ក្រៅពីជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ផ្លែល្ហុងក៏អាចជួយឱ្យស្បែករបស់អ្នកមើលទៅស្រស់បំព្រង និងក្មេងជាងវ័យផងដែរ។
សកម្មភាពរ៉ាឌីកាល់សេរីហួសកំរិត ត្រូវបានគេជឿថាទទួលខុសត្រូវចំពោះភាពជ្រីវជ្រួញ, យារ និងការខូចខាតស្បែកជាច្រើនទៀត ដែលកើតឡើងតាមអាយុ។
វីតាមីន C និង លីកូប៉ែន (lycopene) នៅក្នុងផ្លែល្ហុងការពារស្បែករបស់អ្នក ហើយអាចជួយកាត់បន្ថយសញ្ញានៃភាពចាស់ទាំងនេះ។
នៅក្នុងការស្រាវជ្រាវមួយ ការបន្ថែមសារធាតុលីកូប៉ែនរយៈពេល ១០-១២ សប្តាហ៍ បានថយចុះការឡើងក្រហមនៃស្បែក បន្ទាប់ពីការប៉ះនឹងកម្តៅព្រះអាទិត្យ ដែលជាសញ្ញានៃការរងរបួសស្បែក ។
ម្យ៉ាងវិញទៀត ស្ត្រីវ័យចំណាស់ ដែលទទួលទាន លីកូប៉ែន វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀត លាយបញ្ចូលគ្នា រយៈពេល ១៤សប្តាហ៍ មានការកាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ ដែលអាចមើលឃើញ និងអាចវាស់វែងបាន។
ក្រៅពី សារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលនៅក្នុងផ្លែល្ហុង ដែលអាចជួយឱ្យស្បែករបស់អ្នកងើបឡើងវិញពីការខូចខាតដោយពន្លឺព្រះអាទិត្យ និងអាចការពារប្រឆាំងនឹងស្នាមជ្រួញហើយនោះ ផ្លែល្ហុងក៏ផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផងដែរ ដូចជា៖
.ធ្វើអោយប្រសើរឡើងនូវការទល់លាមក។ គ្រាប់ និងផ្នែកផ្សេងទៀតនៃរុក្ខជាតិនេះ ក៏ត្រូវបានគេប្រើដើម្បីព្យាបាលដំបៅផងដែរ។
.ផ្លែល្ហុងមានជាតិ carotenoids ខ្ពស់ណាស់ ដែលអាចកាត់បន្ថយការរលាក។
.មាតិកាវីតាមីន C និងលីកូប៉ែនខ្ពស់ របស់ផ្លែល្ហុង អាចជួយពង្រឹងសុខភាពបេះដូង និងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
.សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែល្ហុង អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងប្រហែលជាអាចជួយឱ្យការវិវត្តនៃជំងឺមហារីកយឺត។
.ផ្លែល្ហុង មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម និងបន្ថយហានិភ័យនៃជំងឺមួយចំនួន។
.ផ្លែល្ហុង មានវីតាមីន C និង A ក៏ដូចជាជាតិសរសៃ និងសមាសធាតុរុក្ខជាតិ ដែលមានសុខភាពល្អ។ វាក៏មានអង់ស៊ីមមួយហៅថា papain ដែលត្រូវបានប្រើដើម្បីធ្វើឱ្យសាច់ដែលស្វិតឆាប់ផុយ៕