មាន​ជំងឺ​ជា​ច្រើន​ដែល​គំរាមកំហែង​ដល់​សុខភាព​បុរស​។​ប៉ុន្តែ​ដំណឹង​ដែល​ល្អ​នោះ​គឺ​ការ​គំរាមកំហែង​ទាំងនោះ​គឺ​អាច​ការពារ​បាន​។​ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​និយាយ​អំពី​វិធី​ការពារ​ការ​គំរាមកំហែង​ធំៗ​ចំពោះ​បុរស​។​ទាំងនេះ​សុទ្ធ​សឹង​ ជា​អ្វី​ដែល​អ្នក​គួរតែ​ដឹង​ដើម្បី​អោយ​អ្នក​រស់នៅ​ដោយ​មាន​សុខភាព​ល្អ​ និង​រស់នៅ​បាន​អាយុ​រវែង​។​
១.​ជំងឺ​បេះដូង
ជំងឺ​បេះដូង​ គឺជា​ការ​គំរាមកំហែង​ដ៏​ខ្ពស់​បំផុត​លើ​សុខភាព​បុរស​។​ ការ​ណែនាំ​ទៅ​លើ​ សុខភាព​បេះដូង​មួយ​ចំនួន​ ដែល​ជា​ជម្រើស​អោយ​ជីវិត​របស់​អ្នកមាន​សុខភាព​ល្អ​ មាន​ដូច​ជាៈ​

-​កុំ​ជក់បារីៈ​ ប្រសិនបើ​អ្នក​ជក់បារី​ ឬ​ប្រើ​ថ្នាំជក់​,​ សូម​អោយ​គ្រូពេទ្យ​របស់​អ្នក​ ជួយ​ អ្នករក​វិធី​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​អ្នក​អាច​ផ្តាច់​បារី​បាន​។​ វា​ជា​រឿង​សំខាន់​ដែរ​ដែល​ត្រូវ​ចៀសវាង​នៅ​ជិត​អ្នក​ជក់បារី​។​
-​ញុំ​ា​អាហារ​ដែល​មាន​សុខភាពៈ​ ចូរ​ជ្រើសរើស​អាហារ​ណា​ដែល​មាន​សុខភាព​ដូច​ជា​ បន្លែ​,​ ផ្លែ​ឈើ​,​ គ្រាប់​ធញ្ញជាតិ​,​ អាហារ​ដែល​មាន​សរសៃ​,​ អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ដូច​ជា​ ត្រី​ជាដើម​។​ -​រឹតត្បិត​ការ​បរិភោគ​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ ឬ​សូ​ដ្យូ​ម​។​
-​គ្រប់គ្រង​ស្ថានភាព​ដែល​រ៉ាំរ៉ៃ​:​ប្រសិនបើ​អ្នកមាន​កំរិត​កូ​លេស​ស្តេ​រ៉​ល​ខ្ពស់​ ឬ​ជា​អ្នកមាន​ សម្ពាធ​ឈាម​ខ្ពស់​,​ សូម​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ណែនាំ​ និង​ការ​ព្យាបាល​របស់​គ្រូពេទ្យ​អ្នក​។​ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​វិញ​,​ សូមអ្នក​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។​
-​ហាត់ប្រាណ​ស​ទៀងទាត់​:​ សូម​ជ្រើសរើស​កីឡា​ ឬ​សកម្មភាព​ណា​ដែល​អ្នក​ចូល​ចិត្ត​ ដូច​ជា​ការ​ដើរ​ការ​ហែល​ទឹកជា​ដើម​។​ការ​ជ្រើសរើស​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​អ្នក​ចូល​ចិត្ត​មាន​សារសំខាន់​ពីព្រោះ​វា​នឹង​អាច​ធ្វើ​អោយ​អ្នក​ហាត់​បាន​ទៀងទាត់​។​
-​ការ​រក្សា​ទម្ងន់ៈ​ ការ​ឡើង​ទម្ងន់​ គឺជា​រឿង​គ្រោះថ្នាក់​មួយ​ទៅ​លើ​ជំងឺ​បេះដូង​។​
-​រឹតត្បិត​ការ​ផឹក​គ្រឿង​ស្រវឹង​:​ ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​,​ សូមអ្នក​ទទួល​ ទាន​តិចតួច​ ពីព្រោះ​ការ​ទទួល​គ្រឿង​ស្រវឹង​ច្រើន​ពេក​ អាច​អោយ​សម្ពាធ​ឈាម​ខ្ពស់​។​
-​ការ​គ្រប់គ្រង​ភាព​តានតឹង​អារ​ម្ម​ណោ៍ះ​ ប្រសិនបើ​អ្នកមាន​អារម្មណ៍​មួរ​ម៉ៅ​ ឬ​មាន​ភាព​តានតឹង​ចិត្ត​,​ ជីវិត​រស់នៅ​របស់​អ្នក​អាច​នឹង​ប៉ះពាល់​។​ ដូចនេះ​ សូម​កាត់​បន្ថយ​នូវ​ភាព​តានតឹង​ចិត្ត​នេះ​ ដោយ​វិធី​ដោះស្រាយ​ផ្សេងៗ​ដែល​នាំ​អោយ​អ្នកមាន​សុខភាព​ល្អ​។​

២.​ជំងឺមហារីក
ប្រភេទ​ផ្សេងៗ​នៃ​ជំងឺមហារីក​ជា​ការ​ព្រួយបារម្ភ​មួយ​សំរាប់​សុខភាព​បុរស​ដែល​រួម​មានៈ​ មហារីក​សួត​,​ មហារីក​ស្បែក​,​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ និង​មហារីក​ពោះវៀនធំ​(colorectal​ cancer)​ ជាដើម​។​ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​នេះ​,​ សូម​ពិចារណា​ រាល់​ដំបូន្មាន​ទូទៅ​ទាំងនេះ​:​
-​ហាម​ជក់បារីៈ​ ការ​ប្រើប្រាស់​នៃ​ផលិតផល​ថ្នាំជក់​ អាច​អោយ​អ្នក​ប្រឈម​ មុខ​នឹង​ ជំងឺ​ មហារីក​នានា​។​ សូម​ជៀសវាង​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​។​
-​រក្សា​ទម្ងន់ៈ​ បើ​អ្នក​ធាត់​អ្នក​ត្រូវ​សម្រក​ទម្ងន់​។​ការ​សម្រក​ទម្ងន់​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺមហារីក​។​
-​ការ​មាន​សកម្មភាពៈ​ ក្រៅពី​ជួយ​អ្នក​កុំអោយ​ឡើង​ទម្ងន់​ សកម្មភាព​ផ្សេងៗ​ដូច​ជា​ការ​លេង​កីឡា​ក៏​អាច​ជួយ​កាត់​បន្ថយ​នៃ​ការ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​នានា​ផង​ដែរ​។​
-​សូម​ទទួលទាន​បន្លែ​ និង​ផ្លែ​ឈើ​អោយ​បាន​ច្រើនៈ​ ទោះបីជា​ការ​ជ្រើសរើស​អាហារ​ ដែល​មាន​សុខភាព​នៅ​តាម​ហាង​មួយ​ចំនួន​ មិន​អាច​ធានា​អ្នក​អោយ​ គេច​ផុត​ពី​ជំងឺ​ មហារីក​ក៏​ពិតមែន​ក្តី​,​ ប៉ុន្តែ​វា​អាច​ជួយ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នៃ​ជំងឺ​នេះ​ផង​ដែរ​។​
-​ការពារ​ខ្លួន​របស់​អ្នក​ពី​កម្តៅ​ព្រះអាទិត្យៈ​ នៅ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​,​ សូមអ្នក​ស្លៀក​ សម្លៀក​បំពាក់​វែងៗ​ ឬ​ប្រើ​ឡេ​ការពារ​ស្បែក​។​
-​ការ​ទទួលទាន​គ្រឿង​ស្រវឹង​អោយ​មានការ​កំនត់ៈ​ ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​,​ សូមអ្នក​ទទួលទាន​វា​តិចតួច​។​ ការ​ដែល​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​ និង​ជា​ ទៀងទាត់​អាច​អោយ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺមហារីក​នានា​ដូច​ជា​ មហារីក​ពោះវៀនធំ​,​ សួត​,​ តម្រងនោម​ និង​ថ្លើម​ជាដើម​។​
ការ​តាមដាន​សុខភាពៈ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​របស់​អ្នកជា​ទៀងទាត់​ទាក់ទង​នឹង​បញ្ហា​មហារីក​នេះ​។

៣.​គ្រោះថ្នាក់​ចរាចរណ៍
គ្រោះថ្នាក់​ចរាចរណ៍​ ក៏​ជា​ការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​បុរស​ផង​ដែរ​។​ ដើម្បី​អោយ​មាន​សុវត្ថិភាព​នៅ​តាម​ដង​វិ​ថី​,​ អ្នក​គួរ​ប្រើប្រាស់​ការ​យល់​ដឹង​របស់​អ្នក​អោយ​បាន​ប្រុង​ប្រ​យ​ត្ន័​។​ សូមអ្នក​ដាក់​ខ្សែក្រវាត់​ និង​បើកបរ​ដោយ​ល្បឿន​កំនត់​។​ ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ សូមកុំ​បញ្ជា​យានយន្ត​របស់​អ្នក​អោយ​សោះ​។​ ដូច​គ្នា​ដែរ​ នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ ងងុយគេង​,​ សូមកុំ​បើកបរ​។​

៤.​ជំងឺ​រ៉ាំ​រ៉ៃ​នៃ​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម
ជំងឺ​សួត​រ៉ាំ​រ៉ៃ​មួយ​ចំនួន​ដូច​ជា​ ជំងឺ​រលាក​ទងសួត​,​ ជំងឺ​ហើម​សួត​ ក៏​ជា​ក្តី​កង្វល់​ផង​ដែរ​សំរាប់​បុរស​។​ សូមអ្នក​ការពារ​ផ្លូវដង្ហើម​របស់​អ្នក​អោយ​មាន​សុខភាព​ល្អ​ ដូច​ខាងក្រោម​នេះ​:
-​កុំ​ជក់បារីៈ​ សូម​ជៀសវាង​ពី​ការ​ជក់បារី​ ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​អ្នក​។​
ជៀសវាង​ការ​ស្រូប​ជាតិពុលៈ​ សូម​កាត់​បន្ថយ​ការ​ស្រូប​នូវ​ជាតិ​គីមី​ ឬ​សារធាតុពុល​ មួយ​ ចំនួន​អោយ​បាន​តិច​បំផុត​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​។​
ការពារ​ផ្លូវដង្ហើម​កុំអោយ​ឆ្លង​មេរោគៈ​ សូម​លាងដៃ​អោយ​បាន​ញឹកញាប់​ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ​។​ សូម​សួរ​គ្រូពេទ្យ​របស់​អ្នក​ ប្រសិនបើ​អ្នក​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត​។​

៥.​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
អ្នក​មិន​អាច​ការពារ​នូវ​កត្តា​មួយ​ ចំនួន​ដែល​អាច​អោយ​មានការ​ដាច់​សរសៃឈាម​ខួរ​ ក្បាល​នោះ​ទេ​ដូច​ជា​ កត្តា​តំនពូជ​,​ អាយុ​ និង​ពូជសាសន៍​។​ ប៉ុន្តែ​អ្នក​ក៏​អាច​ការពារ​ បាន​នូវ​កត្តា​ដទៃ​ទៀត​ ដែល​អាច​ អោយ​មានការ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​ដូច​ជាៈ​
-​គ្រប់គ្រង​ស្ថានភាព​រ៉ាំរ៉ៃ​:​ ប្រសិនបើ​អ្នកមាន​កំរិត​កូ​លេស​ស្តេ​រ៉​ល​ខ្ពស់​ ឬ​មាន​ សម្ពាធ​ ឈាម​ខ្ពស់​,​ សូម​ធ្វើ​តាម​ការ​ណែនាំ​ និង​ការ​ព្យាបាល​របស់​គ្រូពេទ្យ​អ្នក​។​ ប្រសិនបើ​អ្នកមាន​ ជំងឺ​ទឹកនោមផ្អែម​វិញ​,​ សូមអ្នក​រក្សា​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អោយ​មាន​ស្ថេ​រ​ភាព​។​
កុំ​ជក់បារីៈ​ សូម​អោយ​គ្រូពេទ្យ​ជួយ​អ្នក​ដើម្បី​បញ្ឈប់​ការ​ជក់បារី​របស់​អ្នក​។​
ជ្រើសរើស​ជីវិត​រស់នៅ​ដែល​នាំ​អោយ​មាន​សុខភាព​ល្អៈ​ សូម​ទទួលទាន​អាហារ​ ដែល​មាន​ សុខភាព​,​ ជា​ពិសេស​ សូម​ប្រុង​ប្រ​យ​ត្ន័​ការ​កើនឡើង​ជាតិ​ខ្លាញ់​ និង​កូ​លេស​ស្តេ​រ៉​ល​។​ ដូច​គ្នា​ដែរ​,​ សូមអ្នក​លេង​កីឡា​ជា​រៀងរាល់ថ្ងៃ​ជា​ប្រចាំ​។​ ប្រសិនបើ​អ្នក​ធាត់​ខ្លាំង​ពេក​,​ សូម​រក​វិធីសាស្ត្រ​ដើម្បី​បញ្ចុះទម្ងន់​។​
គ្រឿង​ស្រវឹងៈ​ សូម​ទទួល​គ្រឿង​ស្រវឹង​តិចតួច​ ឬ​ប្រសិនបើ​អ្នក​មិន​អាច​អត់​ផឹក​បាន​។​

៦.​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ប្រើប្រាស់​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។​ ការ​រក្សា​លំនឹង​ជាតិ​ស្ករ​មិន​បាន​ល្អ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ អាច​នាំ​អោយ​មាន​ជំងឺ​បេះដូង​,​ បញ្ហា​ភ្នែក​,​ ខូចខាត​សរសៃវិញ្ញាណ​ និង​ផល​លំបាក​ ដទៃ​ទៀត​ទៅ​ថ្ងៃក្រោយ​។​ ដើម្បី​ការពារ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ​,​ សូមអ្នក​ជ្រើសរើស​របៀប​រស់នៅ​អោយ​បាន​ម៉ត់ចត់​ ដូច​ជា​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ គួប​ផ្សំ​នឹង​ការ​លេង​កីឡា​ជា​ប្រចាំ​។​ ប្រសិនបើ​អ្នក​ឡើង​ទម្ងន់​ខ្លាំង​ពេក​,​ សូម​បញ្ចុះទម្ងន់​។​

ជា​រួម
ការ​ស្វែង​យល់​ពី​កត្តា​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​គឺជា​រឿង​មួយ​។​ ការ​មាន​សកម្មភាព​ជាក់ស្តែង​ផ្សេងៗ​ដើម្បី​កាត់​បន្ថយ​កត្តា​គ្រោះថ្នាក់​គឺជា​រឿង​មួយទៀត​។​ សូម​ចាប់ផ្តើម​ជ្រើសរើស​របៀប​រស់នៅ​ដែល​ប្រកបដោយ​សុខភាព​ដូច​ជា​ ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​,​ លេង​កីឡា​ជា​ប្រចាំ​,​ ឈប់​ជក់បារី​,​ ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ និង​ការពារ​សុខភាព​អ្នកជា​ប្រចាំ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង