយ​ដែរ​ឬទេ​?

ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ឈឺ​ដូច​ជា​ acetaminophen(Tylenol,​ ថ្នាំ​ដទៃ​ទៀត​)​ ឬ​ក៏​ ibuprofen​ (Advil,​ Motrin,​ ថ្នាំ​ផ្សេងៗ​ទៀត​)​ អាច​បន្ថយ​កំ​ដៅ​,​ ឈឺ​ក​ និង​ឈឺក្បាល​។​ ចូរ​អ្នក​ប្រើ​ថ្នាំ​បំបាត់​ឈឺ​នេះ​ដោយ​ប្រុង​ប្រ​យ​ត្ន័​ទៅ​តាម​ការ​ណែនាំ​ ប្រសិនបើ​អ្នក​អោយ​កូន​របស់​អ្នក​លេប​វា​។​

សូមកុំ​អោយ​ ibuprofen​ ទៅ​ទារក​ដែល​មាន​អាយុ​តិច​ជាង​៦​ខែ​ ឬ​ទៅ​កុមារ​ដែល​ខ្វះ​ជាតិ​ទឹក​,​ ក្អួត​ខ្លាំង​ និង​ហាម​អោយ​អាស្ពីរីន​ទៅ​អ្នក​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ​។​ អាស្ពីរីន​អាច​បង្ក​អោយ​មាន​ ជំងឺ​លើ​ទារក​ដែល​ក្នុង​ភាសា​បច្ចេកទេស​អង់គ្លេស​ គេ​ហៅ​ថា​ Reye’s​ Syndrome​ ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ទោះបីជា​វា​កម្រ​កើត​មាន​ក្តី​។​ ប្រសិនបើ​អ្នក​ចង់បាន​ដំណោះស្រាយ​ផ្សេង​ទៀត​,​ សូមអ្នក​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​។​

តើ​ខ្ញុំ​អាច​ជួយ​កូន​របស់ខ្ញុំ​អោយ​មាន​សភាព​ធូរស្រាល​វិញ​ដោយ​របៀប​ណា​?

ជា​ទូទៅ​ គ្មាន​ការ​ព្យាបាល​ណា​សំរាប់​ជំងឺ​ផ្តាសាយ​នោះ​ទេ​,​ ប៉ុន្តែ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​អោយ​មាន​សភាព​ធូរស្រាល​បាន​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​លេច​ចេញ​នូវ​សភាព​នោះ​ឡើង​។​

  1. ​ការ​ផ្តល់​ជាតិ​ទឹកៈ​ សារធាតុ​ទឹក​មួយ​ចំនួន​ដូច​ជា​ ទឹក​,​ ទឹក​ផ្លែ​ឈើ​ និង​ទឹក​ស៊ុប​អាច​ជួយ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដកដង្ហើម​។​
  2. ​ជំរុញ​អោយ​មានការ​ក្អកៈ​ ការ​ក្អក​អាច​ជួយ​សំអាត​សារធាតុ​មួយ​ចំនួន​ដូច​ជា​ស្លេស​ដែល​ធ្វើ​អោយ​ប៉ះពាល់​ក្នុង​ការ​ដឹកនាំ​ខ្យល់​នៅ​ក្នុង​ផ្លូវ​ខ្យល់​របស់​កូន​អ្នក​។​ ប្រសិនបើ​កូន​របស់​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​អោយ​វា​អាច​ក្អក​បាន​,​ ចូរ​អ្នក​ដាក់​គេ​ផ្កាប់​នៅ​លើ​ភ្លៅ​របស់​អ្នក​,​ ហើយ​ដាក់​គេ​ទេរ​ទៅ​មុខ​ប្រហែលជា​ ៣០​ដឺ​ក្រេ​ រួច​ទះ​ថ្នមៗ​លើ​ខ្នង​របស់​គេ​។​
  3. ​ការ​ប្រើប្រាស់​ប្រដាប់​បឺត​នៅ​ក្នុង​ច្រមុះ​របស់​កុមា​រៈ​ ឧបករណ៍​នេះ​ប្រើ​សំរាប់​បឺត​យក​សារធាតុ​អន្ធិលៗ​(​សំបោរ​)​ចេញពី​ក្នុង​ច្រមុះ​។​ របៀប​ប្រើៈ​ គ្រាន់​តែ​ច្របាច់​ផ្នែក​ខាង​ដើម​នៃ​ឧបករណ៍​នោះ​ រួច​ដាក់​វា​ចូល​ទៅ​ក្នុង​រន្ធ​មួយ​នៃ​ច្រមុះ​របស់​កុមារ​ រួច​លែង​ផ្នែក​ខាង​ដើម​នៃ​ឧបករណ៍​នោះ​យឺតៗ​ អ្នក​នឹង​អាច​យក​សារធាតុ​អន្ធិល​នោះ​ចេញ​បាន​។​
  4. ​តឹង​ច្រមុះ​:​ អ្នក​អាច​ចំហុយ​ច្រមុះ​កូន​​។​អ្នក​ក៏​ងា​ច​ប្រើ​ថ្នាំ​បន្តក់​ជាតិ​អំបិល​ដើម្បី​កាត់​បន្ថយ​សំបោរ​នៅ​ក្នុង​ច្រមុះ​បាន​ដែរ​ និង​អាច​ធ្វើ​អោយ​កូន​របស់​អ្នក​អាច​ដកដង្ហើម​បាន​ធូរ​ជាង​មុន​។​ សំរាប់​ទារក​ គួរតែ​ប្រើប្រាស់​ប្រដាប់​បឺត​សំបោរ​។​
  5. ​បន្ថយ​ការ​ឈឺ​កៈ​ ចំពោះ​កុមារ​ដែល​មាន​អាយុ​លើស​ពី​៤​ឆ្នាំ​,​ ដើម្បី​អោយ​ពួក​គេ​បាត់​ឈឺ​ក​,​ អ្នក​អាច​អោយ​ពួក​គេ​ខ្ពុ​លមាត់​នឹង​ទឹកអំបិល​ ឬ​បៀម​ស្ករ​គ្រាប់​ជាដើម​។​ ទឹកឃ្មុំ​ក៏​អាច​បន្ថយ​ការ​ក្អក​បាន​ដែរ​។​ សូម​អោយ​កន្លះ​ស្លាបព្រា​កាហ្វេ​ (២.៥​មី​លី​លី​ត្រ​)​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​២​ទៅ​៥​ឆ្នាំ​,​ មួយ​ស្លាបព្រា​កាហ្វេ​(៥​មី​លី​លី​ត្រ​)​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​៦​ទៅ​១១​ឆ្នាំ​ និង​២​ស្លាបព្រា​កាហ្វេ​(១០​មី​លី​លី​ត្រ​)​ ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ​។​ សូមកុំ​អោយ​ទឹកឃ្មុំ​ទៅ​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ពីព្រោះ​វា​អាច​នឹង​ធ្វើ​អោយ​គេ​ពុល​ធ្ងន់ធ្ងរ​បាន​។​
  6. ​សំរាកៈ​ សូម​ពិចារណា​កុំអោយ​កូន​របស់​អ្នក​ទៅ​សាលារៀន​ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ ប្រសិនបើ​ពួក​គេ​ក្តៅខ្លួន​ ឬ​ក្អក​ខ្លាំង​។​

នៅ​ពេល​ណា​ដែល​ខ្ញុំ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​?

ជំងឺផ្តាសាយ​ភាគច្រើន​ត្រូវការ​រយៈពេល​មួយ​ដើម្បី​វិវត្តន៍​តែ​វា​នឹង​បាត់​ទៅ​វិញ​។​ ទោះជា​យ៉ាងនេះ​ក្តី​,​ វា​ជា​រឿង​សំខាន់​សំរាប់​អ្នក​ក្នុង​ការ​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​នេះ​។​ ប្រសិនបើ​អ្នក​មានកូន​ដែល​មាន​អាយុ​តិច​ជាង​៣​ខែ​,​ សូមអ្នក​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ នៅ​ពេល​ដែល​កូន​របស់​អ្នក​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​។​ ចំពោះ​ទារក​ដែល​ទើបនឹង​កើត​,​ ផ្តាសាយ​អាច​វិវត្តន៍​យ៉ាង​ឆាប់​រហ​ស័​ទៅ​ជា​ជំងឺ​រលាក​ផ្លូវដង្ហើម​,​ ជំងឺ​រលាក​សួត​ និង​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត​។​

ក្រៅពី​នេះ​,​ សូម​ទៅ​ជួប​គ្រូពេទ្យ​ ប្រសិនបើ​កូន​របស់​អ្នកមាន​អាកា​រៈ​ដូច​ខាងក្រោមៈ​

  1. នោម​មាន​សភាព​មិនធម្មតា​
  2. ​កំ​ដៅ​ឡើង​ដល់​៣៩.៤​អង្សា​សេ​
  3. ​កំ​ដៅ​៣៧.៨​អង្សា​សេ​លើស​ពី​៣​ថ្ងៃ​
  4. ​ឈឺ​ត្រចៀក​
  5. ​ភ្នែក​ឡើង​លឿង​
  6. ​ក្អក​លើស​ពី​មួ​យស​ប្តា​ហ៍​
  7. ​សំបោរ​ខាប់​ និង​ព័​ត៌​ស្វាយ​
    រក​ការ​ព្យាបាល​ភ្លាមៗ​ ប្រសិនបើ​កូន​របស់​អ្នកមាន​អាកា​រៈ​ដូច​ខាងក្រោមៈ​
  8. ​អត់​ចង់​ញុំ​ា​ទឹក​
  9. ​ក្អក​ខ្លាំង​រហូត​ដល់​ក្អួត​ ឬ​ប្រែប្រួល​ពណ៌​ស្បែក​
  10. ​ក្អកមាន​ស្លេស​ និង​មាន​ពណ៌​ក្រហមព្រឿងៗ​
  11. ​ពិបាក​ដកដង្ហើម​ ឬ​បបូរមាត់​ និង​មាត់​ឡើង​ពណ៌​ស្វាយ​

តើ​អ្វី​ដែល​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​ផ្តាសាយ​?

ផ្តាសាយ​អាច​នាំ​អោយ​មានការ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ដែល​នាំ​អោយ​ក្អក​ និង​កណ្តាស់​។​ដើម្បី​អោយ​កូន​របស់​អ្នកមាន​សុខភាព​ល្អ​ អ្នក​គួរតែៈ​

  1. ស្អាត​ជា​និ​ច្ជៈ​ បង្រៀន​កូន​របស់​អ្នក​អោយ​លាងដៃ​ជា​ញឹកញាប់​។​ ប្រសិនបើ​អ្នក​គ្មាន​សាប៊ូ​,​ ការ​លាង​ដោយ​អាល់កុល​ជា​ជំរើស​ល្អ​ ដើម្បី​អោយដៃ​មាន​អនាម​យ័​។​ យ៉ាងណាមិញ​,​ ប្រដាប់​ក្មេង​លេង​ និង​ផ្ទះ​ត្រូវ​តែ​ស្អាត​ជា​និច្ច​។​
  2. ខ្ទប់​ច្រមុះ​ និង​មាត់ៈ​ បង្រៀន​អ្នក​ទាំងអស់​គ្នា​អោយ​ខ្ទប់​ច្រមុះ​ និង​មាត់​ដោយ​ក្រដាស​ ពេល​ណា​ដែល​អ្នក​ក្អក​ ឬ​កណ្តាស់​ រួច​បោះ​ក្រដាស​នោះ​ចោល​។​ អ្នក​ក៏​អាចយ​កដៃ​មក​ខ្ទប់​ នៅ​ពេល​ដែល​អ្នក​ក្អក​ ឬ​កណ្តាស់​ ក្នុង​ករណី​ដែល​គ្មាន​ក្រដាស​។​
  3. ​ចៀសវាង​ការ​ចែករំលែកៈ​ ចៀសវាង​ការ​ប្រើ​រួម​គ្នា​ដូច​ជា​កែវ​ទឹក​,​ សម្លៀក​បំពាក់​,​ កន្សែង​ និង​របស់​ផ្សេងៗ​ ដែល​អាច​អោយ​មេរោគ​នៅ​ជិត​មនុស្ស​ និង​នាំ​អោយ​កើត​ផ្តាសាយ​ និង​ក្តៅខ្លួន​។​
  4. ​ចៀសវាង​នៅ​ជិត​អ្នក​ឈឺៈ​ នៅ​ពេល​ដែល​មនុស្ស​ឈឺ​នឹង​អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​លឿន​បំផុត​ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ជំងឺ​បង្ក​ដោយ​វីរុស​។​

ទាំង​សំរាប់​ឪពុក​ម្តាយ​និង​កូនៗ​វិធី​បង្ការ​ងាយៗ​នឹង​ជួយ​កាត់​ន្ថ​យ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បាន​ច្រើន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង