អាក្រក់ វាលើសពីអាក្រក់ទៅទៀតជំងឺដែលគ្រោះថ្នាក់បំផុតទាំង ១០ សំរាប់សុភាពបុរសទាំងឡាយ ! បុរសគ្រប់គ្នាត្រូវតែដឹង ! ដំណឹងល្អនោះគឺ ក្នុងនេះ ជំងឺជាច្រើនអាចបង្ការបាន ។
ជំងឺគាំងបេះដូង (Heart Attack) និង ជំងឺបេះដូងឈប់ដើរ (Cardiac Arrest)
អ្នកធ្លាប់បានលឺពាក្យនេះរាប់លានដងមកហើយ ។ ប៉ុន្តែ តើអ្នកបានដឹងពីភាពខុសគ្នារវាងគាំងបេះដូង (heart attack) និង បេះដូងឈប់ដើរ (cardiac arrest) ដែរឬទេ? នេះគឺជាអ្វីដែលសុភាពបុរសទាំងឡាយត្រូវយល់ដឹង ។ www.health.com.kh នឹងពន្យល់អំពីបញ្ហានេះន្តទៀត។
ជំងឺលើសឈាម (High Blood Pressure)
បុរសជាច្រើនមិនបានដឹងថា ខ្លួនឯងមានជំងឺនេះយូរឆ្នាំមកហើយទេ, នៅពេលដែលជំងឺនេះបាននិងកំពុងតែបំផ្លាញដល់សរសៃឈាមក្រហមពួកគេទៅហើយ (arteries) ។ អ្នកត្រូវយល់ដឹងអំពីការរស់នៅដែលអាចជួបទប់ស្កាត់ជំងឺនេះបាន។យើងនឹងពន្យល់អំពីករណីនេះនៅក្នុងអត្ថបទក្រោយៗទៀត។
កំរិតជាតិកូឡេស្តេរ៉ុលខ្ពស់ High Cholesterol
តាមរបបអាហារដែលបុរសចូលចិត្តទទួលទានរាល់ថ្ងៃនេះ វាជាការប្រឈមមុខទៅនឹងជំងឺ ដែលមានជាតិកូឡេស្តេរ៉ូលខ្ពស់ ដែលបានចាប់ផ្តើមនៅពេលពួកគេមានអាយុចាប់ពី ២០ ឆ្នាំ ហើយបន្តរហូតទៅ ។ អ្នកត្រូវស្វែងយល់អោយដឹងពីជំងឺនេះ ។
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (ស្ត្រូក) Strokes
ជំងឺនេះជាប់ចំណាត់ថ្នាក់លេខ ៤ ដែលអាចបណ្តាលអោយបុរសបាត់អាយុជីវិតបាន, ប៉ុន្តែ បុរសជាច្រើនមិនបានដឹងពីរោគសញ្ញានៃជំងឺនេះទេ ។ សុភាពបុរសទាំងឡាយត្រូវខិតខំស្វែងយល់អំពីរោគសញ្ញារបស់វានិងវិធីការពារ។
ជំងឺទឹកនោមផ្អែម Diabetes
ជំងឺទឹកនោមផ្អែម ជាជំងឺមួយដែលបុរសកំពុងប្រឈមមុខផងដែរ ។ កុំធ្វើខ្លួនអោយក្លាយជា ទាសកររបស់ជំងឺនេះអោយសោះ ។
ជំងឺមហារីកសួត Lung Cancer
វានៅតែនាំមុខគេក្នុងចំនោមជំងឺមហារីកទាំងអស់, ចុះហេតុអ្វីបានជាបុរសៗ ទាំងឡាយនៅតែបន្តការជក់បារី? ប៉ុន្តែ ជំងឺមហារីកសួតជាជំងឺមួយដែលអាចការពារបានយ៉ាងងាយស្រួល ។
ជំងឺមហារីកពោះវៀនធំ Colorectal Cancer
ដំណឹងអាក្រក់ : ជាជំងឺនាំមុខគេលេខពីរក្នុងចំនោមជំងឺមហារីក ដែលបណ្តាលអោយបុរសបាត់បង់អាយុជីវិត ។
ដំណឹងល្អ: ជារឿយៗ យើងអាចការពារបាន ហើយបុរសអាចនឹងងាយស្រួលពិនិត្យរកឃើញជំងឺនេះជាងស្ត្រី ។
ជំងឺក្រពេញប្រូស្តាត Prostate Disease
តើក្រពេញណាដែលធ្វើអោយបុរសយើងសែនពិបាក, ក្រពេញប្រូស្តាត? តើអ្នកធ្លាប់ពិនិត្យមើលសុខភាពប្រូស្តាតរបស់អ្នកដែរឫទេ?តើប្រូស្តាតមានសារសំខាន់យ៉ាងណាចំពោះបុរស?ចូរខិតខំស្វែងយល់អំពីក្រពេញនេះ។
ជំងឺនៃពងស្វាស Testicular Disease
វាជាជំងឺដែលច្រើនតែបណ្តាលអោយកើតមានជំងឺមហារីកលើមនុស្សប្រុសក្មេងៗ ហើយជាធម្មតាអាចព្យាបាលបាន ។
ជំងឺធ្លាក់ទឹកចិត្ត Depression
ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺដែលធ្ងន់ធ្ងរបំផុត។វាអាចនាំដល់ការធ្វើអត្តឃាត។ យើងអាចដឹងមុនពីរោគសញ្ញាផ្សេងៗច្រើនជាងស្ត្រីជារឿយៗ វាមិនមានការគំរាមកំហែងអ្វីនោះទេ ។