មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​អោយ​អ្នក​ជ្រុះ​សក់​នៅ​លើ​ស្បែក​ក្បាល​ ហើយ​វា​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ប្រុស​ និង​ មនុស្ស​ស្រី​ ។​ ការ
សិក្សា​បាន​បង្ហាញ​ថា​ ការ​ជ្រុះ​សក់​ពី​ ១០០​ ទៅ​ ១៥០​ សរសៃ​ក្នុង​មួយ​ថ្ងៃ​ មិនមែន​ជា​រឿង​ធម្មតា​ទេ​ ។​ សក់​របស់​មនុស្ស​យើង​លូតលាស់​ក្នុង​ ៣​ ដំណាក់កាល​ ៖​ anagen,​ catagen,​ និង​ telogen​ ។​ Anagen​ ជា​ដំណាក់កាល​សកម្ម​ ឬ​ ដំណាក់កាល​នៃ​ការ​លូតលាស់​ ។​ Catagen​ ជា​ដំណាក់កាល​ខ្លី​មធ្យម​នៃ​វដ្ត​ធម្មជាតិ​របស់​សក់​ អំឡុង​ពេល​ដែល​សក់​ចាប់ផ្តើម​ជ្រុះ​ខូច​ និង​ ងាប់​ ។​ Telogen​ គឺជា​ដំណាក់កាល​សំរាក​ ។​ ជា​ធម្មតា​,​ ប្រហែល​ ១០​ ភាគរយ​នៃ​សក់​ស្បែក​ក្បាល​ស្ថិត​នៅ​ក្នុង​វគ្គ​ telogen​ ក្នុង​ពេល​ណាមួយ​ ។​ សក់​ទាំងនេះ​ មិន​បាន​លូតលាស់​ទេ​ ហើយ​ត្រៀមខ្លួន​ងាប់​ និង​ ជ្រុះ​ធ្លាក់​មក​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា​ ។​
ជា​ធម្មតា​,​ សក់​ដែល​ជ្រុះ​ទាក់ទង​ទៅ​នឹង​ជំងឺ​ប្រព័ន្ធ​រាង​កាយ​ ឬ​ ជំងឺ​ក្នុង​ខ្លួន​ ដូច​ជា​ ការ​បរិភោគ​មិន​គ្រប់គ្រាន់​ជាដើម​ ។​ ជា​ញឹកញាប់​ណាស់​,​ សក់​ស្តើង​ គឺជា​លទ្ធផល​នៃ​កត្តា​ហ្សេ​នេ​ទិ​ក​,​ ប្រវត្តិ​គ្រួសារ​ រួម​ទាំង​ដំណើរការ​អាយុ​កាន់តែ​ចាស់​ផង​ដែរ​ ។​ បុរស​ និង​ ស្ត្រី​ជា​ច្រើន​បាន​កត់សំគាល់​ឃើញ​ថា​ សក់​របស់​ពួក​គេ​ចាប់ផ្តើម​ស្តើង​ទៅៗ​នៅ​ពេល​ពួក​គេ​មាន​អាយុ​ប្រហែល​ ៣០​ ទៅ​ ៤០​ ឆ្នាំ​ ។​ ម្យ៉ាងវិញទៀត​ ទុក្ខ​កង្វល់​-​ស្ត្រេ​ស​ ជាមួយនឹង​បញ្ហា​ជីវិត​ផ្សេងៗ​,​ ការ​ទទួលទាន​សារធាតុចិញ្ចឹម​ និង​ ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​ (​ដូច​ជា​នៅ​ពេល​មាន​ផ្ទៃពោះ​,​ ពេញវ័យ​កំលោះ​ ក្រមុំ​,​ ជិត​អស់​រដូវ​)​ ក៏​ជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​នេះ​ដែរ​ ។

ជា​ការ​កត់សំគាល់​មួយ​ថា​ អាកា​រៈ​សុខភាព​មួយ​ចំនួន​ ដូច​ជា​ បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ (thyroid​ disease),​ ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ ក៏​បាន​រួមចំណែក​ធ្វើ​អោយ​ជ្រុះ​សក់​ផង​ដែរ​ ។​ ដូច្នេះ​ វា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​វែកញែក​រក​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ភ្លាមៗ​ដោយ​ឆាប់់រហ័ស​ ឬ​ ធ្ងន់ធ្ងរ​នេះ​ អោយ​បាន​ច្បាស់លាស់​ ។​ អ្នក​អាច​នឹង​មានការ​ព្រួយបារម្ភ​ពIបញ្ហា​សុខភាព​ដទៃ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​ជ្រុះ​សក់​នេះ​ ។​ អ្នក​គួរតែ​ចាប់ផ្តើម​ ដោយ​ទៅ​ពិ​ភា​គ្សា​ជាមួយ​វេជ្ជបណ្ឌិត​ ដើម្បី​ពិគ្រោះ​ពី​បញ្ហា​សុខភាព​ទូទៅ​របស់​អ្នក​ ។​ គ្រូពេទ្យ​ឯកទេស​ខាង​ស្បែក​ ជំនាញ​ព្យាបាល​សក់​ អាច​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ ព្យាបាល​ជំងឺ​សក់​ស្តើង​ និង​ ជំងឺ​សក់​ជ្រុះ​ ។​ ពេល​ខ្លះ​ ការ​ច្រឹប​យក​ស្បែក​ក្បាល​ទៅ​វិភាគ​ (scalp​ biopsy)​ អាច​ជួយ​វាយតំលៃ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​សក់​ជ្រុះ​ធ្ងន់ធ្ងរ​បាន​ ។​
ទោះបីជា​ការ​ព្យាបាល​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ក្នុង​ចំនោម​ផល​ប៉ះពាល់​ទាំងឡាយ​,​ ការ​ប្រើប្រាស់​ថ្នាំ​ធម្មតា​មិន​ធ្វើ​អោយ
បញ្ហា​នេះ​ប្រសើរ​ឡើង​នោះ​ទេ​ ។​ ម្យ៉ាង​មួយវិញទៀត​,​ ការ​ព្យាបាល​ជំងឺមហារីក​ និង​ ការ​ប្រើប្រាស់​ថ្នាំ​ដែល​ប៉ះពាល់​ទៅ​លើ​ប្រ​ព័​ន្ឋ​អ៊ី​មុយ​នី​តេ​(​ភាពស៊ាំ​)​ (immune​ suppression)​ រួម​បញ្ចូល​ទាំង​ ការ​ព្យាបាល​ដោយ​ជាតិ​គីមី​អាច​បណ្តាល​អោយ​មានការ​ជ្រុះ​សក់​ផង​ដែរ​ ។​ ការ​ជ្រុះ​សក់​ទាំងស្រុង​តែងតែ​កើតឡើង​នៅ​ពេល​ដែល​មានការ​ព្យាបាល​ជំងឺមហារីក​ដោយ​ជាតិ​គីមី​ (chemotherapy​ for​ cancer)​ ។​ ជា​ទូទៅ​,​ សក់​នោះ​នឹង​ចាប់ផ្តើម​ដុះ​ឡើង​វិញ​បន្ទាប់​ពី​ ៦​ ទៅ​ ១២​ ខែ​បន្ទាប់​ ។

ការ​រក​ឃើញ

អ្នកជំនាញ​បាន​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា​ ៖​ អ្វី​ដែល​គេ​ជឿជាក់​នោះ​គឺជា​មូលហេតុ​ដែល​ធ្វើ​អោយ​បុរស​ទំពែក​ក្បាល​ (baldness)​ ។​​វា​មិន​គ្រាន់តែ​ទាក់ទង​នឹង​ការ​ជ្រុះ​សក់​ទេ​ប៉​ន្តែ​វា​ថែម​ទាំង​ទាក់ទង​នឹង​បញ្ហា​សក់​ថ្មី​ដែល​ដុះ​នោះ​។​គេ​បាន​គិត​ថា​វា​ទាក់ទង​នឹង​កោសិកា​ដែល​ផលិត​សក់​នោះ​។​អ្នក​ស្រាវជ្រាវ​សង្ឃឹមថា​ វា​អាច​ទៅ​រួច​ ដើម្បី​ “​ព្យាបាល​”​ ជំងឺ​ក្បាលទំពែក​របស់​បុរស​ដោយ​ការស្តារ​ឡើង​វិញ​នូវ​តួនាទី​របស់​កោសិកា​ទាំងនោះ​ ។​​ជា​ចុង​ក្រោយ​,​ ពួក​គេ​សង្ឃឹម​ក្នុង​ចិត្ត​ថា​ យើង​អាច​ បង្កើត​ចេញ​ជា​ ក្រែ​ម​ (cream)​ ដែល​លាប​ទៅ​លើ​ស្បែក​ក្បាល​ ដើម្បី​ជួយ​កោសិកា​អោយ​បណ្តុះ​សក់​ធម្មតា​ឡើង​វិញ​ ។​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​សេចក្តី​អះអាង​ណាមួយ​ជាក់ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដែល​ធ្វើ​អោយ​បុរស​ទំពែក​ក្បាល​ទេ​,​ ប៉ុន្តែ​ អ្នកជំនាញ​បាន​ជឿជាក់​ថា​ អ័រម៉ូន​របស់​បុរស​ ឈ្មោះ​ តេស​ស្តូ​ស្តេ​រ៉ូ​ន​ (testosterone)​ ទាក់ទង​ទៅ​នឹង​ជំងឺ​ក្បាលទំពែក​ ហើយ​អាច​ចម្លង​ដល់​សមាជិកគ្រួសារ​ថែម​ទៀត​ផង​ ។